ជាតិ
ព្រៃកោងកាង​ពាម​ក្រសោប ជាទី​តាំង​នៃ​ប្រភព​មេ​ពូជ​ធនធាន​សមុទ្រ​ដ៏​សម្បូរបែប​
28, Jun 2020 , 8:59 pm        
រូបភាព
រូបភាពពី​ក្រសួងបរិស្ថាន
រូបភាពពី​ក្រសួងបរិស្ថាន
ដោយ​៖ ជឿន ស្រី​ណ​យ​
 
​កោះកុង​៖ កោះកុង​ជា​ខេត្ត​ដែលមាន​ព្រៃកោងកាង ច្រើនជាងគេ​ក្នុងចំណោម​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​របស់​កម្ពុជា​។ ព្រៃកោងកាង​នៅ​តំបន់ការពារធម្មជាតិ​ពាម​ក្រសោប​ខេត្តកោះកុង គឺ​បាន​ដើរតួ​យ៉ាង​ចម្បង ជម្រក ទីតាំង​រក្សា​ស្តុក បង្កាត់​ពូជ និង​ប្រភព​មេ​ពូជ​ធនធាន​សមុទ្រ​ដ៏​សម្បូរបែប​។ នេះ​បើតាម​គូសបញ្ជាក់​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​សហគមន៍​ពាម​ក្រសោប កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។


 
​លោក នេត្រ ភក្ត្រា​បញ្ជាក់​ដូច្នេះ​៖ «​ព្រៃកោងកាង ក្នុង​ខេត្តកោះកុង ពិសេស​តំបន់​ពាម​ក្រសោប បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ដោយមាន​តួនាទី​យ៉ាងសំខាន់ ជា​កន្លែង​រក្សា​ផល​ស្តុក ជា​ដែន​ជម្រក និង​ប្រភព​មេ​ពូជ ដែលជា​ប្រភពធនធាន​សមុទ្រ​សម្បូរបែប ដូចជា​ផ្តល់​ផល​វារីវប្បកម្ម​ពី​ខេត្តកោះកុង​មាន ១៥១០០​តោន​ក្នុង​១​ឆ្នាំ​។ ផល​នេសាទ​សមុទ្រ របស់​ខេត្តកោះកុង ពិសេស​ពី​តំបន់​ពាម​ក្រសោប មាន​ចំនួន ១១ ៦៨០ តោន​កាលពី​ឆ្នាំ ២០១៩ កន្លងទៅ​»​។ 
 
​ព័ត៌មាន​ពិស្តារ សូម​ចូលទៅ​កាន់  www.thmeythmey25.com 
 
រូបភាពពី​ក្រសួងបរិស្ថាន៖





Tag:
 គុណសម្បត្តិ
  ព្រៃកោងកាង
© រក្សាសិទ្ធិដោយ thmeythmey.com