ជាតិ
អត្ថបទពាណិជ្ជកម្ម
OPPO ទើប​បញ្ចេញ​តម្លៃA92 ផ្អើល​ពិភព​ស្មា​ត​ហ្វូ​ន ដែលខ្លាំង​ត្រង់​កាមេរ៉ា AI 4 ទំហំ 48MP រ៉េ​ម​8GB ទំហំ​ផ្ទុក​ទិន្នន័យ​ធំ 128GB ថ្ម​ខ្លាំង​ទំហំ 5000mAh ​​កក់​ទុក​មុន​​តម្លៃ​279$​ ស្តុក​ក៏មាន​កំណត់
29, Jun 2020 , 8:37 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​យប់មិញ​នេះ ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ដ៏​ល្បីល្បាញ និង​ឈរ​លំដាប់​លេខ ១ នៅ​កម្ពុជា បានដាក់​សម្ពោធ​តាម​អន​ឡាញ នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​ត្រកូល A គឺ​បងធំ OPPO A92 នៅលើ​ផេ​ក​ហ្វ៊េ​ស​ប៊ុ​ក​ផ្លូវការ របស់​ក្រុមហ៊ុន OPPO​។ បន្ថែម​ពីនេះ ក៏មាន​ការផ្សព្វផ្សាយ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ផេ​ក សារព័ត៌មាន និង​ដៃគូ​សហការ​ធំៗ ក៏ដូចជា​ហ្វេ​ស​ប៊ុ​ក​តារា​ល្បីៗ ដោយមាន​ការ shares, comments ផ្អើល​ពេញ new feed កាលពី​យប់មិញ​នេះ​។

​តើ​លោកអ្នក​ឆ្ងល់​ទេ​ថា ហេតុអ្វី​បានជា​គេ​និយាយថា OPPO A92 គឺ​ពិសេស មហា​ពិសេស ដោយមាន​ពាក្យស្លោក «​លំដាប់ A គ្រប់ពេល​»? ចម្លើយ​នោះ​គឺ ក៏​ព្រោះតែ OPPO A92 មាន AI កាមេរ៉ា 4​គ្រាប់​ទំហំ 48MP លំដាប់ A កំពូល​ល្បឿនខ្លាំង​លំដាប់ A ជាមួយនឹង RAM ធំ ROM ធំ​លំដាប់ A និង​ថាមពល​ថ្ម​ខ្លាំង​លំដាប់ A ។ ហើយ​កម្មវិធី​សម្ពោធ​អន​ឡាញ ដែលមាន​ការចូលរួម​ពី​តារា​ល្បីៗ ពិធីករ ពិធីការនី ពេញនិយម​ដូចជា លោក ជា វណ្ណា​រិ​ទ្ធ អ្នកនាង សុខ សោ​ម៉ា​វ​ត្តី និង​តារា​ក្រ​ម៉ិច​ក្រមើម លោក ហេង វាសនា កញ្ញា សាឡា​ត់ ស្រី​ឡាង  និង​អ្នក​ថត​បែប​កំប្លែង​ម្នាក់​ផងដែរ ដែល​ញុំ​ា​ង​ឲ្យ​ផ្ទាំងទស្សនីយភាព​វីដេអូ​ថតរូប​បែប​កំប្លែង និង​ការពន្យល់​បង្ហាញ ដែលមាន​រយៈពេល​ជិត ១​ម៉ោង​នេះ រឹតតែ​ទាក់ទាញ ជក់​មើល​ពី​ដើម​រហូតដល់​ចប់​មិន​ព្រិច​ភ្នែក​។​


​ 
 បើតាម​វីដេអូ​របស់​វាគ្មិន ដែលជា​តំណាង​ឲ្យ​ក្រុមហ៊ុន និង​ជា Product Manager ប្រចាំ​ក្រុមហ៊ុន OPPO កម្ពុជា បាន​និយាយថា OPPP A92 ដែល​ល្បី​ថត​ស្អាត​មិនចាំបាច់ Edit នោះ ក៌​ព្រោះ​តែមាន​កាមេរ៉ា​ខ្លាំង​បែប​អាជីព​។ ចំណែក RAM, ROM ធំ​មិនធម្មតា​មែន​! រាង​ក៌​ច្រឡឹង ពណ៌​ក៌​ពេញនិយម ថាមពល​ថ្ម​ធំ​ខ្លាំង ឈប់​ខ្វល់​ពី​ទូរស័ព្ទ​ក្តៅ និង​ឆាប់​អស់​ថ្ម​ទៀតឡើយ​។  OPPO A92 មាន​សមត្ថ​ភាពខ្លាំង​លំដាប់ A គ្រប់ពេល​បែបនេះ ទើប​ធ្វើ​ឲ្យ​កក្រើក ល្បី​រន្ទឺ ភ្លក់​ទឹក ភ្លក់​ដី ដោយសារ​តែមាន​កាមេរ៉ា​ទំហំ​ធំ ថត​ស្អាត ទាក់ទាញ ថែមទាំង​មាន​មុខងារ​ថតរូប​ច្បាស់​ពេលយប់ ថត​ស៊ែ​ល​ហ្វី​សាហាវ ត្រូវចិត្ត​មិត្ត​យុវវ័យ​។ រីឯ កម្លាំង និង​ល្បឿន​វិញ លឿន​អស់​ស្ទះ រលូន​យ៉ាង​ពេញចិត្ត ដោយ RAM8GB + ROM 128GB ងាយស្រួល​លេង​ហ្គេម​រហូន និង​បើក​កម្មវិធី​ច្រើន​ដោយ​មិន​ខ្លាច​គាំង ឬ​យឺត​ឡើយ​។ អ្វីដែល​កាន់តែ​ពិសេស​គឺ រចនាបថ​រូបរាង​ថ្មី ស្អាត ប្លែក ទាក់ភ្នែក ចែងចាំង​ដូច​ពន្លឺ​ផ្កាយ​ប្រដេញ ។ 
​តោះ​ទស្សនា​វីដេអូ​ខាងក្រោម​នេះ បើ​ខកខាន​មិនបាន​មើល​កាលពី​យប់មិញ​៖ 
 
​​
បើ​និយាយ​អំពី​កាមេរ៉ា​ថត​ស្អាត នរណា​មិនដឹង មិន​ល្បី កុំ​ជោរ AI កាមេរ៉ា 4​គ្រាប់​ទំហំ 48MP របស់ OPPO ដែល​លេន​នីមួយៗ​មាន​លក្ខណៈពិសេស​ខុសៗ​គ្នា​។ ដោយ​កាមេរ៉ា​មេមាន​ទំហំ 48MP ធ្វើ​ឲ្យ​គុណភាព​រូបភាព​ច្បាស់ ទាក់ទាញ និង​បង្កើន​ភាពស្រស់ស្អាត​ថែម​មួយកម្រិត​ទៀត​។ មិនតែប៉ុណ្ណោះ ក៏​អាច​ផ្តិត​យក​រូបភាព​នាពេល​យប់​បាន​យ៉ាងច្បាស់​ជាមួយនឹង​មុខងារ Ultra Night Mode 2.0 ផងដែរ​។ ចំណែកឯ លេន​កាមេរ៉ា​ពង្រីក​មុំ​ប្លង់​ទូលាយ​ទំហំ 8MP អាចធ្វើ​ឲ្យ​លោកអ្នក​ថតរូប​បាន​ក្នុង​កម្រិត 119o បាន​យ៉ាង​ទូលាយ ដែល​ងាយស្រួល​ក្នុងការ​ថតរូប​បែប​ក្រុមគ្រួសារ ទេសភាព​ទ្រវែង​ពេញភ្នែក ថត​ឃើញ​រាង​ខ្ពស់ ជើង​ស្រ​ឡូ​ន​។ រីឯ​លេន​ថតរូប​បែប Portrait មាន​ទំហំ 2MP និង​លេន​ថតរូប​បែ​បស​ខ្មៅ​មាន​ទំហំ 2MP​។ ក្រឡេក​មកវិញ បើ​និយាយ​ពី​កាមេរ៉ា​ខាងមុខ​ស៊ែ​ល​ហ្វី​វិញ មិនធម្មតា​ជាមួយនឹង​កាមេរ៉ា​ទំហំ 16MP បូករួម​ជាមួយនឹង​មុខងារ AI Beauty ធ្វើ​ឲ្យ​រូបភាព​ស្អាត និង​ជំនួយ​សម្រស់​មួយកម្រិត​ទៀត ដោយ​មិនចាំបាច់ edit ។ 


​បើ​និយាយ​ពី​ថ្ម​វិញ គឺ​ត្រូវចិត្ត ញញឹម​ខ្ជឹប មនុស្ស​ភាគច្រើន​ចង់បាន​ទូរស័ព្ទ​ដែលមាន​ថាមពល​ថ្ម​ខ្លាំង ប្រើ​បានយូរ​។ ពេលនេះ OPPO A92 ជូន​តាម​សំណូមពរ ដោយ​ថាមពល​ថ្ម​ទំហំ​ខ្លាំង 5000mAh ជាមួយនឹង​ប្រសិទ្ធភាព​សាក​ថ្ម​លឿន​នោះ​លឿន​កម្រិត 18W ដែល​ធ្វើ​ឲ្យ​លោក​អ្នកនឹង​អស់​ក្តីបារម្ភ​ជាមួយ​ទូរស័ព្ទ​ឆាប់​អស់​ថ្ម សាក​ថ្ម​យឺត លែង​ខ្វល់​អង្គុយចាំ​ខាត​ពេលវេលា​ទៀតឡើយ​។ រឹតតែ​ពិសេស OPPO A92 ក៏​អាច​សាក​ថ្ម​ឲ្យ​ទូរស័ព្ទ​ផ្សេង​តាមរយៈ​ខ្សែ OTG ផងដែរ​។ 
 
​អ្វី​ដែលជា​បំណងប្រាថ្នា​របស់​អតិថិជន ឬ​អ្នក​ចង់​ដូរ​ស៊េរី​ថ្មីៗ​នោះ​គឺ សមត្ថភាព​កម្លាំង និង​ល្បឿនខ្លាំង ត្រូវ​ម៉ាច់​តែម្តង​ជាមួយនឹង OPPO A92 ស្តង់ដារ​លំដាប់ A ពោលគឺ RAM ក៏​ធំ ROM ក៏​ធំ ជាមួយនឹង​បន្ទះ​ឈី​ប Qualcomm Snapdragon 665 បន្ថែម​បច្ចេកវិទ្យា Hyper Boost ជំនួយ​ល្បឿន​ពេល​ប្រើ​និង​លេង​ហ្គេម​ផងដែរ​។ OPPO A92 មាន​ទំហំ​ផ្ទុក​ទិន្នន័យ ROM 128GB និង RAM GB ជំនួយ​ដល់​ការបើក​ដំណើរការ និង​ចេញចូល​កម្មវិធី​ច្រើន ឬ​បើក​កម្មវិធី​ដំណាលគ្នា ក៏ដូចជា​បើក​ហ្គេម​ផ្សេងៗ​ទៀត ឲ្យ​កាន់​តែមាន​ភាព​រហ័ស​ទា​ន់​ចិត្ត​តែម្តង មិន​ទាក់ មិន​ស្ទក់ មិន​ឧស្សាហ៍ re-start​។​
 
​ការ​រចនា និង​ពណ៌​លំដាប់ A ពោលគឺ​ឌី​ហ្សា​ញ​រាង​ស្រ​ឡូ​ន តូច​ច្រឡឹង ទាក់ទាញ ងាយស្រួល​ប្រើ​ដោយ​ដៃ​ម្ខាង ជាមួយនឹង​ជម្រើស 2​ពណ៌​គឺ Shinning White (​ពណ៌ ស លាយ​នឹង​ពណ៍ ផ្ទៃមេឃ​) និង​ពណ៌ Twilight Black (​ពណ៌ ខ្មៅ បែប​រលើបរលោង​) ដោយ​ផ្នែក​ខាងក្រោយ​ឌី​ហ្សា​ញ​បែប 3D ភ្លឺ​ចែងចាំង​ដូច​ពន្លឺ​ផ្កាយ​ប្រដេញ ពិសេស​ជាមួយនឹង​ការ​ស្កេ​ន​ក្រយៅដៃ​ចំហៀង (​ប៊ូ​តុង​បិទ​បើក​) រហ័ស​ជាង​មុន សុវត្ថិភាព​ជាង​មុន គ្រាន់តែ​ប៉ះ ឬ​ចុច​ងាយៗ​។​
 
OPPO A92 ពិតជា​មិនធម្មតា​ដោយ​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ជាមួយនឹង​លក្ខណៈពិសេសៗ និង​លំដាប់ A គ្រប់ពេល គឺមាន​តម្លៃ​ត្រឹមតែ 279​ដុល្លារ​ប៉ុណ្ណោះ​។  ដូច្នេះ​សម្រាប់​អតិថិជន​ដែលមាន​ចំណាប់អារម្មណ៍ អាចធ្វើ​ការ​កក់​ទុក​មុន​បាន​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី 30 ខែមិថុនា ដល់ 04 ខែកក្កដា 2020 ដើម្បី​ក្លាយជា​ម្ចាស់​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី OPPO A92 នេះ​ជាមួយនឹង​កពា្ច​ប់​កាដូ​ដ៏​ច្រើន​លំដាប់ A ផងដែរ​។ ពោលគឺ កាដូ​សរុប​មានតម្លៃ​រហូតដល់ 120​ដុល្លារ រួមមាន កា​តាប OPPO ស្ពាយ​ពីក្រោយ​បែប​យុវវ័យ​ដ៏​ស្រស់ស្អាត ស៊ីម​កាត​ស្មា​ត​Brown លេខ​ល្អ ជាមួយនឹង​ជាមួយ​គម្រោង​អ៊ី​ន​ធើ​ណិ​ត Smart ធំ​ហ្ម៎ង​រយៈពេល 24​សប្តាហ៍​។  ឈប់​! ឈប់ ! នៅ​មិនទាន់​អស់​ទេ ក្រុមហ៊ុន OPPO ក៏បាន​ដាក់​បង្ហាញ​ផលិតផល​ថ្មី​មួយទៀត​គឺ កាស​ឥត​ខ្សែ OPPO Enco W11 ងាយស្រួល​ប្រើប្រាស់ ដោយ​គ្រាន់តែ​ប៉ះ​នូវ​ប៊ូ​តុង​បញ្ជា​លើ​កាស ដើម្បី​ចាក់ ឬ​បង្អាក់ បន្ថែម ឬ​បន្ថយ​សម្លេង ចុច​ទទួល និង​ចុច​បិទ​។ ពិសេស​ស្តាប់​តន្ត្រី​ពិ​រោះ​រណ្តំ​មធ្យម ងុំ​ងាយស្រួល​ពាក់​ប្រើប្រាស់​និយាយ​ទូរ​សព្ទ័​ពេល​បើកបរ​ដោយមាន​តម្លៃ​ត្រឹមតែ 49$ ប៉ុណ្ណោះ​។ 
 
​អ្វីដែល​កាន់តែ​ពិសេស អ្វីដែល​កាន់តែ​អស្ចារ្យ អ្វីដែល​ធ្វើ​ឲ្យ​អតិថិជន​រង់ចាំ​ឱកាស​ពិសេស​នេះ​គឺ លោកអ្នក​គ្រាន់តែ​ធ្វើការ​ជាវ​ស្មា​ត​ហ្វូ​ន OPPO A92 បូក​ជាមួយនឹង​កាស​ឥត​ខ្សែ OPPO W11 គឺមាន​តម្លៃ​ត្រឹមតែ 308$ តែប៉ុណ្ណោះ សូម​ប្រញាប់​រួសរាន់​ឡើង​ចាំ​អង្គាល់ ទាន់​ស្តុក​មានកំណត់​។​
 
​សរុបមក​ជាមួយនឹង OPPO A92 គឺ​លំដាប់ A គ្រប់ពេល ពោលគឺ​លក្ខណៈពិសេស រូបរាង​ក៏​លំដាប់ តម្លៃ​ពេញចិត្ត​ចាក់​ចំ​បេះដូង​អ្នក​ប្រើ កាដូ​ច្រើន​សម្បើម ពណ៌​ទាក់ភ្នែក​ចែង​ចាំ កាមេរ៉ា​លំដាប់​អ្នក​ថតរូប​អាជីព AI 4​គ្រាប់ ជាមួយនឹង RAM8GB + ROM128GB ថាមពល​ថ្ម​ខ្លាំង​កប់ 5000mAh ប្រើ​ចុក​ដៃ​នៅតែ​មិន​ធុញ លេង​ហ្គេម​ពេញ​សប្បាយ​ម៉ា​ឆ្ងាញ់​ដៃ បាញ់​ហ្គេម​មិន​ប្រណី រក​ឯណា​បាន​?
 
​បើ​ចង់ដឹង​អំពី​លក្ខណៈពិសេសៗ ខ្លឹមៗ លំដាប់ A គ្រប់ពេល លោកអ្នក​អាច​មើល​វីដេអូ​ខាងក្រោម​នេះ​ទាំងអស់គ្នា​ដើម្បី​ឲ្យ​កាន់តែ​ជ្រាប​ច្បាស់ ៖
 











(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com