ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! សម្រាប់​អ្នកមាន​បញ្ហា​ស្បែក​ខ្លាញ់ កុំ​រំលង​អាហារ​ទាំងនេះ​
06, Jul 2020 , 6:59 pm        
រូបភាព
​របប​អាហារ​មាន​ឥទ្ធិពល​គួរឱ្យកត់សម្គាល់​លើ​សុខភាព​ស្បែក​។ ថា​តើ​អាហារ​អ្វីខ្លះ​ល្អ​សាក​សម​សម្រាប់​អ្នកមាន​បញ្ហា​ស្បែក​ខ្លាញ់​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នកមាន​បញ្ហា​ស្បែក​ខ្លាញ់​មិនគួរ​មើលរំលង ៖

 
១. ចេក​
 
​អ្នកមាន​បញ្ហា​ស្បែក​ខ្លាញ់​គួរ​ព្យាយាម​ទទួលទាន​ចេក​ជាប្រចាំ​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដល់​ស្បែក​។ ចេក​មាន​ផ្ទុក​ប៉ូ​តា​ស្យូ​ម សមាសធាតុ phosphates និង​វីតាមីន E ដែល​ជួយ​ឱ្យ​ស្បែ​កមាន​សុខ​ភាពល្អ​ភ្លឺរលោង​។ ម្យ៉ាងវិញទៀត​ចេក​ក៏មាន​ឥទ្ធិពល​បន្សាប​ជាតិពុល​ដែល​ជួយ​គ្រប់គ្រង​រន្ធ​ញើស​និង​ទប់ស្កាត់​ភាព​កង្វក់​មិនឱ្យ​ចូលក្នុង​ស្បែក​ចៀសផុត​បញ្ហា​ឡើង​ខ្លាញ់​។​
 
២. ត្រសក់​
 
​មាន​ផ្ទុក​ជាតិ​ទឹក​ខ្ពស់ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​លក្ខណសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​បន្សាប​ជាតិពុល ក៏ដូចជា​កម្ចាត់​នូវ​ពពួក​មេរោគ​បាក់តេរី​ទៀតផង​។​
 
៣. ក្រូចថ្លុង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ជួយ​បង្កើន​ការផលិត​កូ​ឡា​ជែ​ន​និង​រក្សា​តុល្យភាព​អាស៊ីត​បាស​រប​ស់​ស្បែក​។​
 
៤. អាហារ​សម្បូរ​ជាតិ​ស​សៃ​
 
​ល្អ​សម្រាប់​អ្នកមាន​បញ្ហា​ស្បែក​ខ្លាញ់​ដោយ​អាហារ​សម្បូរ​ជាតិ​ស​សៃ​ជួយ​កម្ចាត់​រាល់​ជាតិពុល​ក្នុង​រាងកាយ ហើយ​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ស្បែក​ច្រើន​ប្រភេទ​។ ជាតិ​ស​សៃ​ក៏​បង្កើន​កម្រិត​កូ​ឡា​ជែ​ន​ក្នុង​កោសិកា​ដូច្នេះ​អ្នកនឹង​អាចមាន​ស្បែក​តឹង​ណែន​សុខភាព​ល្អ​។​
 
៥. គ្រាប់​ធញ្ញជាតិ​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន E ដែល​ល្អ​ណាស់​សម្រាប់​ភ្នាស​កោសិកា​ស្បែក​ជួយ​ឱ្យមាន​លក្ខណៈ​រឹងមាំ​និង​បង្រួម​រន្ធ​ញើស​។ ទោះជា​យ៉ាងណា​អ្នក​មិនគួរ​ទទួលទាន​ច្រើនជាង​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​។​
 
៦. បន្លែ​បៃតង​
 
​ជា​ប្រភព​នៃ​អាហារ​ដ៏​ប្រសើរ​បំផុត​សម្រាប់​អ្នកមាន​បញ្ហា​ស្បែក​ខ្លាញ់​ដោយ​អាហារ​ទាំងនេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ចាំបាច់ ក៏ដូចជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​សម្រាប់​សុខភាព​ស្បែក រួមបញ្ចូល​ទាំង​វីតាមីន C៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com