ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
៣​គូ​ពិសេសៗ នឹងត្រូវ​ប៉ះគ្នា​ក្នុង​កម្មវិធី ONE: NO SURRENDER នៅ​ចុងខែ​កក្កដា
01, Jul 2020 , 9:29 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​
 
​លោក Chatri Sityodtong ប្រធាន និង នាយក​ប្រតិបត្តិ​របស់ ONE Championship បានបង្ហាញ ៣ គូ​ខ្លាំងៗ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ដែល​នឹងធ្វើ​ឲ្យ​កម្មវិធី ONE: NO SURRENDER នា​ថ្ងៃទី ៣១ កក្កដា ខាងមុខ ឯ​រាជធានី​បាងកក​ប្រទេស​ថៃ កាន់តែ​កក្រើក​ពេល​សង្វៀន​លំដាប់​ពិភពលោក​នេះ​ត្រលប់មក​ដំណើរការ​វិញ​។

 
1-Petchdam vs Rodtang


 
​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion កីឡាករ  Petchdam Petchyindee Academy ឬ គេ​ស្គាល់​រហស្សនាម​ថា “The Baby Shark” នឹង​ឡើងមក​ដណ្ដើម​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion ពី Rodtang Jitmuangnon ឬ រហស្សនាម "The Iron Man”​។ Rodtang បាន​ការពារ​ខ្សែក្រវាត់​ជោគជ័យ​ពីរលើក​រួចមកហើយ​ទល់នឹង Walter Goncalves កាល​ខែតុលា ឆ្នាំ ២០១៩  និង ផ្ដួល Jonathan Haggerty ឲ្យ​សន្លប់​ទឹក​ទី​៣ ក្នុងជំនួប​សងសឹក​។  Petchdam ក៏​មិនមែន​សាច់ជ្រូក​បី​ជាន់​ដែរ មុនពេល​គេ​របូត​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ទម្ងន់ Flyweight លើ​កណ្ដាប់ដៃ​កីឡាករ​កូនកាត់​អាល់​ហ្សេ​រី​-​បារាំង Elias Mahmoudi កាល​ខែ ឧសភា ឆ្នាំ ២០១៩​។ យ៉ាងណាក៏ដោយ ក្នុង​អាជីព​កន្លងមក Petchdam ធ្លាប់​ជួប Rodtang ពីរលើក​រួចមកហើយ​ក្នុង​លទ្ធផល​ឈ្នះ​ម្ដងម្នាក់​។ 
 
2-Petchmorrakot vs Yodsanklai

 
​ម្ចាស់​ខ្សែក្រវាត់ ONE Muay Thai Featherweight World Championship  កីឡាករ Phetmorakot Petchyindee Academy ត្រូវ​ឡើង​ការពារ​ខ្សែក្រវាត់​កម្រិត​ពិភពលោក​របស់ខ្លួន​ទល់នឹង​វីរបុរស​ថៃ Yodsanklai IWE Fairtex ឬ គេ​ស្គាល់​ថា “The Boxing Computer”​។ នេះ​ជា​ជំនួប​ដ៏​ជក់ចិត្ត​ដែល​វីរបុរស​មួយ​ថៃ​ទាំងពីរ​ជួបគ្នា​លើស​ង្វៀន​លំដាប់​ពិភពលោក​។ ប៉ុន្តែ “The Boxing Computer” ធ្វើ​មិន​បានល្អ​ទាល់តែសោះ​ក្នុង​ពីរលើក​ចុងក្រោយ​មកនេះ​ពោល​ចាញ់​កីឡាករ​បារាំង  Samy Sana ដោយ​ពិន្ទុ កាល​ខែឧសភា ឆ្នាំ ២០១៩ និង​បន្ត​សន្លប់​ក្រោម​កណ្ដាប់ដៃ​កីឡាករ​រុស្សី Jamal Yusupov នៅ​ទឹក​ទី​២ ទៀត​។ តើ​ជើង​ខ្លាំង​វ័យ ៣៤ ឆ្នាំ​មកពី​ក្លិប Fairtex អាច​គ្រង​ខ្សែក្រវាត់​របស់ ONE ជា​លើកដំបូង ឬ យ៉ាងណា​? 
 
Petchmorrakot បាន​គ្រង​ខ្សែក្រវាត់ ONE Muay Thai Featherweight World Championship នៅ​កម្មវិធី ONE Championship: Warrior's Code កាល​ខែកុម្ភៈ ឆ្នាំ ២០២០ មុនពេល​ពិភពលោក​ទាំងមូល​វាយ​លុក​ដោយ​វិបត្តិ Covid-19 ខ្លាំងក្លា​។ 
 
3-Sittichai vs Superbon

 
​ចំណែក​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​ថៃ​ម្នាក់​ដែរនោះ  “The Killer Kid” Sittichai Sitsongpeenong ត្រូវ​រៀបចំ​ឲ្យ​តតាំង​នឹង​មិត្ត​រួម​ជាតិ Superbon ក្នុងជំនួប​ក្បាច់គុន​ឃី​ក​បុក​សី​ង​ដ៏​កក្រើក ឬ អាច​និយាយបានថា Kickboxing Super Fight​។ គូប្រកួត​ច្រើន​ទៀត​ដើម្បី​ស្វាគមន៍​ការ​ត្រឡប់មកវិញ​របស់​ស​ង្វៀន ONE Championship នឹងត្រូវ​បង្ហាញ​ជា​បន្តបន្ទាប់​៕

© រក្សាសិទ្ធិដោយ thmeythmey.com