ពីនេះ ពីនោះ
សុខភាព
ចូលចិត្ត​ញ៊ាំ “​ស៊ុត​ស្ងោរ​ឆ្អិន​” អត់​? ល្អ​ណាស់​ចំពោះ​សុខភាព ទប់ស្កាត់​ជំងឺ​
04, Jul 2020 , 6:59 am        
រូបភាព
​ស៊ុត​ស្ងោរ​ឆ្អិន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ចាំបាច់ រួមទាំង​វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ​។ ទោះបីជា​ឧស្សាហ៍​ទទួលទាន ប៉ុន្តែ​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​អាហារ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​សុខភាព​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​ស៊ុត​ស្ងោរ​ឆ្អិន ៖

 
១. ពង្រឹង​សាច់ដុំ​
 
​ស៊ុត​ជា​ប្រភេទ​នៃ​អាហារ​ដ៏​ប្រសើរ​បំផុត​សម្រាប់​ការកសាង​បង្កើន​សាច់ដុំ​មាន​សុខ​ភាពល្អ​។ ស៊ុតមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់ និង​ជាតិ​ខ្លាញ់​សុខភាព​ល្អ​។ ដូច្នេះ​ដើម្បី​អាច​កើន​ទម្ងន់ និង​ឡើង​សាច់ដុំ​ឆាប់រហ័ស ក៏ដូចជា​រក្សាបាន​នូវ​សុខភាព​រាងកាយ​រឹងមាំ ចូរ​ទទួលទាន​ស៊ុត​ឱ្យបាន ៣ គ្រាប់​ក្នុង​មួយថ្ងៃ​។​
 
២. ជួយ​ឱ្យ​ការមើលឃើញ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​
 
​ស៊ុត​ស្ងោរ​ឆ្អិន​ល្អ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ២ គឺ zeaxanthin និង lutein ដែល​ជួយ​ពង្រឹង​សុខភាព​ភ្នែក​ទប់ស្កាត់​ហានិភ័យ​នៃ​ការមើល​លែង​សូវ​ច្បាស់​ដោយសារ​វ័យ​។​
 
៣. ជម្រុញ​មុខងារ​ខួរក្បាល​
 
​អត្ថប្រយោជន៍​អស្ចារ្យ​មួយទៀត​ដែល​អ្នក​អាច​ទទួលបាន​ពី​ការទទួល​ទាន​ស៊ុត​ស្ងោរ​ឆ្អិន គឺ​វា​អាចជួយ​ធ្វើឱ្យ​មុខងារ​ខួរក្បាល​កាន់តែ​ប្រសើរឡើង​។ នេះ​ក៏​ព្រោះតែ​ស៊ុតមាន​ផ្ទុក​សារធាតុ choline ដែល​ទទួលខុសត្រូវ​សម្រាប់​ប្រឆាំង​កាត់បន្ថយ​ការ​រលាយ​ក្នុង​ខួរក្បាល​។​
 
៤. បន្ថយ​កម្រិត​នៃ​ជាតិ​ខ្លាញ់​មិនល្អ​ទ្រី​គ្លី​សេរី​ដ​ក្នុង​ឈាម​
 
​នេះ​ក៏​ព្រោះតែ​ស៊ុតមាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ជួយ​បញ្ចុះ​កម្រិត​ជាតិ​ខ្លាញ់​មិនល្អ​ទ្រី​គ្លី​សេរី​ដ​។ ដូច្នេះ​ការទទួល​ទាន​ស៊ុត​ស្ងោរ​ឆ្អិន​ពិតជា​ល្អ​ណាស់​សម្រាប់​រក្សា​សុខភាព​បេះដូង​។​
 
៥. ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​
 
​ស៊ុតមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន D ដែល​ដើរតួនាទី​យ៉ាងសំខាន់​បំផុត​ជួយ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​។ វីតាមីន D ជួយ​រាងកាយ​ក្នុងការ​ស្រូបយក​ជាតិ​កាល់ស្យូម​ពី​អាហារ​ផ្សេងៗ​ដែល​អ្នក​បាន​ទទួលទាន​។​
 
៦. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​នោះ​ក៏​ព្រោះតែ​ស៊ុតមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​គុណភាព​ខ្ពស់ និង​សារធាតុចិញ្ចឹម​ប្រូតេអ៊ីន​ដែល​ជួយ​អោយ​អ្នក​ស្រក​ទម្ងន់​បាន​ឆាប់​តាមរយៈ​ការកាត់បន្ថយ​ចំណង់​អាហារ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com