ជាតិ
«​សំបុកចាប​»​ដ៏​គួរ​ឲ្យ​គយគន់​យ៉ាង​កម្រ​ស្ថិតនៅលើ​ដើមត្នោត​នៅ​ខេត្តកំពង់ធំ​
30, Jun 2020 , 12:06 pm        
រូបភាព
​ខេត្តកំពង់ធំ​៖ អ្នកខ្លះ ធ្លាប់​បានឃើញ​សត្វ​ចាបធ្វើ​សំបុក​នៅលើ​ធាងត្នោត ឬ​ធាងដូង​ដែរ ទោះ​វា​ជា​រឿង​កម្រ​ក៏ដោយ​។ មនុស្ស​ភាគច្រើន ច្រើនតែ​ឃើញ​សត្វ​ចាបធ្វើ​សំបុក​នៅលើ​ដើម​ព្រីង ឬ​ដើម​ពោធិ៍​នៅតាម​ជនបទ​។ នៅទីនេះ នៅក្នុង​ស្រុក​បារាយ​ខេត្តកំពង់ធំ សត្វ​ចាបស្រុក​មួយក្រុម​បានធ្វើ​សំបុក​របស់​វា​នៅលើ​ដើមត្នោត​ចំនួន​ពីរ​ដើម​ដែល​ដុះ​នៅក្បែរ​គ្នា​។ ប្រទេស​កម្ពុ​ជាមាន​ដើមត្នោត​ក្នុង​ចន្លោះ​ពី​៣​លាន​ទៅ​៥​លាន​ដើម​។ អ្នកស្រុក​នៅទីនេះ បានបញ្ជាក់​ប្រាប់ថា សត្វ​ចាប​ទាំងនេះ ទើប​មក​ធ្វើ​សំបុក​នៅទីនេះ​ក្នុង​រយៈពេល​២​ឬ​៣​ឆ្នាំ​ចុង​ក្រោយនេះ​ទេ​។ នាពេល​កន្លងមក គេ​តែងតែ​សង្កេតឃើញ​ពលរដ្ឋ​មួយចំនួន បាន​ដើរ​បេះ​សំបុកចាប យកមក​លក់​បន្ត​ជូន​ដល់​អតិថិជន​ដើម្បី​ធ្វើជា​វត្ថុ​តាំង​លម្អ​គេហដ្ឋាន ឬ​ភោជនីយដ្ឋាន​។ សកម្មភាព​នេះ គួរ​ត្រូវ​បញ្ឈប់ ព្រោះ វា​ជា​ទង្វើ​បំផ្លាញ​សត្វ​ចាប​នៅក្នុង​ប្រទេស​កម្ពុជា​។


សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​ដូចតទៅ​៖  

Tag:
 សំបុកចាប
© រក្សាសិទ្ធិដោយ thmeythmey.com