កីឡាជាតិ
ជាតិ
ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​វគ្គ​១/៤៖ សៀមរាប​ប៉ះ​កណ្តាល​, ព្រៃវែង​ជួប​កោះកុង​ថ្ងៃនេះ
30, Jun 2020 , 2:03 pm        
រូបភាព
ក្រុមកីឡាករខេត្តកណ្តាលអបអរក្រោយរកគ្រាប់បាល់បានកន្លងមក, រូបពី CNCC
ក្រុមកីឡាករខេត្តកណ្តាលអបអរក្រោយរកគ្រាប់បាល់បានកន្លងមក, រូបពី CNCC
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០២០ បាន​ឈានដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​(១/៤) ដោយនៅ​ថ្ងៃ​អង្គារ​នេះ មានការ​ប្រកួត​ចំនួន​ពីរ​គូ ដែល​ធ្វើឡើង​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ ក្នុងនោះ​ក្រុម​សៀមរាប​ប៉ះ​ក្រុម​កណ្តាល ខណៈ​ក្រុម​ព្រៃវែង​ស្វាគមន៍​កោះកុង​។

 
 
​ក្រោយ​ផ្អាក​ការប្រកួត​អស់​រយៈពេល​ជាច្រើន​ខែ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ពានរង្វាន់​សម្តេច ហ៊ុន សែន បាន​វិលត្រឡប់​មកវិញហើយ​។ ប៉ុន្តែ​ការវិលត្រឡប់​នេះ មាន​លក្ខណៈ​ខុសពី​ប្លែក​ពី​ការចាប់ផ្តើម​លើកដំបូង ពោលគឺ​លើក​នេះ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​(CNCC) មិន​អនុញ្ញាត​ឲ្យ​មាន​ទស្សនិកជន​ចូលរួម​ទស្សនា​ផ្ទាល់​នោះទេ​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​រួមចំណែក​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
​សម្រាប់​ការប្រកួត​ជើង​ទី​១​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ នេះ​មានការ​ប្រកួត​ចំនួន​ពីរ​គូ​។ ក្នុងនោះ​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​ខេត្តសៀមរាប ប៉ះ ក្រុម​ខេត្តកណ្តាល​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ខណៈ​ទីលាន​ខេត្តព្រៃវែង​ក្លាយជា​ទីតាំង​កាត់សេចក្តី​រវាង​ក្រុម​ខេត្តព្រៃវែង​ជាមួយ​ក្រុម​ខេត្តកោះកុង​។ ការប្រកួត​ទាំងពីរ​គូ​នេះ ធ្វើឡើង​នៅ​ម៉ោង​៣​រសៀល​ដូចគ្នា​។ 
 
​គួររំលឹកថា ក្រុម​ត្បូងឃ្មុំ​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០១៩ ក្រោយ​ឈ្នះ​ក្រុម​សៀមរាប​ក្នុង​លទ្ធផល ១-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ចំណែក​ក្រុម​រតនៈគិរី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​យកឈ្នះ​ក្រុម​កោះកុង ៤-១​។ ក្រុម​ជើងឯក​ត្បូងឃ្មុំ​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​១៥​លាន​រៀល រីឯ​ក្រុម​ជើងឯក​រង​សៀមរាប​ទទួលបាន​៧​លាន​៥០​ម៉ឺន​រៀល ចំណែក​ក្រុម​លេខ​រតនៈគិរី​បាន​៥​លាន​រៀល​៕ 
 

Tag:
 បាល់ទាត់​
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com