អត្ថបទពាណិជ្ជកម្ម
ស្ថាប័ន​៥​ទៀត​ទទួលបាន​ជំនួយ​ពី​មូលនិធិ​ទឹកប្រាក់​1​លាន​ដុល្លារ​របស់​ក្រុមហ៊ុន Smart Axiata ដើម្បី​ប្រឆាំង​វីរុស​កូ​វីដ​-១៩
29, Jun 2020 , 3:58 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២០ ៖  ស្ថាប័ន​មួយចំនួន​បន្ថែមទៀត ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ថា នឹង​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​មូលនិធិ​ទឹកប្រាក់​ចំនួន 1 លាន​ដុល្លារ ដើម្បី​ប្រឆាំង​វីរុស​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន Smart Axiata ដែល​រួមមាន​៖ អង្គការ​សង្គ្រោះ​កុមារ (Save the Children)  មូលនិធិ​លោកខាងលិច​ជួប​ខាងកើត (East Meets West Foundation)  អង្គការ​សម្រាប់​ការអប់រំ និង​ការអភិវឌ្ឍន៍​បាយ័ន  (Bayon Education and Development) សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (Young Entrepreneurs Association of Cambodia) និង Impact Hub ភ្នំពេញ​។ 
 
​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt)  នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖  «​ស្របពេល​ដែល​យើង​ភ្ជាប់​ទំនាក់ទំនង​របស់​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ជាមួយ​អិ​ុ​ន​ធឺ​ណិ​ត​រៀងរាល់ថ្ងៃ យើង​មាន​ទំនួល​ខុសត្រូវ​ដ៏​ធំធេង ក្នុងការ​ដើរតួនាទី​យ៉ាងសំខាន់ ដើម្បី​ជួយ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួយ​ដល់​សហគមន៍ និង​វិស័យ​នានា ឱ្យ​ងើប​ឡើងវិញ​ពី​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​វីរុស​កូ​វីដ​-១៩​។​»
 
​លោក ថូ​ម៉ាស បាន​បន្ថែមទៀតថា​៖ «​ស្ថាប័ន​មួយក្រុម​នេះ​ត្រូវបាន​ជ្រើសរើស បន្ទាប់ពី​ការអំពាវនាវ​ស្វែងរក​ជំនួយ​សម្រាប់​ជួយ​ដល់​សហគមន៍​តាម​ជនបទ  ដែល​ខ្វះ​សមត្ថភាព​ពេញលេញ​ក្នុងការ​ប្រើប្រាស់​កម្មវិធី​អប់រំ​តាម​អិ​ុ​ន​ធឺ​ណិ​ត ដែល​ផ្ដួចផ្ដើមឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ជំនួយ​គាំទ្រ​សម្រាប់​សហគមន៍​អាជីវកម្ម​ទើប​បង្កើត​ថ្មី  សហគ្រាស​ធុន​តូច និង​មធ្យម (MSMEs) ដែល​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​នេះ​ផងដែរ​។​»
 
​ស្របតាម​រចនាសម្ព័ន្ធ​នៃ​អភិបាលកិច្ច​ដ៏​រឹងមាំ​នៃ​មូលនិធិ​នេះ ការស្នើ​សំ​ុ​ពី​ក្រុម​បន្ទាប់​ទាំងអស់នេះ​ត្រូវបាន​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ដោយ​គណៈកម្មាការ​ផ្ទៃក្នុង​មុនពេល​បញ្ជូនទៅ​គណៈកម្មាការ​វាយតម្លៃ​រួម ដែលមាន ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និង​អ្នកតំណាង​ឯករាជ្យ​កម្ពុជា​ចំនួន ២ រូប​។  គម្រោង​ទាំងអស់ ដែល​ត្រូវ​បានអនុម័ត​ដោយគណៈកម្មាការ និង​ដៃគូ​វាយតម្លៃ​ផ្ដោតលើ​សកម្មភាព​រួមមាន​៖
 
1.​ ​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អី​ុ​ន​ធឺ​ណិ​ត​ដែល​ផ្ដល់ជំនួយ​ណែនាំ សម្រាប់​សិស្សសាលា​នៅតាម​សហគមន៍​ដាច់ស្រយាល​ចំនួន ១៥ សហគមន៍ ក្នុង​ខេត្តកំពង់ចាម ដោយ​អង្គការ​សង្គ្រោះ​កុមារ (Save the Children)  
2.​ ​កម្មវិធី​យល់ដឹង​អំពី​អនាម័យ​ផ្ទាល់ខ្លួន ដែល​ផ្ដល់​ធុង​ទឹក​លាងដៃ​ចល័ត នៅតាម​ខេត្ត ចំនួន ៥ ដោយ មូលនិធិ​លោកខាងលិច​ជួប​ខាងកើត  (East Meets West Foundation)
3.​ ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តាម​ប្រព័ន្ធ​អី​ុ​ន​ធឺ​ណិ​ត សម្រាប់​សិស្ស​ដែល​ងាយ​រងគ្រោះ ហើយ​បោះបង់​ការសិក្សា​ក្នុង​ខេត្តសៀមរាប ដោយ​អង្គការ​សម្រាប់​ការអប់រំ និង​ការអភិវឌ្ឍន៍​បាយ័ន (Bayon Education and Development)
4.​ ​កម្មវិធី​បណ្ដុះបណ្ដាល​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់  សហគ្រាស​ខ្នាតតូច និង​មធ្យម ដោយ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (Young Entrepreneurs Association of Cambodia) និង​
 
5.​ ​កម្មវិធី​បណ្ដុះបណ្ដាល​អាជីវកម្ម​ទើប​បង្កើត​ថ្មី​តាម​អន​ឡាញ ដោយ Impact Hub ភ្នំពេញ​។​
 



​មូលនិធិ​របស់​ក្រុមហ៊ុន Smart ដែល​បើកទទួល​ពាក្យសុំ​ពី​ស្ថាប័ន​នានា​កាលពី​ខែមេសា គឺជា​ទឹកប្រាក់​លើសពី​ការប្តេជ្ញា​ក្នុងការ​បរិច្ចាគ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ទៅក្នុង​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន ដែលមាន​ច្រើនជាង ១ ភាគរយ​នៃ​ប្រាក់ចំណូល​ដុល​របស់ខ្លួន​។ មូលនិធិ​ជំនួយ​ដើម្បី​ប្រឆាំង​វីរុស​កូ​វីដ​១៩ របស់​ក្រុមហ៊ុន Smart នៅ​បន្ត​ទទួល​ពាក្យស្នើសុំ​ដែល​ស្រប​នឹង​វិស័យ​អាទិភាព​របស់​មូលនិធិ​នេះ  ដូចជា​នៅក្នុង វិស័យ​ព័​ត៍​មាន​ទំនាក់ទំនង និង បច្ចេកវិទ្យា​សម្រាប់​ការអប់រំ ការ​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា ការគ្រប់គ្រង​វិបត្តិ និង អនាម័យ​ផ្ទាល់ខ្លួន អាចដាក់​ស្នើ​តាម​អិ​ុ​ន​ធឺ​ណិ​ត បាន តាមរយៈ​៖ https://bit.ly/3aQsrJV ។​
 
​លោក ថូ​ម៉ាស (Thomas) បាន​បន្ថែមទៀតថា​៖ «​គិត​ត្រឹម​ថ្ងៃនេះ ជំនួយ​មូលនិធិ​ច្រើនជាង​ពាក់​​កណ្តាល​ត្រូវបាន​ប្តេជ្ញាចិត្ត​ដល់​គម្រោង​ចំនួន ៩ គម្រោង ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វីរុស​កូ​វីដ ១៩ ។ យើង​សង្ឃឹមថានឹង​អាច​ស្វែងរក​គម្រោង​បន្ថែមទៀត ដែលមាន​ឥទ្ធិពល​ខ្លាំង ហើយ​ឆ្លើយតប​ទៅនឹង​តម្រូវការ​បន្ទាន់​របស់​ប្រទេស​កម្ពុជា ទោះបីជា​យើង​បាន​សង្កេតឃើញថា​មានការ​ថយចុះ​នៃ​ការឆ្លង​វីរុស​កូ​វីដ ១៩ នៅទីនេះ​ក៏ដោយ​។ គ្មាន​នរណាម្នាក់​ដឹង​ទេ ថា​ពេលណា ទើប​វិបត្តិ​នេះ​នឹង​បញ្ចប់​នោះទេ ប៉ុន្តែ​យើង​អាចជួយ​កសាង​សេដ្ឋកិច្ច​របស់​យើង​ឡើងវិញ និង​ឆ្លងកាត់​វិបត្តិ​នេះ​ទាំងអស់គ្នា​។​» 
 
​សម្រាប់​ព័ត៌មាន បន្ថែម អំពី​មូលនិធិ​ទឹកប្រាក់​ចំនួន 1 លាន​ដុល្លា ដើម្បី​ប្រឆាំង​វីរុស​កូ​វិដ ១៩ របស់​ក្រុមហ៊ុន Smart Axiata,  សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ «Smart for Cambodia»  តាមរយៈ www.facebook.com/SmartForCambodia  ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 
 
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com