ជាតិ
រថយន្ត
​រថយន្ត PEUGEOT 404 នៅសល់​តិចតួច​ណាស់​នៅ​កម្ពុជា​
29, Jun 2020 , 8:39 pm        
រូបភាព
PEUGEOT 404 ក៏​ជា​ម៉ាក​យានយន្ត​មួយ​ដ៏​ពេញនិយម​សម្រាប់​អ្នក​វណ្ណៈ​ខ្ពស់ អភិជន និង​អ្នកមុខអ្នកការ​ជាដើម​។ សព្វថ្ងៃ​រថយន្ត​ម៉ាក​នេះ នៅមាន​សេសសល់​តិចតួច​ប៉ុណ្ណោះ នៅ​កម្ពុជា​។ នៅក្នុង​កិច្ច​សម្ភាស​នេះ នាយ យ៉ាន បាន​ជួប​សម្ភាស លោក ច័ន្ទ ដា​វុ​ទ្ធ ជា​អ្នក​គ្រប់​គ្រង់​ផ្នែក A2Z នៅ​យានដ្ឋាន Asiauto ។ នៅ​យានដ្ឋាន​នេះ ទទួល​ជួសជុល​ឡាន​បុរាណ​។ ក្រុម​ជាង​នៅ​យានដ្ឋាន​នេះ កំពុង​ធ្វើ PEUGEOT 404 គូទ​វែង មួយគ្រឿង ឲ្យ​ស្អាត​ដូចដើម​វិញ​។ បើតាម លោក ច័ន្ទ ដា​វុ​ទ្ធ ការជួសជុល​រថយន្ត​បុរាណ គឺ​ត្រូវការ​ពេល​យូរ ព្រោះ​ត្រូវ​រង់ចាំ​គ្រឿងបន្លាស់​ដែល​បញ្ជា​ទិញ​ពី​ក្រៅប្រទេស​។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ច័ន្ទ ដា​វុ​ទ្ធ ដូចតទៅ​៖
 
 
​ក្រុមហ៊ុន PEUGEOT (​ពើ​ហ្សូ​) ត្រូវបាន​បង្កើត​នៅ​ប្រទេស​បារាំង ឆ្នាំ​១៨១០​។ ក្រុមហ៊ុន​នេះ ចាប់ផ្ដើម​ផលិត​រថយន្ដ​នៅ ឆ្នាំ​១៨៨៩​។ មុននឹង​របប​ខ្មែរក្រហម នៅ​ប្រទេស​កម្ពុជា​ឡាន​ម៉ាក PEUGEOT វា​ពេញនិយម ជាពិសេស​ប្រភេទ 404 ដែល​ត្រូវបាន​បង្កើត ឆ្នាំ​១៩៦០​។ ក៏ប៉ុន្តែ​ដោយសារ​សង្គ្រាម រថយន្ដ​ប្រភេទ​នេះ បាន​បាត់​បង់អស់​ច្រើនណាស់​។ រហូតដល់​សព្វថ្ងៃនេះ នៅសល់តែ​មួយចំនួន​ប៉ុណ្ណោះ​៕





















© រក្សាសិទ្ធិដោយ thmeythmey.com