អត្ថបទពាណិជ្ជកម្ម
BEST EXPRESS បង្កើត​បណ្តាញ​ចំនួន ៥ នៅ​អាស៊ីអាគ្នេយ៍ ក្នុង​រយៈពេល ២ ឆ្នាំ​
02, Jul 2020 , 10:57 am        
រូបភាព
​ភ្នំពេញ ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០៖ ដំណោះស្រាយ​ខ្សែចង្វាក់​ផ្គត់ផ្គង់​ឆ្លាត​វៃ ឈានមុខ​គេ​របស់​ប្រទេស​ចិន​និង​ខ្សែចង្វាក់​របស់​ក្រុមហ៊ុន​បេស (​លេខ​កូដ BEST) បេស អ៊ិ​ច​ប្រេ​ស​កម្ពុជា បាន​បើក​ដំណើរការ​ទូលំទូលាយ ក្នុងប្រទេស​កម្ពុជា​លើ​អាជីវកម្ម​ដឹកជញ្ជូន​។ ជាមួយគ្នានេះ បេស នឹង​កសាង​បន្ថែមទៀត​នូវ​បណ្តាញ​ពាណិជ្ជកម្ម​តា ម​ប្រព័ន្ធ​អ៊ីនធឺណិត​ឆ្លងដែន​ថ្មី រវាង​ចិន និង​អាស៊ីអាគ្នេយ៍ និង​អំពី "​ការដឹកជញ្ជូន​តាម​សមុទ្រ តាមផ្លូវ​គោក និង​តាម​ផ្លូវអាកាស​"​។ 

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្នុងឱកាស​ពាក់កណ្ដាល​ឆ្នាំនេះ ក្រុមហ៊ុន បេស អុិច​ប្រេ​ស កម្ពុជា​បាន​បង្កើត​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​ដោយ​ធ្វើការ​បញ្ចុះតម្លៃ ៥០% សម្រាប់​ទំនិញ​ក្រោម ៥ គីឡូក្រាម លើ​សេវាកម្ម​ដឹកជញ្ជូន​ទូទាំងប្រទេស​កម្ពុជា​។​
 
​ជាមួយគ្នានេះ ក្រុមហ៊ុន​បេស​ក៏បាន​ប្រកាសថា អាជីវកម្ម​ដឹកជញ្ជូន​នៅ​ម៉ាឡេស៊ី និង​សិង្ហ​បុរី​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ ជា​ផ្លូវការ​ហើយ​។ នេះ​ជា​លើកទីមួយ​ហើយ ដែល​ក្រុមហ៊ុន​បេស បាន​បង្កើត​បណ្តាញ​មូលដ្ឋាន​នីយកម្ម នៃ​ប្រទេស​ចំនួន​៣ នៅ​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​ខ្លួន​បានដាក់​ដំណើរការ​បណ្តាញ នៅ​ប្រទេស​ថៃ និង​វៀតណាម​ក្នុង​ឆ្នាំ ២០១៩​។​
 
​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​នៅក្នុង​ប្រទេស​ថៃ និង​វៀតណាម​រួចមក ក្រុមហ៊ុន បេស បាន​ពង្រីក​អាជីវកម្ម​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស ហើយ​អាជីវកម្ម​ដឹកជញ្ជូន​បាន​គ្របដណ្ដប់​ជាង ៧០% នៃ ឧបទ្វីប​ឥណ្ឌូចិន ដែល​បម្រើ​ដល់​ជា​ជន​ជាង ២១៥ លាន​នាក់​។​
 
​និយាយ​ជារួម ក្រុមហ៊ុន​បេស​គ្រោង​បង្កើត​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ធំៗ ចំនួន ៤ កន្លែង និង​សាខា​ដឹកជញ្ជូន​ចំនួន ១០០ កន្លែង ក្នុង​រយៈពេល ៣ ឆ្នាំ នៅក្នុង​ប្រទេស​កម្ពុជា​។ រាជធានី​ភ្នំពេញ គឺជា​មជ្ឈមណ្ឌល​បញ្ជូន​ទំនិញ​គំរូ​ធំជាងគេ​មួយ ដែល​នឹង​ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​ថ្លឹង​ទម្ងន់ និង​ម៉ាស៊ីន​ស្កេ​ន​បែងចែក​ទំនិញ ស្វ័យប្រវត្តិ​ទំនើប​។ 


 
​លោក Zhou Shaoning ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បេស បាន​មានប្រសាសន៍ថា​៖«​ក្រុមហ៊ុន​បេស មាន​សមត្ថភាព​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ខ្នាត​ធំ ជាមួយនឹង​បទពិសោធន៍​ប្រតិបត្តិការ​យ៉ាង​ស្ទាត់ជំនាញ​ប្រកបដោយ​គុណសម្បត្តិ​ផ្ទាល់ខ្លួន នៅក្នុង​បច្ចេកវិទ្យា​ក្នុងការ​គ្រប់គ្រង និង​ការធ្វើផែនការ​លើ​វិស័យ​ដឹកជញ្ជូន​។ បេស អាចបង្កើត​បណ្តាញ​ដឹកជញ្ជូន​លឿន​រហ័ស​នៅ​អាស៊ីអាគ្នេយ៍ ដោយ​ផ្ដល់ជូន​អ្នកប្រើប្រាស់​នូវ​សេវា​ដឹកជញ្ជូន​រហ័ស ទាន់​ចិត្ត សុវត្ថិភាព និង​មាន​ទំនុកចិត្ត​ខ្ពស​។ យើង​សង្ឃឹមថា សេវាកម្ម​របស់​បេស នឹង​ជួយ​ដល់​អតិថិជន​របស់ខ្លួន នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​ទទួលបាន​នូវ​ការដឹកជញ្ជូន​កាន់តែ​ប្រសើរឡើង​ដែល​អាច​ចូលរួម​ជួយ​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​»​។​
 
​បន្ទាប់ពី​បាន​បើក​ការ​បណ្តាញ​ដឹកជញ្ជូន​នៅ​កម្ពុជា សិង្ហ​បុរី ម៉ាឡេស៊ី ថៃ​និង​វៀតណាម​រួចមក លោក Zhou Shaoning បានឱ្យដឹងថា ផែនការ​បន្ទាប់​របស់​ក្រុមហ៊ុន​បេស​គឺ​ចាប់ផ្តើម​ដំណើរការ​ការផ្គត់ផ្គង់​សេវាកម្ម នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ប្រទេស​ផ្សេងទៀត​។ ដូច្នេះ​ពាណិជ្ជករ​អាស៊ីអាគ្នេយ៍ គឺមាន​កាន់តែច្រើន ហើយ​អតិថិជន​កាន់តែ​សប្បាយរីករាយ នឹង​គម្រោង​សេវាកម្ម​ដែលមាន​គុណភាព​ខ្ពស់​មួយ​នេះ​។ 
 
​ឥឡូវនេះ អាស៊ីអាគ្នេយ៍ គឺជា​ចំណុច​ពេញ​ដ៏​និយម សម្រាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ យោង តាម​ការចុះផ្សាយ​របស់ Google ក្រុមហ៊ុន Temasek និង​ក្រុមហ៊ុន Bain បានចេញ​របាយការណ៍​រួមគ្នា​អំពី “​សេដ្ឋកិច្ច​នៅ​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០១៩” ដែល​បាន​បង្ហាញថា ក្នុង​ឆ្នាំ ២០១៩ ទីផ្សារ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​នៅ​អាស៊ីអាគ្នេយ៍ ទឹកប្រាក់​ប្រតិបត្តិការ​(GMV) បាន​ឈានដល់ ៣៨ ពាន់​លាន​ដុល្លារ ហើយ​គេ​រំពឹងថា នៅ​ឆ្នាំ ២០២៥ នឹង​កើនឡើង ៣ ដង​ដល់ ១៥៣ ពាន់​លាន​ដុល្លារ​។​


 
​ក្រុមហ៊ុន​បេស ជំនាញ​ក្នុង​ផ្នែក​បច្ចេកវិទ្យា និង​សេវាកម្ម​នាំចេញ នូវ​ភ័ស្តុភារ និង​ដំណោះស្រាយ​ខ្សែចង្វាក់​ផ្គត់ផ្គង់​របស់​ប្រទេស​ចិន ទៅកាន់​អាស៊ីអាគ្នេយ៍ ដែល​មិន​ត្រឹមតែ​ដឹង​តម្លៃ​ទីផ្សារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើរតួ​យ៉ាងសកម្ម​ផងដែរ​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការប្រើប្រាស់​ពាណិជ្ជកម្ម និង​ផលិតកម្ម​ក្នុងស្រុក​។​
 
​ក្រុមហ៊ុន​បេស បាន​នាំមុខគេ​ក្នុង​ការបើក​ទីផ្សារ​អាស៊ីអាគ្នេយ៍ នៅ​ប្រទេស​ថៃ ជាមួយ "​បែបបទ​ទំនិញ​ធន់​ស្រាល​" ទទួលបាន​ជោគជ័យ​ក្នុងការ​ស្រូបយក​ក្រុម​និយោជិត​គ្រប់ទិសទី​។ ដូចគ្នានេះដែរ ការលើកកម្ពស់​ភាពជា​សហគ្រិន បានធ្វើឱ្យ​បណ្តាញ​ដឹកជញ្ជូន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស នៅ​ទូទាំងប្រទេស​ថៃ​ផងដែរ​។​


 
​គិត​ត្រឹម​ចុងខែ​មីនា ឆ្នាំនេះ ក្រុមហ៊ុន​បេស​បាន​បង្កើត​មជ្ឈមណ្ឌល​ចែកចាយ​ចំនួន ៨ និង​សាខា​ដឹកជញ្ជូន​ចំនួន ៣៧៩ នៅក្នុង​ប្រទេស​ថៃ ដោយមាន​អ្នក​ដឹកជញ្ជូន​ជាង ២.០០០ នាក់ ហើយ​សមត្ថភាព​ដឹកជញ្ជូន​ប្រចាំថ្ងៃ អាច​ឈានដល់​ចំនួន ៣០ ម៉ឺន​កញ្ចប់ ក្នុង​មួយថ្ងៃ​។ 
 
​ក្រុមហ៊ុន​បេស បើក​អាជីវកម្ម​លើក​ទី ២ នៅ​អាស៊ីអាគ្នេយ៍ ក្នុងប្រទេស​វៀតណាម ដែល​បាន​គ្របដ​ណ្ឌ​ប់​លើ​តំបន់ ៩៨,៦ ភាគរយ និង​មាន​មជ្ឈមណ្ឌល​ចែកចាយ​ចំនួន ៧ និង​សាខា​ដឹកជញ្ជូន​ចំនួន ៣៦៧ ដោយមាន​អ្នក​ដឹកជញ្ជូន​ជាង ២៥០០ នាក់ ហើយ​សមត្ថភាព​ដំណើរការ​ដឹកជញ្ជូន​ប្រចាំថ្ងៃ​មាន​រហូតដល់ ២០ ម៉ឺន​កញ្ចប់​។ នាពេល​បច្ចុប្បន្ននេះ ទំនិញ​ក្នុង​ទីក្រុង​ហូជីមិញ និង​ហាណូយ ត្រូវបាន​ដឹក​ក្នុង​ថ្ងៃ​តែមួយ​។​
 
​ក្រុមហ៊ុន​បេស ទទួលបាន​បទពិសោធ​ន៍​ជោគជ័យ​យ៉ាង​សន្ធឹកសន្ធាប់ នៅក្នុង​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​។ គំរូ​ជោគជ័យ​នេះ​«​បែបបទ​ទំនិញ​ធន់​ស្រាល​»​បាន​ផ្ទេរ​បន្ត​មកកាន់​ប្រទេស​កម្ពុជា ម៉ាឡេស៊ី និង​សិង្ហ​បុរី ដោយមាន​ទីក្រុង​និង​តំបន់​សំខាន់ៗ​ផ្សេងទៀត ដែលជា​ស្នូល​ក្នុងការ​បង្កើត​បណ្តាញ​ដឹកជញ្ជូន ឱ្យ​កាន់តែ​ច្រើនឡើង នៅ​អាស៊ីអាគ្នេយ៍​៕

 
 



(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Best Express
© រក្សាសិទ្ធិដោយ thmeythmey.com