អត្ថបទពាណិជ្ជកម្ម
ម៉ាស៊ីន​បោក​សម្លៀកបំពាក់ សាម​សុង ទ្វារ​ខាងលើ​ស៊េរី​ថ្មី 2020 ស័ក្តិសម​បំផុត​សម្រាប់​មេផ្ទះ​សម័យថ្មី
03, Jul 2020 , 3:01 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០៖ និយាយ​ទៅ អ្នកណា​ដែល​មិន​ចង់​ស្រណុក​នោះ​? ហត់នឿយ​នឹង​ការងារ​សំខាន់ៗ​រាល់ថ្ងៃ​ច្រើន​ផង ហើយ​ត្រូវ​ចំណាយ​ពេលវេលា​រាប់​ម៉ោង ចុក​ខ្នង ចុក​ដៃ ក្នុង​ការបោក​សម្អាត​សម្លៀកបំពាក់​ទៀត​។ ដូច្នេះហើយ​ទើបបានជា​ស្ត្រី​មេផ្ទះ​គ្រប់រូប​សម្រេចចិត្ត​ទិញ​ម៉ាស៊ីនបោកខោអាវ​មក​ជំនួស​។ ប៉ុន្តែ​ផ្ទុយទៅវិញ បើ​ជ្រើសរើស​ម៉ាស៊ីន​បោក​ដែល​មិន​ស័ក្តិសម​ទៀត​នោះ ជីវិត​អាច​នឹង​កាន់តែ​យ៉ាប់យ៉ឺន​ហើយ​។​
 
​សាក​គិត​មើល ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ធម្មតា​ខ្លះ ធ្វើឱ្យ​សម្លៀកបំពាក់​ជាទី​ស្រឡាញ់ ដាច់​រហែក​សាច់​ក្រណាត់​, ដាច់​ឡេវ​, ដាច់​រូត​, យារ​សាច់​ក្រណាត់ និង​មាន​ជាប់​កំណក​សាប៊ូ​ធ្វើឱ្យ​រមាស់​មាន​បញ្ហា​ស្បែក និង​ជាពិសេស មាន​សំឡេង​ក្តុងក្តាំង ដូច​គេ​វាយ​ស្គរ​អ៊ីចឹង​…! ត្រូវ​អត់​…? អ្នក​ធ្លាប់​ជួប​បានដឹង​ច្បាស់​!
 
​ប៉ុន្តែ​ឥឡូវនេះ លោកអ្នក​ឈប់​បារម្ភ​ទៀត​ទៅ រាល់​បញ្ហា​ទាំងអស់នេះ ត្រូវបាន​ដោះស្រាយបាន​យ៉ាង​ងាយ​បំផុត ជាមួយនឹង​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ដ៏​ឆ្លាត​វៃ សាម​សុង ទ្វារ​ខាងលើ​ស៊េរី​ថ្មី 2020 ដែលមាន​សមត្ថភាព​អស្ចារ្យ ព្រមទាំង​បច្ចេកវិទ្យា​ថ្មីៗ​ច្រើន ដែល​អាច​ផ្តល់ឱ្យ​លោកអ្នក​ជាពិសេស​សុភាព​នារី និង​ស្ត្រី​មេផ្ទះ​ទាំងអស់ នូវ​ភាពងាយស្រួល និង​ភាពទាន់សម័យ​បំផុត​នឹកស្មាន​មិន​ដល់​។ បច្ចេកវិទ្យា​ទាំងនោះ​មានដូចជា​៖ 
 
* Digital Inverter Technology
 





​បច្ចេកវិទ្យា អ៊ី​ន​វើ​ទ័​រលើ​ម៉ូ​ទ័​រ​នេះ​ជាប់​ធន់​, មាន​កម្លាំង​ខ្លាំង​ជាង​មុន ទោះបី​បោក​ជាមួយ​ទឹក​ពេញ​ធុង​ក៏ដោយ​, សំឡេង​ស្ងាត់​ល្អ​, សន្សំសំចៃ​ខ្ពស់​រហូតដល់ 40% លើសពី​ម៉ូ​ទ័​រ​ធម្មតា ប្រើប្រាស់​បានយូរ ធ្វើឱ្យ​ការបោក​គក់​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​ការធានា​លើ​ម៉ូ​ទ័​រ​រហូតដល់ 11 ឆ្នាំ​ផងដែរ​។​
 
* Wobble Technology
 



​នេះ​គឺជា​បច្ចេកវិទ្យា​បង្វិល​ធុង​បាន​សព្វ​ល្អ ដូច្នេះ​លោកអ្នក​ឈប់​បារម្ភ នឹង​សម្លៀកបំពាក់​រហែក យារ រមូរ ទៀត​ទៅ​! ប​ច្ចេ​វិទ្យា​នេះ នឹង​ការពារ​ដោយ​បង្វិល​ជាមួយ​ចរន្តទឹក​ខ្លាំង វិល​បាន​សព្វ​ជ្រុងជ្រោយ បោក​បាន​ជ្រះ​ស្អាត​ល្អ ជាមួយនឹង​ដុំ​បង្វិល​នៅ​បាត​ក្រោម​។​
 
* Magic Dispenser
 



​ជាមួយនឹង​កង្ហារ​វាយ​បំបែក​សាប៊ូ និង​ខ្យល់​អាចរំលាយ​សាប៊ូ ឱ្យ​រលាយ​សព្វ​ល្អ ឆាប់​ជ្រាបចូល​សាច់​ក្រណាត់ និង​បោក​បាន​ជ្រះ​ស្អាត​ល្អ​។ ដូច្នេះ លា​ហើយ​បញ្ហា​ប្រតិកម្ម​ស្បែក​, ការបោក 2 ដង​, កំណក​សាប៊ូកក​ក្តាំង និង​អាច​ប្រើ​បាន​ទាំង​សាប៊ូទឹក និង​សាប៊ូម្សៅ​!
 
* Intensive Wash 
 



​នេះ​ជា​បច្ចេកវិទ្យា​ដែលមាន​តែមួយ​គ្មាន​ពីរ​! មុខងារ​បោកគក់​ស្នាម​ប្រឡាក់​ខ្លាំង យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​បោក​ជម្រះ​ស្នាម​ប្រឡាក់​ខ្លាំង ព្រោះនេះ គឺជា​ការ​លាយ​បញ្ចូល​គ្នា រវាង​ម្សៅ​សាប៊ូ និង​ការ​បង្ហូរទឹក​ចូលរួម​គ្នា ធ្វើឱ្យ​ងាយ​ឆាប់​ជ្រាបចូល​សាច់​ក្រណាត់​បាន​លឿន​បំផុត ព្រមទាំង​បន្ថែម​មុខងារ ត្រាំ​ឲ្យ​រី​សាច់​ក្រណាត់​ដោយ​ស្វ័យប្រវត្តិ​ទៀតផង​។ 
 
* Deep Softener
 



​មុខងារ​បោក​ក្លិនក្រអូប​ជាប់​បានយូរ​នេះ ធានា​ឱ្យ​គ្រប់​សម្លៀកបំពាក់​មាន​ក្លិនក្រអូប​ជាង​មុន និង​ធ្វើឱ្យ​សាច់​ក្រណាត់​ទន់ល្មើយ​។ មុខងារ​នេះ នឹង​បញ្ជ្រាបទឹក​ក្រអូប​ឱ្យ​ជ្រាបចូល​សាច់​ក្រណាត់​បាន​ច្រើនជាង​មុន ដល់​ទៅ 20% សម្រាប់​អ្នកត្រូវការ​សម្លៀកបំពាក់​ក្រអូប​បាន​ពេញ 1 ថ្ងៃ​។ 
 
 
* Magic Filter
 



​បន្ទះ​ចម្រោះ​នេះ នឹង​ចាប់យក​ភាពកខ្វក់​ចេញពី​ធុង យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ជួយ​កាត់បន្ថយ​ការកកស្ទះ​ទុយោ​បង្ហូរទឹក​ចេញ និង​ការពារ​មិន​ឱ្យមាន​កំទេចកំទី ដូចជា​ព្រុយ​តោង​ជាប់​សម្លៀកបំពាក់​។ ជាពិសេស​បន្ទះ​ចម្រោះ​នេះ គឺ​ងាយស្រួល​ក្នុងការ​ដោះចេញ​ចូល​ដើម្បី​សម្អាត​ផងដែរ​!
 
* Rear Control
 



​ជាមួយនឹង​ការច្នៃប្រឌិត​ដ៏​វៃឆ្លាត​របស់ សាម​សុង ប៊ូ​តុង​បញ្ជា​ទាំំ​ង​អស់ គឺ​ត្រូវបាន​រចនា​ឡើង​មាន​ភាពងាយស្រួល​ប្រើប្រាស់ ដោយ​ប៊ូ​តុង​ចុច​ងាយស្រួល​មើល​ដាក់ និង​ដក​សម្លៀកបំពាក់​ដោយ​មិន​ធ្វើឱ្យ​ប៉ះ​ប៊ូ​តុង​ចុច​ដោយ​ចេតនា និង​កាត់បន្ថយ​ការឈឺ​ខ្នង ឈឺចង្កេះ​។ 
 
* Soft Closing Door
 


​គម្រប​ទ្វារ​បិទ​ថ្នមៗ ដោយ​ស្វ័យប្រវត្តិ ងាយស្រួល​បើក​បិទ​គ្មាន​សំឡេង​រំខាន​។ គម្រប​នេះ ផលិតឡើង​យ៉ាងរឹងមាំ​បំផុត ជាមួយនឹង​កញ្ចក់​ថ្លា ដែល​អាច​មើលឃើញ​ដល់​ខាងក្នុង ដោយ​មិនចាំបាច់​បើក ឬ​បិទ​គម្រប​មើល និង​មិន​ងាយ​ឆ្កូត​ថែម​ទៀតផង​។​
 
* Diamond Drum
 



​រាង​ធុង​រចនា​ឡើង ជា​រាង​គ្រាប់ពេជ្រ ការពារ​សម្លៀកបំពាក់ មិនឱ្យ​ទាក់​រហែក​ជាមួយនឹង​រន្ធ​គ្រាប់​ល្អិត​តូចៗ ជាមួយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​បោកគក់​បាន​ជ្រះ​ស្អាត​ល្អ និង​ថ្នម​សម្លៀកបំពាក់​របស់លោក​អ្នកជា​ទីបំផុត​។ 
 
* Smart Check 
 



​ងាយស្រួល​ឆែក​រក​បញ្ហា​ផ្សេងៗ និង​ដំណោះស្រាយ​។ ដូច្នេះ​លោកអ្នក នឹងមិន​ខ្ជះខ្ជាយ​ថវិកា​ពេល​ម៉ាស៊ីន​មាន​បញ្ហា​ម្តងៗ​។ កម្មវិធី Smart Check នេះ នឹង​រាវរក​លេខ​កូដ​លើ​ម៉ាស៊ីន​បោក​របស់​លោកអ្នក ព្រមទាំង​ប្រាប់​យ៉ាងច្បាស់ នូវ​ដំណោះស្រាយ​ដោយ​គ្រាន់តែ​ដោ​ន​ឡូដ App-Samsung Smart Washer ដោយ​អ្នក​ចូលទៅក្នុង Smart Check ហើយ​ស្កេ​ន​លេខ​កូដ​លើ​ម៉ាស៊ីន​បោក​ជាការ​ស្រេច​។ 
 
​សូមកុំ​នៅ​ទ្រាំ ជាមួយនឹង​បញ្ហា​បោក​សម្លៀកបំពាក់ ដែល​រំខាន​អារម្មណ៍​រីករាយ និង​ពេលវេលា​ដ៏​សំខាន់​របស់​អ្នក​ទៀត​ទៅ​។ ម៉ាស៊ីន​បោក​សម្លៀកបំពាក់ សាម​សុង ទ្វារ​ខាងលើ​ស៊េរី​ថ្មី 2020
​ជា​ជម្រើស​ដ៏​ល្អ​ស័ក្តិសម​បំផុត សម្រាប់​លោកអ្នក​។ បើ​ចង់ដឹង​ច្បាស់​ត្រូវធ្វើ​ម៉េច​ទៅ​…?
 





​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ទៅ​សាកសួរ​ដោយផ្ទាល់ តាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232៕
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com