កម្ពុជា បន្តពិភាក្សាជាមួយអាស៊ាននិងអូស្រ្តាលី ពីការដោះស្រាយជំងឺកូវីដ-១៩
COVID-19
ជាតិ
កម្ពុជា បន្តពិភាក្សាជាមួយអាស៊ាននិងអូស្រ្តាលី ពីការដោះស្រាយជំងឺកូវីដ-១៩
29, Jun 2020 , 1:06 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ចូលរួមកិច្ចប្រជុំ ជាន់ខ្ពស់ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន  ស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ តាមរយៈ Video Conference។ កិច្ចប្រជុំនេះ មានការចូលរួមពីប្រទេសប្រមាណ២០ រួមទាំងអគ្គនាយកអង្គការសុខភាពពិភពលោក និង តំណាងជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ។ (រូបពីក្រសួងការបរទេស)

ដោយ: ថ្មីៗ
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន នឹងមានកិច្ចប្រជុំពិសេសជាមួយរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី តាមរយៈការតភ្ជាប់វីដេអូ (Video Conference) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសអាស៊ាននិងរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី នឹងចែករំលែកបទពិសោធអំពីការចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយនឹងជំងឺកូវីដ-១៩។

សេចក្តីប្រកាសព័ត៌មាន បន្តថា ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសទាំងអស់ នឹងពិភាក្សាគ្នាពីវិធីសាស្រ្តនានា ដើម្បីពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងគ្រោះអាសន្នសុខភាពសាធារណៈ និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។

ក្រសួងការបរទេសកម្ពុជា មើលឃើញថា កិច្ចប្រជុំពិសេសនេះ នឹងក្លាយជាព្រឹត្តិការណ៍ថ្មីសំខាន់មួយទៀត ក្នុងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-អូស្រ្តាលី ដើម្បីរៀបចំទិសដៅអនាគត សម្រាប់កិច្ចសហប្រតិបត្តិការទៅវិញទៅមក ចំពេលវេលាដ៏លំបាកនិងមមាញឹក ដោយតែជំងឺកូវីដ-១៩។

រយៈពេលប៉ុន្មានថ្ងៃនេះ អាស៊ាន បានប្រជុំជាមួយប្រទេសជាដៃគូ ជាបន្តបន្ទាប់ តាមរយៈការតភ្ជាប់ប្រព័ន្ធវីដេអូ ដោយផ្តោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

កាលពីថ្ងៃទី១៧ ខែមិថុនា អាស៊ាន បានបើកកិច្ចប្រជុំជាមួយរុស្ស៊ី ហើយក្រោយមកមួយថ្ងៃ គឺនៅថ្ងៃទី១៨ ខែមិថុនា អាស៊ាន បន្តប្រជុំជាមួយជាមួយចិន ដោយមានការចូលរួមពីបណ្តាប្រទេសផ្សេងទៀត រួមទាំងអគ្គនាយកអង្គការសុខភាពពិភពលោក និងតំណាងអង្គការសហប្រជាជាតិផងដែរ។

នៅថ្ងៃទី២៦ ខែមិថុនា អាស៊ាន ក៏បានបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន ដែលវៀតណាម ធ្វើជាប្រធាននៃអង្គប្រជុំ៕

Tag:
 កម្ពុជា
  អាស៊ាន
  អូស្រ្តាលី
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម