អត្ថបទពាណិជ្ជកម្ម
Smart Axiata ប្រកាស​ជ័យលាភី​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​អេ​ឡិច​ត្រូ​និ​ច Smart PUBG Mobile Tournament នៅ​កម្ពុជា​
29, Jun 2020 , 4:37 pm        
រូបភាព
​ភ្នំពេញ​, ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ -  ក្រោយពី​ការប្រកួតប្រជែង​យ៉ាងសកម្ម​អស់​រយៈពេល​មួយខែ  Angkor PUBG បានទទួល​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​អេ​ឡិច​ត្រូ​និ​ច​ធំ​បំផុត​នៅ​កម្ពុជា ដែលមាន​ឈ្មោះថា  Smart PUBG Mobile Tournament  ដែល​រៀបចំឡើង​ដោយ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា Smart Axiata  ដោយ​ទទួលបាន​ការគាំទ្រ​ពី​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និ​ច​កម្ពុជា​។ 
 
​ក្រុម​ជ័យលាភី​ដែលមាន​សមាជិក​ចំនួន ៥​នាក់ បានទទួល​រង្វាន់​ជា​សាច់ប្រាក់​ចំនួន ៦០,០០០,០០០​រៀល និង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Realme 6 ផងដែរ​។​
 
​ការប្រកួត​នេះ​បានចាប់ផ្ដើម​ឡើង​ដោយមាន​ក្រុម​ចំនួន​ជាង ៣០០​ក្រុម បាន​ចុះឈ្មោះ  ហើយ​មាន​ក្រុម​ចំនួន ៤០​ក្រុម ត្រូវបាន​ជ្រើសរើស ដើម្បី​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី ថ្ងៃទី​២៧  ខែមិថុនា ។ បន្ទាប់មក​មាន​ក្រុម​ចំនួន ២០​ក្រុម តែប៉ុណ្ណោះ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័​ត្ត្រ​កាលពី ថ្ងៃទី ២៨ ខែមិថុនា ដែល​ក្នុងនោះ​មាន​ក្រុម​កំពូល​ចំនួន ១០​ក្រុម ដែល​ទទួលបាន​រង្វាន់​ជា​សាច់ប្រាក់​ចំនួន ១២០,០០០,០០០​រៀល និង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Realme 6 ។​


 
​ស៊ីម ឡៃ​ស្រ៊ុន សមាជិក​ក្រុម​ជ័យលាភី Angkor PUBG បាន​ឲ្យ​ដឹងថា លោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន Smart Axiata ដែល​បាន​បង្កើត​កម្មវិធី​កំសាន្ត​ប្រកបដោយ​ភាព​ច្នៃប្រឌិត​សម្រាប់​អ្នកលេង​កី​ឡាអេ​ឡិច​ត្រូ​និ​ច​នៅ​កម្ពុជា​។ 


 
«​ការប្រកួតប្រជែង​នេះ​បានផ្ដល់​បទពិសោធន៍​ដ៏​រំភើប​មួយ​សម្រាប់​ខ្ញុំ និង​ក្រុម​របស់ខ្ញុំ​។ ជាធម្មតា យើង​លេង​ជាការ​កំសាន្ត ប៉ុន្ដែ ក្នុងនាម​ជា​តំណាង​ឲ្យ​ក្រុម​មួយ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជាមួយ​ក្រុម​ដ៏​ទៃ ដោយ​ផ្សាយ​ផ្ទាល់​លើ Facebook គឺមាន​ការរំភើប​ខ្លាំង​។ ក្រុម​របស់ខ្ញុំ បានបង្ហាញ​ពី​កិច្ចសហការ និង​ស្មារតី​ក្រុម ក្នុង​យុទ្ធសាស្ត្រ​នៃ​ការប្រយុទ្ធ និង​ការការពារ ដែលនាំឱ្យ​យើង​ក្លាយជា​ជើងឯក ហើយ​យើង​ក៏​រីករាយ​ដែល​បាន​ចូលរួម​ក្នុងការ​ប្រកួត​នេះ​ផងដែរ​»​។ 


 
​ដោយមាន​ការគាំទ្រ​ពី​ក្រុមហ៊ុន Tencent Games ដែលជា​ក្រុមហ៊ុន​អ៊ីនធឺណិត  និង​បច្ចេកវិទ្យា​ធំជាងគេ​បង្អស់​មួយ​ក្នុង​លោក និង​ក្រុមហ៊ុន Realme ដែលជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ឈានមុខ​គេ​បង្អស់​មួយ​ក្នុង​លោក ព្រឹត្តិការណ៍​ការប្រកួត​កីឡា​អេ​ឡិច​ត្រូ​និ​ច Smart PUBG Mobile Tournament នេះ បង្កើតឡើង​ក្នុង​គោលបំណង​ផ្តល់ឱកាស​សម្រាប់​អ្នកលេង​កី​ឡាអេ​ឡិច​ត្រូ​និ​ច​នៅ​កម្ពុជា ដើម្បី​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ និង​ផ្តល់ឱកាស​ឲ្យ​ពួកគេ​លេង​កីឡា​អេ​ឡិច​ត្រូ​និ​ច​ជា​សហគមន៍​រួមគ្នា​។  


 
​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Smart Axiata បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​អបអរសាទរ​ដល់ ក្រុម Angkor PUBG ដែល​បានឈ្នះ​ការប្រកួត​កីឡា​អេ​ឡិច​ត្រូ​និ​ច Smart PUBG Mobile Tournament ដំបូង​គេ​បង្អស់ ។ ក្រុមការងារ​នៅ​ក្រុមហ៊ុន Smart ទាំងអស់​នឹង​បន្ត​នាំយក​របៀប​រស់នៅ​ចំរុះ​បែប​ឌីជីថល​បន្ថែមទៀត សម្រាប់​អតិថិជន​របស់​យើង រួមមាន ការនាំយក​គំ​និង​ផ្ដួចផ្ដើម​ថ្មីៗ​ផ្សេងទៀត​ក្នុង​វិស័យ​កីឡា​អេ​ឡិច​ត្រូ​និ​ច​។  យើង​ពិតជា​រំភើប​ដែល         យុវជន​កម្ពុជា ជាច្រើន​បាន​បង្កើតជា​ក្រុម ហើយ​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​នេះ ហើយ​យើង​ក៏​សង្ឃឹមថា​នឹងមាន​ការចូល​រួម​កាន់តែច្រើន​នៅក្នុង​ព្រឹត្តិការណ៍​របស់​យើង​នាពេល​អនាគត​ផងដែរ​» ៕




(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com