ជាតិ
«ព្រែកទាល់» នៅខេត្តបាត់ដំបង ជាដែនជម្រកសត្វស្លាបកម្រជាច្រើនប្រភេទ
×
ដោយ៖ ជឿន ស្រីណយ
បាត់ដំបង៖ សហគមន៍អេកូទេសចរណ៍ «ព្រែកទាល់» ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ ស្ថិតក្នុង ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ «ព្រែកទាល់» ក៏ជាដែនជម្រកសត្វស្លាបកម្រច្រើនប្រភេទ រស់នៅជាសំបុកបង្កើតបានទស្សនីយភាពគួរឲ្យចង់ទស្សនា។ ភ្ញៀវទេសចរភាគច្រើន ចូលចិត្តជិះទូកផ្ដិតរូបថតសត្វស្លាប និងជិះទូកលេងតាមភូមិអណ្ដែតទឹកក្នុងបឹងទន្លេសាប។
ភ្ញៀវទេសចរ ក៏អាចទិញវត្ថុអនុស្សាវរីយ៍ ដូចជាកាបូប និងសម្ភារៈប្រើប្រាស់ដែលធ្វើឡើងពីកំផ្លោកផលិតដោយប្រជាពលរដ្ឋនៅក្នុងសហគមន៍។ នៅក្នុងសហគមន៍អេកូទេសចរណ៍ព្រែកទាល់ មានផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរសម្រាកនៅទីនោះ។ នាពេលរសៀល ភ្ញៀវទេសចអាចគយគន់សម្រស់នៃព្រះអាទិត្យលិច និងអាចផ្តិតយកទេសភាពដ៏ស្រស់ស្អាតក្នុងសហគមន៍។ នេះបើតាមរយៈវីដេអូផ្សព្វផ្សាយពីសហគមន៍អេកូទេសចរណ៍ព្រែកទាល់ របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង
ដើម្បីធ្វើដំណើរដល់សហគមន៍អេកូទេសចរព្រែកទាល់ ភ្ញៀវទេសចរ ត្រូវឆ្លងកាត់ ២ដំណាក់កាលគឹ ផ្លូវគោក និងផ្លូវទឹក។ ភ្ញៀវទេសចរ ត្រូវធ្វើដំណើរទៅកាន់កំពង់ផែចុងឃ្នាស ឬកំពង់ផែមេជ្រៃ ហើយត្រូវជួលទូកទៅកាន់ព្រែកទាល់។ សូមបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ព្រែកទាល់ត្រូវបានបង្កើតឡើង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១១ និងបានដាក់តំបន់ស្នូលព្រែកទាល់ ជាតំបន់រ៉ាមសារទី៤ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ ៕
សម្រាប់ព័ត៌មានទេសចរណ៍ កសិកម្ម និងមុខរបរនៅតាមរាជធានីខេត្ត សូមចូលទៅកាន់ www.thmeythmey25.com
Tag:
ព្រែកទាល់
សត្វស្លាប
រមណីយដ្ឋានធម្មជាតិ
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com