ជាតិ
ព្រះមហាក្សត្រ​ផ្ញើ​ព្រះរាជសារ​ទៅ​លោក ត្រាំ ដើម្បី​អបអរសាទរ​បុណ្យ​ឯករាជ្យ​អាមេរិក​
04, Jul 2020 , 2:33 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ ជូន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ  ដើម្បី​អបអរ​ខួប​លើក​ទី​២៤៤ នៃ​ទិវា​បុណ្យជាតិ​អាមេរិក ៤​កក្កដា ឆ្នាំ​២០២០​។​

 
​ក្នុង​ព្រះរាជសារ​កាលពី​ថ្ងៃទី​២ ខែកក្កដា ព្រះមហាក្សត្រ​ខ្មែរ បាន​អបអរសាទរ និង​ជូនពរ​ដល់​ប្រជាពលរដ្ឋ​អាមេរិក រួមទាំង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ផ្ទាល់ ឲ្យ​ប្រកបដោយ​សុខុមាលភាព និង​ភាព​ចម្រុងចម្រើន នាឱកាស​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​។​
 
«​នេះ​គឺជា​ការបង្ហាញ​អំពី​ការពេញចិត្ត​ទៅលើ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ត្រូវបាន​បង្កើតឡើង​ប្រកបដោយ​ភាព​សុខដុម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហរដ្ឋអាមេរិក ដែល​បាន​រីកចម្រើន​ទៅមុខ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។​
 
«​នេះ​ជា​សេចក្តីសោមនស្ស​មួយ​ចំពោះ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​យូរអង្វែង ហើយ​ជា​ទំនាក់ទំនង​ដ៏​រីករាយ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហរដ្ឋអាមេរិក ដែល​បន្ត​រីកចម្រើន​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​»​។ នេះ​បើតាម​ព្រះរាជចំណារ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ទៅកាន់​លោក​ប្រ​ធានា​ធិ​បី​ត ដូ​ណា​ល់ ត្រាំ​៕
 

Tag:
 ​ព្រះមហាក្សត្រ​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com