ជាតិ
សត្វ​ទ​ន្ទ្រី​ត​ទន្លេ ជា​ប្រភេទ​បក្សី​ដែល​ប្ដូរ​ពណ៌​ទៅតាម​រដូវ​
04, Jul 2020 , 10:59 pm        
រូបភាព
រូបភាពពី​ក្រសួង​បរិស្ថាន
រូបភាពពី​ក្រសួង​បរិស្ថាន
ដោយ: ថ្មីៗ
​ទ​ន្ទ្រី​ត​ទន្លេ ជា​ប្រភេទ​សត្វ​បក្សី​ដែល​ច្រើន​រស់នៅ​តំបន់ដីសើម​នៃ​ប្រទេស​កម្ពុជា​ដោយមាន​វត្តមាន​ពេញ​មួយឆ្នាំ ប៉ុន្តែ​បក្សី​ប្រភេទ​នេះ​មិនសូវ​សម្បូរ​នោះឡើយ​។  នេះ​បើតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងបរិស្ថាន​។​

 
​សត្វ​នេះ​មាន​ទំហំ​ពី ១៦-១៧​ស​.​ម និង​មាន​មាឌតូច​។ នៅ​រដូវ​បន្ត​ពូជ គេ​អាច​សម្គាល់​សត្វ​នេះ​បាន ដោយ​វា​មាន​ពណ៌​ប្រផេះ​ជាង​សត្វ​ទ​ន្ទ្រី​ត​ធំ ហើយ​សត្វ​នេះ​មិនមាន​ពុកមាត់​ខ្មៅ ផ្នែក​ខាងក្រោម​ស្លាបមាន​ពណ៌​ស​តាម​បណ្ដោយ​ស្លាប​ទី​១ និង​ទី​២ និង​ពណ៌​ខ្មៅ​តាម​បណ្ដោយ​គែម​នៃ​ស្លាប​។​
 
​ចំណែក​នៅក្នុង​រដូវ​មិន​បន្ត​ពូជ​វិញ សម្បុរ​របស់​សត្វ​នេះ​ហាក់​មានការ​ប្រែប្រួល​តិចតួច ពោលគឺ​ដើមទ្រូង​របស់​វា​មាន​ឆូតៗ និង​បំពង់ក​មាន​ពណ៌​ស​។​
 
​សត្វ​ប្រភេទ​នេះ​ច្រើន​រស់នៅ​តាម​បឹង ឬ តំបន់ដីសើម និង​តាម​ឆ្នេរសមុទ្រ​ផងដែរ​។ រដូវ​នៃ​ការបន្ត​ពូជ​របស់​វា​គឺ​ចាប់ពី​ខែកុម្ភៈ រហូត​ទៅដល់​ខែមិថុនា ហើយ​វា​មាន​ពង​ចន្លោះ​ពី ២-៤​គ្រាប់​៕

Tag:
 បក្សី​
© រក្សាសិទ្ធិដោយ thmeythmey.com