COVID-19
ជាតិ
COVID-19៖ អាស៊ីអាគ្នេយ៍​ឡើងដល់​ជាង​១៥​ម៉ឺន​ករណី ដោយ​ឥណ្ឌូណេស៊ី​រងគ្រោះ​ខ្លាំងជាងគេ​
01, Jul 2020 , 4:44 pm        
រូបភាព
front-ករណីឆ្លងកូវីដ១៩នៅឥណ្ឌូណេស៊ីឡើង​ដល់៥៧៧៧០នាក់ ក្នុងនោះស្លាប់​២៩៣៤នាក់។ រូបថត AFP
front-ករណីឆ្លងកូវីដ១៩នៅឥណ្ឌូណេស៊ីឡើង​ដល់៥៧៧៧០នាក់ ក្នុងនោះស្លាប់​២៩៣៤នាក់។ រូបថត AFP
​គិតដល់​ថ្ងៃ​ពុធ ទី​១ ខែកក្កដា នេះ ករណី​ឆ្លង COVID-19 ឡើងដល់​ជាង​១៥​ម៉ឺន​ករណី​ហើយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ក្នុងនោះ​ជាង​៤៤០០​នាក់​ស្លាប់ និង​ជិត​៨៧០០០​នាក់​សះស្បើយ​។ ឥណ្ឌូណេស៊ី ដែល​ស្ថិត​ក្នុងចំណោម​ប្រទេស​ឆ្លង​ក្រោយ​គេ បែរជា​បន្ត​នាំមុខគេ​ទាំង​ករណី​ឆ្លង និង​ករណី​ស្លាប់​។​

 
​ឥណ្ឌូណេស៊ី មាន​ករណី​ឆ្លង​១៣៨៥​នាក់​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​៥៧ ៧៧០​នាក់ ខណៈ​ចំនួន​ស្លាប់មាន​៥៨​នាក់​បន្ថែម ដែល​នាំ​ឲ្យ​ចំនួន​សរុប​មាន​២៩៣៤​នាក់​។ សិង្ហ​បុរី មាន​តួលេខ​ឆ្លង​លំដាប់​ទី​ពីរ​ដោយមាន ៤៤ ១២២​ករណី ក្នុងនោះ​ស្លាប់​២៦​នាក់ ខណៈ​ហ្វីលីពីន មាន​៥៨ ៥១១​ករណី និង​ស្លាប់​១២៧០​នាក់​។​
 
​ម៉ាឡេស៊ី មាន​៨៦៣៩​ករណី (​ស្លាប់​១២១​នាក់​) ថៃ​មាន​៣១៧៣​ករណី (​ស្លាប់​៥៨​នាក់​)​។ វៀតណាម កម្ពុជា ទី​ម័​រ​ខាងកើត និង​ឡាវ មិនមាន​ករណី​ស្លាប់​ឡើយ ហើយ​បច្ចុប្បន្ន​ប្រទេស​ដែល​មិនទាន់មាន​ករណី​ឆ្លង​ថ្មី​ទៀត​នោះ គឺ​ព្រុយ​ណេ ទី​ម័​រ​ខាងកើត និង​ឡាវ​។ កម្ពុ​ជាមាន​១៤១​ករណី ដោយ​១០​ករណី​បន្ត​ស្ថិតក្រោម​ការព្យាបាល​៕
 


 

Tag:
 កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com