ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​!​អាហារ​អ្វីខ្លះ​ធ្វើឱ្យ​ជំងឺ​ឬ​ស​ដូង​បាត​កាន់តែ​អាក្រក់​ឡើង​?
01, Jul 2020 , 6:59 am        
រូបភាព
​អាហារ​ក៏​អាច​ជះឥទ្ធិពល​គួរឱ្យ​បារម្ភ​លើ​ស្ថានភាព​នៃ​ជំងឺ​ឬ​ស​ដូង​បាត​។ ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​អ្នក​គួរ​ចៀសវាង​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ប្រយ័ត្ន​ក្នុងការ​ទទួលទាន​ដើម្បី​ចៀសផុត​បញ្ហា​នៃ​ជំងឺ​ឬ​ស​ដូង​បាត​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ៖

 
១. អាហារ​មាន​ផ្ទុក​ជាតិ​ស​សៃ​ទាប​
 
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​របប​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​អាចជួយ​ដោះស្រាយ​បញ្ហា​ទល់លាមក​និង​ទប់ស្កាត់​ជំងឺមហារីក​ពោះវៀនធំ ហើយ​ថែមទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ឬ​ស​ដូង​បាត​ទៀត​។ ប៉ុន្តែ​ចំពោះ​អាហារ​មាន​ផ្ទុក​ជាតិ​ស​សៃ​ទាប​វិញ​អាច​បណ្ដាលឱ្យ​លាមក​រឹង​ដែល​បង្ក​ផលវិបាក​ខ្លាំង​ជាង​មុន​ចំពោះ​អ្នកជំងឺ​ឬ​ស​ដូង​បាត​។​
 
២. ផលិតផល​អាហារ ឬ​សាច់​កែច្នៃ​
 
​មាន​ផ្ទុក​សារធាតុចិញ្ចឹម​តិច ប៉ុន្តែ​សារធាតុ​គីមី​ច្រើន​ប្រភេទ​ខ្ពស់​ដែល​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល ពិសេស​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​ជំងឺ​ឬ​ស​ដូង​បាត​។ ម្យ៉ាងវិញទៀត អាហារ ឬ​សាច់​កែច្នៃ​មាន​ផ្ទុក​គ្រឿងផ្សំ​ដែល​អាច​បង្ក​ការ​រលាក​ដែលជា​អ្វីមួយ​បណ្ដាលឱ្យ​អាកា​រៈ​ឬ​ស​ដូង​បាត​កាន់តែ​ធ្ងន់ធ្ងរ​។​
 
៣. អាហារ​ប្រៃ​
 
​អាហារ​ប្រៃៗ ឬ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​អាច​ជះ​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​លើ​អាកា​រៈ​នៃ​ជំងឺ​ឬ​ស​ដូង​បាត​។ នេះ​ក៏​ព្រោះតែ​អាហារ​ប្រៃ​បង្កបញ្ហា​ខ្សោះ ឬ​ខ្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​និង​ទល់លាមក​។ វា​ក៏​អាច​បង្ក​អាកា​រៈ​ហើម​ដែល​ជះឥទ្ធិពល​ខ្លាំង​លើ​ឬ​ស​ដូង​បាត​។​
 
៤. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
 
​ការទទួល​ទាន​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​អាច​បណ្ដាលឱ្យ​ឬ​ស​ដូង​បាត​កាន់តែ​ឈឺចាប់​។ មូលហេតុ​មួយ​ក្នុងចំណោម​នោះ គឺ​អាហារ​ផ្សំ​ឡើង​ពី​ទឺ​ក​ដោះ​គោ​អាច​បង្កើន​ការផលិត​ជាតិ​ហ្គាស​ហួសប្រមាណ​បន្ថែម​ពីលើ​អា​ការៈមិន​ស្រួល​ផ្សេងទៀត​ដែល​អ្នកជំងឺ​ឬ​ស​ដូង​បាត​កំពុង​ជួបប្រទះ​ស្រាប់​។ ម្យ៉ាងវិញទៀត​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹកដោះគោ​អាច​បណ្ដាលឱ្យ​លាមក​មាន​ទំហំ​ធំ​ជាង​ធម្មតា​។​
 
៥. អាហារ​ហឹរ​
 
​អ្នក​ក៏​គួរ​ចៀសវាង​ទទួលទាន​អាហារ​ហឹរ​ផងដែរ​ប្រសិនបើ​កំពុង​ជួបប្រទះ​ជំងឺ​ឬ​ស​ដូង​បាត​។ ពិសេស​ប្រសិនបើ​ជំងឺ​ឬ​ស​ដូង​បាត​ដែល​អ្នក​ជួបប្រទះ គឺ​ប្រភេទ​មាន​អាកា​រៈ​ហូរឈាម​។ អាហារ​ហឹរ​អាច​បង្ក​អា​ការៈឈឺចាប់​ខ្លាំង​កំឡុងពេល​បត់ជើង​។​
 
៦. ផ្លែឈើ​ខ្ចី​
 
​អ្នកជំងឺ​ឬ​ស​ដូង​បាត​មិនគួរ​ទទួលទាន​ផ្លែឈើ​ខ្ចី​ឡើយ​។ នេះ​ក៏​ព្រោះតែ​ប្រព័ន្ធ​រំលាយ​អាហារ​ពិបាក​នឹង​រំលាយ​ផ្លែឈើ​ខ្ចី​។ ម្យ៉ាងវិញទៀត​ផ្លែឈើ​ខ្ចី​មួយចំនួន​ដូចជា​ផ្លែ​ចេក​អាច​បង្ក​អាកា​រៈ​ទល់លាមក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com