ជាតិ
វីដេអូ
«​ឆាយ​តា​ហ៊ីង​» ស្ទឹង​ធម្មជាតិ​អមដោយ​ព្រៃឈើ​ដ៏​ខៀវស្រងាត់​​នៅ​តំបន់​អា​រ៉ែ​ង​
28, Jun 2020 , 7:29 pm        
រូបភាព
​កោះកុង​៖ «​ឆាយ​តា​ហ៊ីង​» ជា​តំបន់​ទឹកស្ទឹង​ធម្មជាតិ​អម​ទៅដោយ​ព្រៃឈើ​ស្រស់បំព្រង និង​មានទឹក​ហូរ​ត្រជាក់​កាយា​។ ស្ទឹង​នេះ​ក៏​ជាទី​ដ៏​ពេញនិយម​សម្រាប់​ភ្ញៀវ​ទស​ចរ​មកពី​គ្រប់ទិសទី ដើម្បី​លំហែកាយ នៅ​តំបន់​ស្ទឹង​អា​រ៉ែ​ង​ដែរ​។ ទឹកស្ទឹង​ដ៏​ស្រស់ត្រកាល​នេះ ស្ថិតនៅក្នុង​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្តកោះកុង​។


 
​សូម​ទស្សនា​វីដេអូ​ទឹកស្ទឹង​ឆាយ​តា​ហ៊ីង​ដោយ​លោក សែម វណ្ណា អ្នកសារព័ត៌មាន​ថ្មីៗ​២៥ ដូចខាងក្រោម​៖ 
 
 
​លោក ហ៊ីង ពៅ អនុប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ជនជាតិដើម​ភាគតិច​ជង​នៅ​តំបន់​អា​រ៉ែ​ង បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 ដូច្នេះ​ថា​៖ «​ភ្ញៀវ​មកពី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ផ្សេងៗ តែងតែ​មកលេង​កម្សាន្ត​នៅ​ឆាយ​តា​ហ៊ីង ព្រោះ​ឡាន​អាច​ចូល​មកដល់ ហើយ​ភ្ញៀវទេសចរ​អាចមក​តែមួយ​ថ្ងៃ​បាន​។ ភ្ញៀវទេសចរ អាច​ចុះ​ងូតទឹក ស្ទួ​ច​ត្រី និង​បោះតង់ បាន​នៅ​ឆាយ​តា​ហ៊ីង​នេះ​»​។ 
 
​ដើម្បី​ធ្វើដំណើរ​ដល់​ឆាយ​តា​ហ៊ីង ភ្ញៀវទេសចរ អាច​ជិះ​រថយន្ត​តាមផ្លូវ​ពី​សាលាស្រុក​ថ្មបាំង​ក្នុង​ចម្ងាយ​ប្រមាណ ២.៥​គីឡូម៉ែត្រ មុន​មកដល់​ស្នាក់ការ​សហគមន៍​អេកូ​ទេសចរណ៍​តំបន់​អា​រ៉ែ​ង ដោយនៅ​ខាងស្ដាំ​ដៃ មាន​ស្លាក​សញ្ញា​ធ្វើ​ពី​ថ្ម បន្ទាប់មក​គ្រាន់តែ​បត់​ស្តាំ និង​ធ្វើដំណើរ​ចូលក្នុង​ប្រហែល ២០០ ម៉ែត្រ នឹង​ដល់​ទឹកស្ទឹង​ឆាយ​តា​ហ៊ីង​៕ 
 
​ព័ត៌មាន​ផ្សេងៗ សូម​ចូលទៅ​កាន់ www.thmeythmey25.com 
 




Tag:
 វីដេអូ​
  កោះកុង​
  ឆាយ​តា​ហ៊ីង​
  អា​រ៉ែ​ង
© រក្សាសិទ្ធិដោយ thmeythmey.com