អត្ថបទពាណិជ្ជកម្ម
​ថ្ងៃ​បើក​លក់​ដំបូង ស្ទើរតែ​ដាច់​ស្តុក OPPO A92 ផ្ទុះ​ការគាំទ្រ​ខ្លាំង​ព្រោះ​គុណសម្បត្តិ​ល្អ​ហួស ពិសេស​កាមេរ៉ា​ទំហំ 48MP RAM កប់ ROM ធំ ថ្ម​កម្លាំង​យក្ស 5000mAh តម្លៃ​កក្រើក​ទីផ្សារ 279$
06, Jul 2020 , 11:41 am        
រូបភាព
​ក្រុមហ៊ុន OPPO ប្រចាំ​ប្រទេស​កម្ពុជា បានដាក់​សម្ពោធ​នូវ​ស្មា​ត​ហ្វូ​ន​ត្រកូល OPPO A92 ជា​ផ្លូវការ តាម​អន​ឡាញ​ដ៏​កក្រើក​ពេញ​បណ្តាញ​សង្គម កាលពី​ថ្ងៃទី​២៩ ខែមិថុនា និង​បើក​ការ​កក់​ទុក​មុន​ដ៏​កក្រើក កាលពី​ថ្ងៃទី​៣០ មិថុនា ដល់​ថ្ងៃទី​៤ កក្កដា ឆ្នាំ​២០២០​។​
 
​ដោយឡែក ក្រុមហ៊ុន ក៏បាន​រៀបចំ​កម្មវិធី​ពិសេស​មួយ សម្រាប់​ថ្ងៃ​ទទួលយក​ទូរ​សព្ទ័​ដំបូង​គេ នៅ​ហាង​ទំនើប OPPO ប្រេន​ស្ត័​រ (OPPO Brand Store) ជាន់​ផ្ទាល់​ដី ដែល​ស្ថិតនៅក្នុង​ផ្សារ​ទំនើប Olympia នា​ថ្ងៃទី​៥ កក្កដា​។ ជា​កម្មវិធី​ពិសេស សម្រាប់​អតិថិជន​ដែល​បាន​កក់​ទុក​មុន អាចមក​យក​ទូរ​សព្ទ័ និង​ទទួល​កាដូ​កក់​ទុក​មុន​ដ៏​ច្រើន​។ ក្នុង​កម្មវិធី​ពិសេស បើកទទួល​ទូរ​សព្ទ័​ថ្ងៃ​ដំបូង គេ​សង្កេតឃើញថា មាន​អតិថិជន​ជាច្រើន បាន​ឈរ​តម្រង់​ជួរ កកកុញ ចាំ​តាំងពី​ចាប់ពី​ម៉ោង​បាយ​ថ្ងៃត្រង់ រហូតដល់​ម៉ោង ២​រសៀល ជាមួយនឹង​អារម្មណ៍​រង់ចាំ​យ៉ាង​អន្ទះសារ និង​ចិត្ត​ជ្រួលច្របល់​ចង់​ប៉ះ​ចាប់​កាន់ ប្រើ​ដំបូង​គេ ក្នុង​ថ្ងៃ​ទីមួយ បន្ទាប់ពី​បាន​ចំណាយ​ប្រាក់​កក់​ទុក​មុន និង​រង់ចាំ​តាំងពី​ថ្ងៃ​ចាប់​បើក​កក់​ទុក​មុន​មកម្ល៉េះ ដើម្បី​បាន​នូវ​ស្មា​ត​ហ្វូ​ន ដែល​ស្រឡាញ់​ត្រូវចិត្ត ត្រូវ​តម្លៃ ដែល​គុំ​ទុក​ក្នុង​ចិត្ត និង​រង់ចាំ​របស់​ល្អ​កម្រ​មាន​បែបៗ​នេះ​។ 
 
​នេះ​គឺជា​ទិដ្ឋភាព ដែល​អតិថិជន​ជាច្រើន​កកកុញ ដែល​បាន​កក់​ទុក​មុន (Pre Order) និង​អញ្ជើញ​មក​ទទួលយក​ស្មា​ត​ហ្វូ​ន OPPO A92 ដំបូង​គេ​ក្នុង​ថ្ងៃ​ដំបូង​។​


 
​គួរ​សំគាល់ថា បើ​យោងតាម​បុរស​សង្ហា​ពហុ​ជំនាញ និង​ជាតា​រា​តំណាង​ឲ្យ​ក្រុមហ៊ុន OPPO  ដែល​បាន​ចូល​រូ​ម​កម្មវិធី​តេស្ត និង​ប្រើ​លើកដំបូង​គេ​បាន​និយាយថា​៖«​ពិត​ស្ញើ​ច​សរសើរ​ពី​សមត្ថភាព​របស់ OPPO A92 ខ្លាំង​មែនទែន​។ ពេលដែល​ចាប់​កាន់​មុនដំបូង​បំផុត អ្វីដែល​ធ្វើ​ឲ្យ​ទប់ចិត្ត​មិនបាន គឺ​រូបរាង​ទូរស័ព្ទ​មាន​ភាព​ទាក់ទាញ ជាពិសេស​កាមេរ៉ា​ខាងក្រោយ គឺមាន​កាមេរ៉ា​រហូតដល់​ទៅ 4 គ្រាប់ ឌី​ហ្សា​ញ​មក​មាន​រាង​ជា​អក្សរ C ។ នរណា​មិនដឹង កាមេរ៉ា OPPO  ល្បី​ខ្លាំង​ខាង​ថតរូប ពិសេស OPPO A92 នេះ​បំពាក់​កាមេរ៉ា AI 4​គ្រាប់ ដោយ​កាមេរ៉ា​មេមាន​ទំហំ 48MP ធ្វើ​ឲ្យ​គុណភាព​នៃ​រូបភាព​កាន់តែច្បាស់​ស្អាត ពណ៌​ដិត​បែប​ធម្មជាតិ ហើយក៏​មាន​លេន​កាមេរ៉ា​ពង្រីក​មុំ ប្លង់​ទូលាយ​ទំហំ 8MP លេន​ថតរូប​បែប Portrait ទំហំ 2MP និង​លេន​បែប​សរ​ខ្មៅ​ទំហំ 2MP ថត​បាន​ច្រើន​ប្លង់ ស្អាត​គ្រប់​ប៉ុស្ដិ៍ ។ មិនតែប៉ុណ្ណោះ ក៏​អាច​ផ្តិត​យក​រូបភាព​នាពេល​យប់ រឹតតែ​ច្បាស់​ជាមួយនឹង​មុខងារ Ultra Night Mode 2.0 ។ ចំណែកឯ លេន​កាមេរ៉ា​ពង្រីក​មុំ​ប្លង់​ទូលាយ​ទំហំ 8MP អាច​ថតរូប​ក្នុង​កម្រិត 119o បាន​មុំ​ទូលាយ​។ រឹតតែ​ពិសេស​ជាមួយនឹង​កាមេរ៉ា​មុខ​ស៊ែ​ល​ហ្វី​មិនធម្មតា​ទំហំ 16MP បូករួម​ជាមួយនឹង​មុខងារ AI Beauty ធ្វើ​ឲ្យ​រូបភាព​ស្អាត និង​ជំនួយ​សម្រស់​ថែម​មួយកម្រិត​ទៀត ដោយ​មិនចាំបាច់ edit» ។  
 
​ជាងនេះទៅទៀត លោក Raven និង HENG ដែល​ល្បី​ខាង​លេង​ហ្គេម និង​ជា Youtuber លោក​បានបញ្ជាក់​ក្តែ​ងៗ​ថា​៖«OPPO A92 ពិត​ជាមាន​សមត្ថភាព​ខ្លាំង​មិនធម្មតា​មែន ក្នុង​ការលេង​ហ្គេម តេស្ត​ល្បឿន​លឿន​រលូន មិន​ទាក់​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​លោក​ពេញចិត្ត​យ៉ាងខ្លាំង​»​។ លោក​បាន​បន្តទៀតថា ៖«OPPO A92 ប្រើ​បន្ទះ​ឈី​ប Snapdragon 665 ជាមួយនឹង​រ៉េ​ម​ធំ​ទំហំ 8GB ។ រីឯ​អង្គ​ផ្ទុក​ទិន្នន័យ​ធំ រហូតដល់​ទៅ 128GB ងាយស្រួល ក្នុង​ការផ្ទុក​ទិន្នន័យ​បាន​ច្រើន​លើសលុប ទាំង​រូបថត ទាំង​វីដេអូ ទាំង​ហ្គេម Apps ថែមទាំង​ដំណើរការ​កម្មវិធី​ច្រើន បាន​ដំណាលគ្នា​ដោយ​រលូន​។ បើ​និយាយ​ពី ការថត​វីដេអូ​វិញ ក៏​ថត​បាន​ទ្រវែង (Wide Angle Video) និង​ថត​វីដេអូ​ទប់​លំនឹង​បានល្អ (Video Stability) ស្រួល​ប្រើ ឬ​កាត់ត តាម​កម្មវិធី So loop ដែលមាន​ស្រាប់​ត្រូវ​ម៉ាច់​សម្រាប់​អ្នក​ចូលចិត្ត​វីដេអូ ឬ Vlog »​។​


 
​ចំណែកឯ អតិថិជន​មួយចំនួន ដែល​បាន​ឈរ​រង់ចាំ​យក​ទូរ​សព្ទ័​ថ្ងៃ​ដំបូង បាន​ឆ្លើយ​នឹង​សំណួរ​ក្រុមការងារ​យើងខ្ញុំ​ថា​៖«​អ្វីដែល​ជំរុញ​ចិត្ត​លោក​ឲ្យ​កក់ និង​មក​យក​ស្មា​ត​ហ្វូ​ន OPPO A92 នៅថ្ងៃនេះ គឺ​មកពី​វា​មាន​ទំហំ​ថ្ម​ធំ​ជាង​មុន រហូតដល់ 5000mAh លែង​បារម្ភ​ពី​រឿង​ឆាប់​អស់​ថ្ម​ទៀតហើយ​។ អាច​ចុច​លេង​ម៉ា​ចុច​ដៃ​នៅ​មិនទាន់​អស់ ជាមួយនិង​កាមេរ៉ា AI រហូតដល់​ទៅ 4​គ្រាប់​ទំហំ 48MP ហើយ​កាមេរ៉ា​ទាំង 4 នោះ​សុទ្ធ​តែមាន​មុខងារ​ពិសេស​ខុសៗ​គ្នា​ផងដែរ​។ បើ​និយាយ​ពី​តម្លៃ​វិញ ពេញចិត្ត​ស្តូក​តែម្តង គឺថា​ស្មា​ត​ហ្វូ​ន​មាន​សមត្ថ​ភាពខ្លាំង លក្ខណៈសម្បត្តិ​កប់ៗ​ច្រើន លំដាប់ A គ្រប់ពេល តែ​តម្លៃ​ត្រឹមតែ 279$ តែប៉ុណ្ណោះ ហើយ​ថែម​កាដូ​ច្រើន​ដូចដែល​បានមក​យក​ថ្ងៃនេះ​»​។​


 
​ចំណែកឯ​ហ្វេ​នៗ​ខ្លះទៀត គឺ​ទាក់​ចិត្តនឹង ពណ៌ ថ្ម​ប្រើ​បានយូរ ថត​ភ្លាម​ផុស​ភ្លាម ជាមួយនឹង​កាមេរ៉ា​កម្រិត​អាជីព មាន​ភាពជឿជាក់​ខ្លួនឯង​គ្រប់ពេល គ្រប់​ទីកន្លែង ពិសេស​ស៊ែ​ស​ហ្វី ពិសេស​ទាន់សម័យ​។ «​អតិថិជន​ដែល​ឈរ​កក់កុញ ជាមួយនឹង​អារ​ម្ម​ណ៌​រំភើប ដោយបាន​លេង​ហ្គេម បង្វិល​កង់ ថតរូប​ស៊ែ​ល​ហ្វី ដែល​ឈ្នះ​រង្វាន់ 100% ឧបករណ៍​សាក​ថ្ម កាស​ធំ​ក្តោប​ត្រចៀក ឆ័​ត្រ និង​ចាប់ឆ្នោត​ឈ្នះ​រង្វាន់​ធំ​រួមមាន​កាស​ឥត​ខ្សែ OPPO Enco W11 ចំនួន 10 រង្វាន់ និង​រង្វាន់​ធំ​ទូរ​សព្ទ័ OPPO A92 មួយគ្រឿង​»​។​




​កុំ​ពិបាក​មើលរូប រឺ​អាន​ច្រើន អាច​ទស្សនា​វីដេអូ​អំពី​លក់​ថ្ងៃ​ដំបូង និង​មតិយោបល់​ខ្លះៗ​ដូចខាងក្រោម​
 
​គ្រាន់តែ​ឮ និង​ឃើញ​ពី​សមត្ថភាព​ពិសេសៗ លំដាប់ A គ្រប់ពេល របស់ OPPO A92 គឺ​ដក់​ជាប់ចិត្ត និង​ទប់ចិត្ត​មិន​ជាប់ ដែល​ងាយស្រួល ក្នុងការ​ពិចារណា​សម្រេច​ចិត្ត​ផ្លាស់ប្តូរ ទូរស័ព្ទ​ឡើង​ស៊េរី​ថ្មី​។ លោកអ្នក​អាច​ពិចារណា​បាន ជាមួយ​ស្មា​ត​ហ្វូ​ន OPPO A92 ដែល​ទើបតែ​ដាក់​សម្ពោធ និង​បើក​លក់​ជូន​ឲ្យ​អតិថិជន​ក្តៅៗ ជាមួយ​តម្លៃ​ត្រឹមតែ 279$ ប៉ុណ្ណោះ​។ សម្រាប់​អ្នក​ដែល​ទិញ​ក្រោយ​ថ្ងៃ​បើក​លក់​ដំបូង ក៏​នឹង​ទទួល​កញ្ចប់​កាដូ​គាប់ចិត្ត សរុប​ជា​ទឹកប្រាក់​រហូតដល់​ទៅ 60​ដុល្លារ រួមមាន ស៊ីម​ស្មា​ត Bronze លេខ​ល្អ ជាមួយ​គម្រោង​អ៊ីនធឺណិត Smart ធំ​ហ្ម៎ង រយៈពេល 24​សប្តាហ៍ ដែល​អាច​ទទួលបាន​ស៊ីម   រហូតដល់​ថ្ងៃ 19 ខែកក្កដា និង​កាដូ​ជា បាស Bluetooth កែវ​ទឹក ចិញ្ចៀន​ទម្រ​ទូរស័ព្ទ​ផងដែរ ។ អ្វីដែល​កាន់តែ​ពិសេស គឺ​មិនទាន់​អស់​ទេ នៅពេល​លោកអ្នក និង​ហ្វេ​នៗ​ទាំងអស់ ជាវ​ស្មា​ត​ហ្វូ​ន OPPO A92 ជាមួយនឹង​កាស​ឥត​ខ្សែ OPPO Enco W11 ក្នុងពេល​តែមួយ គឺមាន​តម្លៃ​ត្រឹមតែ 308$ តែប៉ុណ្ណោះ នឹង​ទទួល​បានការ​ចុះថ្លៃ 20$ លើ​តម្លៃ​ដើម ។ តោះ​! រួសរាន់​ឡើង ទាន់​ឱកាស​មួយ​នេះ​មិនទាន់​រំលង​ផុត និង​ទាន់​ស្តុក​មានកំណត់​។ លោកអ្នក អាច​ជាវ​ស្មា​ត​ហ្វូ​ន​ត្រកូល OPPO A92 និង OPPO Enco W11 បាន​នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​៕ 


 
​តោះ​បើ​ចង់​ជ្រាប​ច្បាស់​ថា លក្ខណៈពិសេស​កម្រិតណា ដែល​ល្អ​លើស​តម្លៃ​បែបណា អាច​មើល​វីដេអូ Review ពី​សារព័ត៌មាន​ធំៗ​ដូចខាងក្រោម​នេះ​
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com