អ្នកស្រុក​ឈូក នឹង​ប្រើប្រាស់​រង្វាន់​៥​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ជា​ទុន​ដើម្បី​បង្កើត​របរ​ក្នុង​ក្តី​ស្រមៃ​
អត្ថបទពាណិជ្ជកម្ម
អ្នកស្រុក​ឈូក នឹង​ប្រើប្រាស់​រង្វាន់​៥​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ជា​ទុន​ដើម្បី​បង្កើត​របរ​ក្នុង​ក្តី​ស្រមៃ​
03, Jul 2020 , 3:38 pm        
រូបភាព
ដោយ: ថ្មីៗ
​កញ្ញា អឿន ណៃ​ហ៊ាង វ័យ​២១​ឆ្នាំ បានគាស់​ឈ្នះ​ទឹកប្រាក់ ៥​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ។ ទឹកប្រាក់​នេះ​ប្រៀប​បីដូច​ជា​កាដូ​ធ្លាក់​ពីលើ​មេឃ ដែល​ផ្តល់​ជាដើម​ទុន​ប្រកប​របរ​ដំបូង ក្នុង​ឆាកជីវិត​របស់​កញ្ញា ។​

​កញ្ញា ណៃ​ហ៊ាង ចង់​បង្កើត​មុខរបរ​មួយ​ក្រោយ​អស់សង្ឃឹម​នឹង​រក​ការងារ​ធ្វើបាន ប៉ុន្តែ​កញ្ញា​នៅ​ខ្វះ​ដើមទុន​ប្រហែល ៥​លាន​រៀល ដើម្បី​បញ្ជា​រទិញ​សម្លៀកបំពាក់​ពី​ភ្នំពេញ យកមក​លក់​បន្ត​តាម​អន​ឡាញ​នៅផ្ទះ​ឯ​ស្រុក​ឈូក ខេត្តកំពត ។ ការលក់​សម្លៀកបំពាក់​នេះ ជា​មុខរបរ​ក្នុង​ក្តី​ស្រមៃ​របស់​កញ្ញា ជា​យូរ​មកហើយ ។  
 
​កញ្ញា​បាន​ឲ្យ​ដឹងថា​៖ «​នៅ​ថ្ងៃទី​២៦ មិថុនា​នេះ ម៉ោង​ប្រហែល​៨​ព្រឹក ខ្ញុំ​ទិញ​វើក WURKZ មួយ​កំប៉ុង​ក៏បាន​ឈ្នះ​១​កំប៉ុង រួច​ខ្ញុំ​ក៏​យកទៅ​ប្តូរ​។ មួយ​កំប៉ុង​ដែល​ប្តូរ​នេះហើយ ជា​កំប៉ុង​ផ្លាស់​ប្តូរជីវិត​ដែល​កំពុង​អស់សង្ឃឹម​របស់ខ្ញុំ​ឲ្យ​មាន​ពន្លឺ​ឡើងវិញ​» ។ 
 
​គួរ​បញ្ជាក់ថា ត្រឹម​១​សប្តាហ៍ ពីថ្ងៃ​ទី​២២ ដល់​២៩ មិថុនា​នេះ អតិថិជន​ដែល​បានគាស់​ឈ្នះ​ទឹកប្រាក់ ៥​លាន​រៀល ពី​វើក WURKZ មាន​ចំនួន​រហូតដល់​ទៅ ២២​នាក់ ដោយ​ក្នុងនោះ ក្រុងភ្នំពេញ​ចំនួន ៥​នាក់​, កំពង់ឆ្នាំង ៣​នាក់​, សៀមរាប ២​នាក់​, ព្រះវិហារ ១​នាក់​, ពោ​ធ៍​សាត់ ២ នាក់​, កំពត ៣​នាក់​, ប៉ៃលិន ១​នាក់​, កំពង់ស្ពឺ ១​នាក់​, ត្បូងឃ្មុំ ១​នាក់​, ឧ​ត្ត​រ​មានជ័យ ១​នាក់​, តាកែវ ១​នាក់​, និង បន្ទាយមានជ័យ ១​នាក់ ផងដែរ ។ 
 
​គាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក  WURKZ  កុំ​ភ្លេច​ពិនិត្យមើល​ក្រវិល​កំប៉ុង​ដើម្បី​មានឱកាស​ឈ្នះ​ទឹកប្រាក់ ៥០​លាន​រៀល ៥​លាន​រៀល និង​រង្វាន់​ច្រើនសន្ធឹក​សន្ធាប់​ទៀត ៕ 












(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com