Matic ព្រម​បន្ត​កិច្ចសន្យា​ឲ្យ Man Utd ដល់​ឆ្នាំ ២០២៣
កីឡាអន្តរជាតិ
អន្តរជាតិ
Matic ព្រម​បន្ត​កិច្ចសន្យា​ឲ្យ Man Utd ដល់​ឆ្នាំ ២០២៣
06, Jul 2020 , 5:57 pm        
រូបភាព
 
​ខ្សែបម្រើ Nemanja Matic យល់ព្រម​បន្ត​កិច្ចសន្យា​ជាមួយ​ក្រុម Manchester United ដល់​ឆ្នាំ ២០២៣​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្លិប​បិសាច​ក្រហម​តាមរយៈ​វេ​ប​សាយ​ផ្ទាល់​របស់​ពួកគេ​។​

​នៅ​វ័យ ៣១ ឆ្នាំ ខ្សែបម្រើ​អន្តរជាតិ​ស៊ែ​ប៊ី ដែល​ចាក​ចេញពី Chelsea ទៅ​ចូលរួម​ជាមួយ Man Utd កាលពី​ឆ្នាំ​២០១៧ រូបនេះ នឹង​ត្រូវផុត​កិច្ចសន្យា​នៅ​ខែមិថុនា ឆ្នាំ​២០២១​។ ស្របពេល​កិច្ចសន្យា​របស់ខ្លួន​នៅសល់​មិន​ដល់​មួយឆ្នាំ Matic បាន​យល់ព្រម​បន្ត​រយៈពេល​២​ឆ្នាំ​លើ​កិច្ចសន្យា​ចាស់​។​
 
«​ក្នុងនាម​ជា​កីឡាករ​ម្នាក់​ខ្ញុំ​នៅតែមាន​អ្វីៗ​ជាច្រើន​ទៀត​ដែល​ត្រូវ​ផ្តល់ និង​ទទួលបាន​នៅក្នុង​អាជីព ហើយ​ការធ្វើ​បែបនេះ​ជាមួយ​ក្រុម Manchester United នឹង​ក្លាយជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​ខ្ញុំ​»​។ នេះ​ជាការ​អះអាង​របស់ Matic បន្ទាប់ពី​ចុះកិច្ចសន្យា​រួច​។​
  
​ដោយឡែក អ្នកចាត់ការ​ទូទៅ​លោក Ole Gunnar Solskjaer ក៏បាន​បង្ហាញ​ការពេញចិត្ត​ផងដែរ​ដែល Matic បាន​បន្ត​កិច្ចព្រមព្រៀង​នេះ​ដើម្បី​បន្ត​ស្នាក់នៅ​ទឹកដី Old Trafford​។ អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​សរូប​នេះ បាន​កោតសរសើ​ពី​ជំនាញ និង​ភាពជា​អ្នកដឹកនាំ​របស់ Matic ដែល​ពិតជា​មានតម្លៃ​សម្រាប់​ក្រុម​បិសាច​ក្រហម​។​
 
Matic ដែល​បាន​បង្ហាញខ្លួន ២៧​ប្រកួត​ទាំងអស់​សម្រាប់ Man Utd រដូវ​កាល​នេះ នឹងត្រូវ​បន្ត​ជួយ​ក្រុម​របស់លោក Solskjaer ដើម្បី​ប្រជែង​យក​តំណែង Top 4 នៃ​ក្របខណ្ឌ Premier League ដើម្បី​ទទួលបាន​កៅអី Champions League រដូវ​កាល​ក្រោយ​។ ក្រៅពីនេះ Man Utd ក៏​នៅសល់​ការប្រកួតប្រជែង​ពាន Europa League រដូវ​កាល ២០១៩-២០ ផងដែរ​៕
 

 

Tag:
 Manchester United
  Nemanja Matic
© រក្សាសិទ្ធិដោយ thmeythmey.com