ជាតិ
​អ្នក​កំពង់ចាម​ចូលចិត្ត​បរិភោគ​ត្រី ដែល​តម្រូវ​ឲ្យ​មានការ​នាំចូល​បន្ថែម​ពី​កំពង់ឆ្នាំង និង​ព្រះសីហនុ​
03, Jul 2020 , 9:59 pm        
រូបភាព
​ដោយ​៖ ខន ណា​រី​
 
​ជា​ខេត្ត​ជាប់​ដង​ទន្លេមេគង្គ​ប៉ុន្តែ​ទិន្នផល​ត្រី​ក្នុង​ខេត្តកំពង់ចាម ហាក់​មិនទាន់​គ្រប់គ្រាន់​តាម​តម្រូវការ​នោះទេ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ខេត្ត ជាហេតុ​តម្រូវ​ឲ្យ​មានការ​នាំចូល​ត្រី​ពី​ខេត្ត​ផ្សេងទៀត​បន្ថែម​ប្រមាណ ២​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​។ នេះ​បើតាម​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​នា​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្តកំពង់ចាម​» កាលពី​ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ​២០២០ ។​

 
 
​ខេត្តកំពង់ចាម​ស្ថិតនៅ​ជាប់​ដង​ទន្លេ​មាន​ប្រជាជន ១.១០០.៧៧៨​នាក់ មាន​វិស័យ ៣ សំខាន់ៗ ដែលជា​ស្នូល​របស់​ខេត្ត​មាន វិស័យ​កសិកម្ម ៦៦​ភាគរយ វិស័យ​សេវាកម្ម ៣៣​ភាគរយ និង​វិស័យ​សិប្បកម្ម ០,៧​ភាគរយ​។ 
 
​ទាក់ទង​ការងារ​វារីវប្បកម្ម​មាន​សហគម​ន៍​នេសាទ​ចំនួន ២២ អាច​ប្រមូល​ទិន្នផល​ត្រី​សរុប​មាន ៣៦.៨៦៨​តោន ប៉ុន្តែ​លោក​អភិបាលខេត្ត​វា​មិនអាច​គ្រប់គ្រាន់​នឹង​តម្រូវការ​ក្នុង​ខេត្ត​នៅឡើយ ដែល​ត្រូវ​ធ្វើការ​នាំចូល​ពី​ខាង​ក​ក្រៅ​។ លោក​បាន​បញ្ជាក់ថា ត្រី​ដែល​នាំចូល​នោះ បាន​នាំចូល​មួយផ្នែក​នាំចូល​ពី​ខេត្តកំពង់ឆ្នាំង និង​មួយផ្នែក​ទៀត​នាំចូល​ពី​ខេត្ត​ព្រះសីហនុ​។​


 រដ្ឋបាលជលផល

​បើតាម​ការបញ្ជា​ក់រប​ស់លោក អ៊ុន ចាន់​ដា ដោយសារ​ប្រជាជន​បច្ចុប្បន្ន​មានការ​ពេញនិយម​ក្នុងការ​ទទួលទាន​សាច់​ត្រី ជាហេតុ​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ ហើយ​បរិ​មាណនៃ​ទិន្នផល​ត្រី​ក៏មាន​ការថយចុះ​ផងដែរ​។ 


 រដ្ឋបាលជលផល

​បន្ថែម​លើ​នេះ​លោក​បាន​សំណូមពរ​ដល់​ពលរដ្ឋ​ចូលរួម​សហការ​រាយការណ៍​ភ្លាមៗ​បើ​ជួប​ហេតុការណ៍​ទាក់ទង​បទល្មើស​ជលផល ដើម្បី​រដ្ឋបាលខេត្ត​ចាត់វិធានការ​ទប់ស្កាត់​បាន​ទាន់ពេលវេលា​៕


 រូបភាពពី៖ផាត់ ដាណេ
 
​សូម​ចូលទៅ​កាន់ www.thmeythmey25.com ដើម្បី​ទទួលបាន​ព័ត៌មាន​កសិកម្ម ទេសចរណ៍ និង​អាជីវកម្ម​នានា​នៅតាម​បណ្តា​រាជធានី​-​ខេត្ត​

Tag:
 ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com