កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ៖ ជូនចំពោះអាជីវករ អ្នកចែកចាយស្បែកជើង និងអតិថិជនទាំងអស់ឱ្យបានជ្រាបថា ៖ យើងខ្ញុំជាតំណាងឱ្យក្រុមហ៊ុន BIG STAR CO., LTD. ដែលជាក្រុមហ៊ុនមានការចុះបញ្ជីពាណិជ្ជកម្មនៅក្រោមច្បាប់នៃព្រះរាជាណាចក្រថៃឡង់ដ៏ និង មានទីស្នាក់ការក្រុមហ៊ុនស្ថិតនៅផ្លូវរ៉ាមាទី២ សង្កាត់សាម៉ៃដាម ខណ្ឌបាងខុនធាន ក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៏ ។
BIG STAR CO., LTD. គឺជាម្ចាស់ម៉ាកតែមួយគត់នៃពាណិជ្ជសញ្ញា GAMBOL ដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៖
វិញ្ញាបនបត្រចុះបញ្ជីម៉ាកលេខ៖ KH/67352/18
យោងលើជំពូក/ទំនិញ/សេវាលម្អិតលេខ ២៥៖ ស្បែកជើង ស្បែកជើងស៊ក ស្បែកជើងកីឡា ស្បែកជើងជំពាម ស្រោមជើង ស្បែងជើងលំហែតាមឆ្នេរ និងស្បែកជើងសម្រាប់កូនក្មេង។
ក្រុមហ៊ុន BIG STAR CO., LTD. បានកត់សម្គាល់ឃើញថាអាជីវករជាច្រើនបាន និងកំពុងលក់ផលិតផលក្លែងក្លាយនៅក្នុងប្រទេសកម្ពុជា ដោយរំលោភទៅលើម៉ាក GAMBOL ទាំងមូល ឬមួយផ្នែកនៃម៉ាកខាងលើ។
ច្បាប់ស្ដីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់នៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ជនណាដែលក្លែងបន្លំ ពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាមរបស់សហគ្រាសមួយផ្សេងទៀត ដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ដល់ ២០.០០០.០០០ (ម្ភៃលាន) រៀល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ ឬ ទោសណាមួយនៃទោសទាំងពីរនេះ។
ក្រុមហ៊ុន BIG STAR CO., LTD. អះអាងថាខ្លួនមានសិទ្ធិទៅលើពាណិជ្ជសញ្ញាខាងលើពិតប្រាកដមែន។ ក្រុមហ៊ុនមានបំណងប្រើប្រាស់នូវសិទ្ធិរបស់ខ្លួនដោយអនុវត្តទៅតាមផ្លូវច្បាប់ប្រឆាំងនឹងជនទាំងឡាយណាដែលធ្វើអាជីវកម្មរំលោភបំពានលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន និងសិទ្ធិដទៃទៀត ស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីលើនេះ ក្រុមហ៊ុន BIG STAR CO., LTD. នឹងចាត់វិធានការណ៍យ៉ាងតឹងរឹង និងហ្មត់ចត់តាមផ្លូវច្បាប់ ប្រឆាំងនឹងការបំពាន និងការរំលោភបំពានលើម៉ាកក្នុងពេលឆាប់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្រុមហ៊ុន BIG STAR CO., LTD. មានសិទ្ធិទាំងស្រុងលើពាណិជ្ជសញ្ញានេះ។
ស្របទៅតាមច្បាប់នៃយុត្តាធិការនីមួយៗ រួមទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា វិធានការណ៍ច្បាប់ដែលនឹងត្រូវអនុវត្តប្រឆាំងទៅនឹងជនទាំងឡាយណាដែល នាំចូល លក់ ផ្គត់ផ្គង់ការលក់ កាន់កាប់ផលិតផលសម្រាប់លក់ នាំចេញ ផ្សព្វផ្សាយ ចែកចាយ និងឬ ដាក់តាំងនូវផលិតផលដែលស្រដៀងនឹងពាណិជ្ជសញ្ញា ឬរំលោភលើសិទ្ធិនៃពាណិជ្ជសញ្ញា ឬកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន BIG STAR CO., LTD. នៅក្នុងលក្ខខណ្ឌណាមួយក៏ដោយ។
ជាចុងក្រោយ យើងខ្ញុំសូមជូនដំណឹងទៅដល់សាធារណៈជនស្ដីពីការរំលោភបំពាន និងសកម្មភាពខុសច្បាប់ក្នុងការលក់ផលិតផលក្លែងក្លាយទាំងនេះ ហើយយើងខ្ញុំក៏សូមលើកទឹកចិត្តដល់អាជីវករ អ្នកលក់ អ្នកចែកចាយ និងម្ចាស់ហាងលក់ស្បែងជើងទាំងអស់ឱ្យលក់តែផលិតផលសុទ្ធស្របច្បាប់ និងពិតប្រាកដរបស់ផលិតផលស្បែកជើងម៉ាក GAMBOL។
BIG STAR CO., LTD ម្ចាស់ពាណិជ្ជសញ្ញា GAMBOL
(អត្ថបទពាណិជ្ជកម្ម)