ពីនេះ ពីនោះ
សុខភាព
រូបមន្ត​ធម្មជាតិ ​សម្រាប់​ព្យាបាល​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​
07, Jul 2020 , 6:59 am        
រូបភាព
​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​មួយចំនួន ​អាច​ត្រូវបាន​ដោះស្រាយ​យ៉ាង​ងាយ ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​។  ​តើ​រូបមន្ត​បែប​ធម្មជាតិ​អ្វីខ្លះ ​អាច​ព្យាបាល​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​? ខាងក្រោម ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ ​សម្រាប់​ព្យាបាល​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​មួយចំនួន ៖

 
១. ខ្ញី សម្រាប់​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ​
 
​ខ្ញី​អាច​រំញោច​ការផលិត​ទឹកមាត់ ទឹកប្រមាត់ និង​អាស៊ីត​ក្រពះ ​ដែល​ដើរតួនាទី​យ៉ាងសំខាន់ ​ក្នុង​ដំណើការ​រំលាយ​អាហារ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​តែ​ខ្ញី ឬ​រួមបញ្ចូល​ខ្ញី​ក្នុង​របប​អាហារ​ជាការ​ស្រេច​។​
 
២. បឺ​រ​សណ្ដែកដី សម្រាប់​ដោះស្រាយ​បញ្ហា​រាគ​
 
​ទោះបី​ត្រឹម​ជា​អាហារសម្រន់​ធម្មតា ប៉ុន្តែ​បឺ​រ​សណ្ដែកដី ​ពិតជា​អាចជួយ​ព្យាបាល​បញ្ហា​រាគ​បាន​គួរឱ្យកត់សម្គាល់​។​
 
៣. ខ្ញី សម្រាប់​ព្យាបាល​រាគ​
 
​មិន​ត្រឹមតែ​ជួយ​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ភេសជ្ជៈ​នេះ​ក៏​ល្ អ​សម្រាប់​បំបាត់​អាកា​រ​រាក​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ការទទួល​ទាន​តែ​ខ្ញី ១ ពែង​ អាច​បន្ថយ​អា​ការឈឺ​ចុក​រមួល​ក្នុង​ពោះ ​ដែលជា​ធម្មតា​កើត​អម​មកជា​មួយ​ការ​រាគ​។​
 
៣. ទឹកខ្មេះ​ផ្លែ​ប៉ោម សម្រាប់​បញ្ហា​ពិបាក​រំលាយ​អាហារ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្ថែម​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ស្លាបព្រា​បាយ​ក្នុង​ទឹក ១ ពែង​និង​លាយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​ចូល​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
៤. ទឹកក្រូច​ឆ្មារ សម្រាប់​បញ្ហា​ពិបាក​រំលាយ​អាហារ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហៗ ១ កែវ​ពេលព្រឹក និង​ជាពិសេស​នៅមុន​ពេល​អាហារ​។ វា​បង្កើន​ការរំលាយ​អាហារ​ដោយរ​ញោច​ការផលិត​ទឹកប្រមាត់​។ ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហៗ ​ក៏​ជួយ​បំបាត់​អាកា​រផ្សេងទៀត​ នៃ​បញ្ហា​ពិបាក​រំលាយ​អាហារ​ផងដែរ​។​
 
៥. តែ​ផ្កា Chamomile
 
​ការទទួល​ទាន​តែ​ផ្កា Chamomile ជួយ​បំបាត់​អា​ការពិបាក​រំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះ ​ចូរ​ព្យាយាម​ទទួលទាន​តែ​ផ្កា Chamomile ឱ្យបាន ២ ទៅ ៣ ពែង​រាល់ថ្ងៃ​ ដើម្បី​បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​។ អ្នក​អាច​រក​ទិញ​តែ​ផ្កា Chamomile បាន​នៅតាម​ផ្សារ​ទំនើប​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com