ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! តាំងចិត្ត​ធ្វើ​សមាធិ​រាល់ថ្ងៃ​សម្រាប់​រយៈពេល ១ ខែ នោះ​ផល​ល្អៗ​ទាំងនេះ​នឹង​កើតឡើង​
29, Jun 2020 , 6:59 pm        
រូបភាព
​ការធ្វើ​សមាធិ​អាច​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​ទាំង​ផ្លូវចិត្ត​និង​សុខភាព​ផ្លូវកាយ​។ ការធ្វើ​សមាធិ​ល្អ​យ៉ាងណា​ទៅ​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​ចាំបាច់​គួរ​ធ្វើ​សមាធិ ៖

 
១. កាត់បន្ថយ​កម្រិត​នៃ​ភាព​ស្ត្រេ​ស​
 
​នេះ​ក៏​ព្រោះតែ​ការធ្វើ​សមាធិ​នាំឱ្យ​អ្នក​ផ្ដោតអារម្មណ៍​ដាក់ចិត្ត​លើ​ការដកដង្ហើម​។ ភាគច្រើន​នៃ​ពួកយើង​មាន​អារម្មណ៍​ថា​ហត់​ខ្លាំង ហើយ​ស្ត្រេ​ស​ក៏​ព្រោះតែ​ចិត្ត​ចេះតែ​គិត​។ ការធ្វើ​សមាធិ​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ភាព​ស្ងប់​សុខ​ក្នុង​ចិត្ត​និង​កាត់បន្ថយ​ភាព​តានតឹង​បាន​យ៉ាង​ប្រសើរ​។ ចូរ​ចំណាយពេល​ពី ១០ ទៅ ១៥ នាទី​ក្នុង​មួយថ្ងៃ​ទៅ​អង្គុយ​កន្លែង​ស្ងាត់ ហើយ​ធ្វើការ​សមាធិ​ផ្ដោតអារម្មណ៍​លើ​ការដកដង្ហើម​ចេញចូល​មួយៗ​ជ្រៅ​បណ្ដោយ​ចិត្ត​។​
 
២. សម្ពាធ​ឈាម​ប្រក្រតី​
 
​ភាព​តានតឹង​ក្នុង​អារម្មណ៍​ពេក ឬ​ស្ត្រេ​ស​អាច​បណ្ដាលឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព ពិសេស គឺ​ជំងឺ​បេះដូង លើស​សម្ពាធ​ឈាម ដាច់​ស​សៃ​ឈាម​ខួរក្បាល​។ ទោះជា​យ៉ាងណា​ដូច​បាន​រៀបរាប់​ក្នុង​ចំណុច​ខាងលើ​ការធ្វើ​សមាធិ​អាចជួយ​កាត់បន្ថយ​ស្ត្រេ​ស​ដែល​ល្អ​សម្រាប់​កម្រិត​នៃ​សម្ពាធ​ឈាម​។​
 
៣. ជួយ​ឱ្យ​ស្រក​ទម្ងន់​ដែល​លើស​
 
​ដើម្បី​អាច​ស្រក​ទម្ងន់​បាន​ដូច​ក្ដី​ប្រាថ្នា​ចូរ​ចំណាយពេល ៣០ នាទី​រៀងរាល់​ព្រឹក​ធ្វើ​សមាធិ​។ នេះ​ក៏​ព្រោះតែ​កម្រិត​នៃ​ភាព​ស្ត្រេ​សរ​បស់​អ្នកនឹង​ត្រូវ​ថយចុះ​ដោយ​ការធ្វើ​សមាធិ ហើយ​ទប់ស្កាត់​ពី​ការ​ទទួលទាន​អាហារសម្រន់​ផ្សេងៗ​ដែល​អាច​បន្ថែម​កាឡូរី​។​
 
៤. ទប់ទល់​បញ្ហា​ថប់​បារម្ភ​និង​ធ្លាក់​ទឹកចិត្ត​
 
​ការធ្វើ​សមាធិ​ក៏​ជា​វិធី​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ទប់​ទល់នឹង​បញ្ហា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត ព្រមទាំង​បញ្ហា​ថប់​បារម្ភ​ផងដែរ​។ អ្វីដែល​សំខាន់ គឺ​អ្នក​ត្រូវ​ហ្វឹកហាត់​គ្រប់គ្រង​ចិត្ត​ឱ្យ​ស្ងប់ ហើយ​សម្រួល​អារម្មណ៍​។ ការធ្វើ​សមាធិ​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ភាព​ស្ងប់​សុខ​ក្នុង​ចិត្ត​និង​កាត់បន្ថយ​ភាព​តានតឹង​បាន​យ៉ាង​ប្រសើរ​។ ចូរ​ចំណាយពេល​ពី ១០ ទៅ ១៥ នាទី​ក្នុង​មួយថ្ងៃ​ទៅ​អង្គុយ​កន្លែង​ស្ងាត់ ហើយ​ធ្វើការ​សមាធិ​ផ្ដោតអារម្មណ៍​លើ​ការដកដង្ហើម​ចេញចូល​មួយៗ​ជ្រៅ​បណ្ដោយ​ចិត្ត​។​
 
៥. ជួយ​ឱ្យ​គេង​លក់បាន​ស្កប់​
 
​ការធ្វើ​សមាធិ​ជាប្រចាំ​នឹងធ្វើ​ឱ្យ​អ្នក​ឆាប់​គេង​លក់​ដោយ​វា​ជា​វិធី​ដ៏​ល្អ​ដើម្បី​បំបាត់ទុក្ខ ឬ​ការគិត​អវិជ្ជមាន​។ ចិត្តស្ងប់​នឹង​ជួយ​ឱ្យ​អ្នក​អាច​គេង​បាន​ស្កប់​គ្រប់គ្រាន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com