ក្រសួងវប្បធម៌ មិនបិទឆានែលម្ចាស់បទ «អ្នកព្រៃវែងអាក្រក់ត្រង់ណា» ឡើយ ព្រោះគ្មាន​ចេតនាទុច្ចរិត
ជាតិ
សិល្បះ
ក្រសួងវប្បធម៌ មិនបិទឆានែលម្ចាស់បទ «អ្នកព្រៃវែងអាក្រក់ត្រង់ណា» ឡើយ ព្រោះគ្មាន​ចេតនាទុច្ចរិត
06, Jul 2020 , 5:40 pm        
រូបភាព
ឆានែល Youtube «មរតក មេឌៀ» មិន​ត្រូវ​បាន​តម្រូវឲ្យ​លុប​ចេញនោះឡើយ។ នេះជាការ​បក​ស្រាយ​របស់​លោក ចំរើន វណ្ណថា ប្រធាន​លេខាធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ពិន័យ និង​លើក​សរសើរ នៃក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​កាលពីពេល​ព្រឹកលោក​បាន​ប្រាប់សារព័ត៌មាន​ថ្មី​ៗថា ក្រសួងមាន​គម្រោង​លុប​ឆានែលមួយនេះ។



នា​សន្និសីទសារព័ត៌មាន​នៅ​រសៀលថ្ងៃទី​៦ ខែ​កក្កដា នេះ លោក​បានអះអាងថា ម្ចាស់បទ «អ្នកព្រៃវែងអាក្រក់ត្រង់ណា» មិនមាន​គំនិត​ទុច្ចរិតណាមួយឡើយ​លើ​ការនិពន្ធ​បទមួយនេះ ហើយ​ម្យ៉ាងទៀត លោក សយ រតនា ដែល​ជា​អ្នក​និពន្ធ និងជាអ្នក​ចម្រៀង ក៏ជាអ្នក​ព្រៃវែងផងដែរ។

សូមទស្សនាការផ្សាយផ្ទាល់ដូចខាងក្រោម៖



អត្ថបទទាក់ទង


© រក្សាសិទ្ធិដោយ thmeythmey.com