ជាតិ
ពីនេះ ពីនោះ
«​ធាត្រី​» ឬ​«​មេនំ​» ជា​ពាក្យ​មានន័យ​ដូចនឹង​ពាក្យ​«​មេដោះ​»​ដែរ តែ​កម្រ​មាន​អ្នក​ប្រើ​
01, Jul 2020 , 7:29 am        
រូបភាព
​ពាក្យ​«​ធាត្រី​» ឬ​«​មេនំ​» ជា​ពាក្យ​មានន័យ​ដូចនឹង​ពាក្យ​«​មេដោះ​»​ដែល​ពលរដ្ឋ​តែង​ហៅថា​«​ម៉ែ​ដោះ​» ឬ​«​ម្តាយ​ដោះ​»​នោះ គឺ​កម្រ​មាន​អ្នក​ប្រើ​នៅក្នុង​សំណេរ ឬ​ប្រើ​ជា​ភាសា​ប្រចាំថ្ងៃ​ណាស់​។​

 
​នៅក្នុង​វចនានុក្រម​ខ្មែរ​បានបញ្ជាក់ ពាក្យ​«​ធាត្រី​»​ឬ ហៅ​ម្យ៉ាង​ទៀតថា​«​មេនំ​» សម្រាប់​សំដៅលើ​ស្ត្រី​អ្នកទ្រទ្រង់ អ្នកថែរក្សា និង​អ្នក​បំបៅ​ដោះ​កូនក្មេង​ជំនួស​ម្តាយបង្កើត​។ តែ​ពលរដ្ឋ​ភាគច្រើន​ហៅថា​ម៉ែ​ដោះ ឬ​ម្តាយ​ដោះ ដែលមាន​ជា​ភាសាផ្លូវការ​ថា​«​មេដោះ​»​ដែលជា​ពាក្យ​កម្ចី​ពី​សៀម ដែល​សៀម​ហៅថា ម៉ែ​ណុំ​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com