អត្ថបទពាណិជ្ជកម្ម
Vivo ត្រៀម​បញ្ចេញ​ស្មា​ត​ហ្វូ​ន X50 Series 5G ចូលមក​ទីផ្សារ​កម្ពុ​ជានា ខែកក្កដា​
30, Jun 2020 , 11:10 am        
រូបភាព
​ប៉ុន្មាន​សប្តាហ៍​មកនេះ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo ប្រចាំ​ប្រទេស​កម្ពុជា ឃើញថា​មានការ​សកម្ម​មែនទែន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ បើតាម​ការសង្កេត​ឲ្យ​ឃើញជាក់ស្តែង​ទៅលើ​ការ​បង្ហោះ​លើ​រូបភាព​ក៏ដូចជា​វីដេអូ មួយចំនួន​គឺ​ពាក់​ព​ន្ធ័​ទៅនឹង​ស្មា​ត​ហ្វូ​ន​នៃ​ត្រកូល X ជំនាន់​ចុងក្រោយ ដែល​ទើបតែ​បានធ្វើការ​ប្រកាស់​ឲ្យ​ដំណើរការ​ថ្មីៗ​នៅ​ទីផ្សារ​នៃ​ប្រទេស​ចិន ផងដែរ​នោះ​គឺ​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន X50 Series ។​
 
​មួយវិញទៀត​បើតាម​របាយ​ការ​ណ៏ និង​ការវិភាគ​របស់​ទស្សនៈ​មួយចំនួន​បាន​រំពឹងថា ស្មា​ត​ហ្វូ​ន X50 Series អាច​នឹង​បង្ហាញខ្លួន​នៅលើ​ទីផ្សារ​បន្ទាប់​គឺ​ប្រទេស ថៃ ម៉ាឡេស៊ី សិង្ហ​បុរី និង​ឥណ្ឌា​។ ប៉ុន្តែ​បើ​មើល​ទៅតាម​ភាពជាក់ស្តែង​សន្ទុះ​នៃ​ការផ្សព្វផ្សាយ​គឺ​ប្រហែល​មិនមែន​ប្រទេស​ទាំង 4 ទេ​។ 


 
​លើក​នេះ​ទីផ្សារ​កម្ពុជា​ប្រហែលជា​សុំ​លេខ​រៀង​ទី 1 វិញ​ម្តង​ហើយ​មើលទៅ​ដែល​នាំយក​នូវ​ស្មា​ត​ហ្វូ​ន​នៃ​ត្រកូល X ម៉ូ​ឌែ​ល vivo X50 Series មកកាន់​ទីផ្សារ​អាស៊ីអាគ្នេយ៍​ដំបូង​គេ​បង្អស់​បន្ទាប់ពី​ប្រទេស​ចិន​ផងដែរ​។​
 
​ចង់ដឹង​អំពី​ព័ត៌មាន​ឲ្យ​កាន់តែ​លំអិត នឹង​ជាក់លាក់​ជាង​នេះ​លោកអ្នក​អាចធ្វើ​ការ​តាម​ជាមួយនឹង​ផេ​ផ្លូវការ vivoKH ៕
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com