​បុរស​ឥណ្ឌូណេស៊ី​អាយុ​២២​ឆ្នាំ បានជា​សះស្បើយ​ពី COVID-19 ហើយ​
COVID-19
ជាតិ
​បុរស​ឥណ្ឌូណេស៊ី​អាយុ​២២​ឆ្នាំ បានជា​សះស្បើយ​ពី COVID-19 ហើយ​
01, Jul 2020 , 8:45 am        
រូបភាព
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល។ រូបថត ThmeyThmey
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល។ រូបថត ThmeyThmey
បុរស​ជនជាតិ​ឥណ្ឌូណេស៊ី អាយុ​២២​ឆ្នាំ ដែល​បានធ្វើ​ដំណើរ​មក​កម្ពុជា​កាលពី​ថ្ងៃ​២៥ ខែមិថុនា  បានជា​សះស្បើយ​ពី​ជំងឺ COVID-19 ហើយ ក្រោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​២​ដង​។ នេះ​បើតាម​ការ​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នា​ព្រឹក​ថ្ងៃទី​១ ខែកក្កដា​។​



​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី ដែលជា​សះស្បើយ​ពី​ជំងឺ​នោះ រស់នៅបណ្តោះអាសន្ន​ក្នុងក្រុងព្រះសីហនុ និងជា​អ្នកធ្វើដំណើរ​ចូលមក​កម្ពុជា​តាម​ជើងហោះហើរ​ត្រង់​កាលពី​ថ្ងៃទី​២៥ ខែមិថុនា រួមជាមួយ​អ្នកដំណើរ​សរុប​៤០​នាក់ ក្នុងនោះ​មាន​ខ្មែរ​២៤​នាក់ វៀតណាម​១​នាក់ និង​ឥណ្ឌូណេស៊ី​១៥​នាក់​។ ក្នុងចំណោម​៤០​នាក់​នេះ មាន​៩​នាក់​មាន​វិជ្ជមាន​កូ​វីដ​-១៩ និង​៣១​នាក់​ទៀត​អវិជ្ជមាន​កូ​វីដ​-១៩ ប៉ុន្តែ​ត្រូវបាន​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​។

​គិត​ត្រឹម​ថ្ងៃទី​១ ខែកក្កដា កម្ពុ​ជាមាន​អ្នក​ឆ្លង​ចំនួន​១៤១​នាក់ ក្នុងនោះ​មាន​ស្ត្រី​៤០​នាក់ និង​បុរស​១០១​នាក់ ជាសះស្បើយ​ចំនួន​១៣១​នាក់ និង​សល់​ចំនួន​១០​នាក់​ទៀត​កំពុង​បន្ត​ការព្យាបាល​៕ 



© រក្សាសិទ្ធិដោយ thmeythmey.com