បើនិយាយពីថ្មវិញ គឺត្រូវចិត្ត ញញឹមខ្ជឹប មនុស្សភាគច្រើនចង់បានទូរស័ព្ទដែលមានថាមពលថ្មខ្លាំង ប្រើបានយូរ។ ពេលនេះ OPPO A92 ជូនតាមសំណូមពរ ដោយថាមពលថ្មទំហំខ្លាំង 5000mAh ជាមួយនឹងប្រសិទ្ធភាពសាកថ្មលឿននោះលឿនកម្រិត 18W ដែលធ្វើឲ្យលោកអ្នកនឹងអស់ក្តីបារម្ភជាមួយទូរស័ព្ទឆាប់អស់ថ្ម សាកថ្មយឺត លែងខ្វល់អង្គុយចាំខាតពេលវេលាទៀតឡើយ។ រឹតតែពិសេស OPPO A92 ក៏អាចសាកថ្មឲ្យទូរស័ព្ទផ្សេងតាមរយៈខ្សែ OTG ផងដែរ។
អ្វីដែលជាបំណងប្រាថ្នារបស់អតិថិជន ឬអ្នកចង់ដូរស៊េរីថ្មីៗនោះគឺ សមត្ថភាពកម្លាំង និងល្បឿនខ្លាំង ត្រូវម៉ាច់តែម្តងជាមួយនឹង OPPO A92 ស្តង់ដារលំដាប់ A ពោលគឺ RAM ក៏ធំ ROM ក៏ធំ ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 665 បន្ថែមបច្ចេកវិទ្យា Hyper Boost ជំនួយល្បឿនពេលប្រើនិងលេងហ្គេមផងដែរ។ OPPO A92 មានទំហំផ្ទុកទិន្នន័យ ROM 128GB និង RAM GB ជំនួយដល់ការបើកដំណើរការ និងចេញចូលកម្មវិធីច្រើន ឬបើកកម្មវិធីដំណាលគ្នា ក៏ដូចជាបើកហ្គេមផ្សេងៗទៀត ឲ្យកាន់តែមានភាពរហ័សទាន់ចិត្តតែម្តង មិនទាក់ មិនស្ទក់ មិនឧស្សាហ៍ re-start។
ការរចនា និងពណ៌លំដាប់ A ពោលគឺឌីហ្សាញរាងស្រឡូន តូចច្រឡឹង ទាក់ទាញ ងាយស្រួលប្រើដោយដៃម្ខាង ជាមួយនឹងជម្រើស 2ពណ៌គឺ Shinning White (ពណ៌ ស លាយនឹងពណ៍ ផ្ទៃមេឃ) និងពណ៌ Twilight Black (ពណ៌ ខ្មៅ បែបរលើបរលោង) ដោយផ្នែកខាងក្រោយឌីហ្សាញបែប 3D ភ្លឺចែងចាំងដូចពន្លឺផ្កាយប្រដេញ ពិសេសជាមួយនឹងការស្កេនក្រយៅដៃចំហៀង (ប៊ូតុងបិទបើក) រហ័សជាងមុន សុវត្ថិភាពជាងមុន គ្រាន់តែប៉ះ ឬចុចងាយៗ។
OPPO A92 ពិតជាមិនធម្មតាដោយកំពុងទទួលបានការគាំទ្រខ្លាំងជាមួយនឹងលក្ខណៈពិសេសៗ និងលំដាប់ A គ្រប់ពេល គឺមានតម្លៃត្រឹមតែ 279ដុល្លារប៉ុណ្ណោះ។ ដូច្នេះសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ អាចធ្វើការកក់ទុកមុនបានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែមិថុនា ដល់ 04 ខែកក្កដា 2020 ដើម្បីក្លាយជាម្ចាស់របស់ស្មាតហ្វូនស៊េរី OPPO A92 នេះជាមួយនឹងកពា្ចប់កាដូដ៏ច្រើនលំដាប់ A ផងដែរ។ ពោលគឺ កាដូសរុបមានតម្លៃរហូតដល់ 120ដុល្លារ រួមមាន កាតាប OPPO ស្ពាយពីក្រោយបែបយុវវ័យដ៏ស្រស់ស្អាត ស៊ីមកាតស្មាតBrown លេខល្អ ជាមួយនឹងជាមួយគម្រោងអ៊ីនធើណិត Smart ធំហ្ម៎ងរយៈពេល 24សប្តាហ៍។ ឈប់! ឈប់ ! នៅមិនទាន់អស់ទេ ក្រុមហ៊ុន OPPO ក៏បានដាក់បង្ហាញផលិតផលថ្មីមួយទៀតគឺ កាសឥតខ្សែ OPPO Enco W11 ងាយស្រួលប្រើប្រាស់ ដោយគ្រាន់តែប៉ះនូវប៊ូតុងបញ្ជាលើកាស ដើម្បីចាក់ ឬបង្អាក់ បន្ថែម ឬបន្ថយសម្លេង ចុចទទួល និងចុចបិទ។ ពិសេសស្តាប់តន្ត្រីពិរោះរណ្តំមធ្យម ងុំងាយស្រួលពាក់ប្រើប្រាស់និយាយទូរសព្ទ័ពេលបើកបរដោយមានតម្លៃត្រឹមតែ 49$ ប៉ុណ្ណោះ។
អ្វីដែលកាន់តែពិសេស អ្វីដែលកាន់តែអស្ចារ្យ អ្វីដែលធ្វើឲ្យអតិថិជនរង់ចាំឱកាសពិសេសនេះគឺ លោកអ្នកគ្រាន់តែធ្វើការជាវស្មាតហ្វូន OPPO A92 បូកជាមួយនឹងកាសឥតខ្សែ OPPO W11 គឺមានតម្លៃត្រឹមតែ 308$ តែប៉ុណ្ណោះ សូមប្រញាប់រួសរាន់ឡើងចាំអង្គាល់ ទាន់ស្តុកមានកំណត់។
សរុបមកជាមួយនឹង OPPO A92 គឺលំដាប់ A គ្រប់ពេល ពោលគឺលក្ខណៈពិសេស រូបរាងក៏លំដាប់ តម្លៃពេញចិត្តចាក់ចំបេះដូងអ្នកប្រើ កាដូច្រើនសម្បើម ពណ៌ទាក់ភ្នែកចែងចាំ កាមេរ៉ាលំដាប់អ្នកថតរូបអាជីព AI 4គ្រាប់ ជាមួយនឹង RAM8GB + ROM128GB ថាមពលថ្មខ្លាំងកប់ 5000mAh ប្រើចុកដៃនៅតែមិនធុញ លេងហ្គេមពេញសប្បាយម៉ាឆ្ងាញ់ដៃ បាញ់ហ្គេមមិនប្រណី រកឯណាបាន?
បើចង់ដឹងអំពីលក្ខណៈពិសេសៗ ខ្លឹមៗ លំដាប់ A គ្រប់ពេល លោកអ្នកអាចមើលវីដេអូខាងក្រោមនេះទាំងអស់គ្នាដើម្បីឲ្យកាន់តែជ្រាបច្បាស់ ៖