ព្រះសង្ឃ និង​ពលរដ្ឋ ដាំ​កូនឈើ​៤​ម៉ឺន​ដើម​នៅក្នុង​សហគមន៍​សសរស្តម្ភ​
ជាតិ
ព្រះសង្ឃ និង​ពលរដ្ឋ ដាំ​កូនឈើ​៤​ម៉ឺន​ដើម​នៅក្នុង​សហគមន៍​សសរស្តម្ភ​
06, Jul 2020 , 9:39 pm        
រូបភាព
​ដោយ​៖ ខន ណា​រី

​ភ្នំពេញ​៖ កូនឈើ​ចំនួន ៤​ម៉ឺន​ដើម​ត្រូវបាន​ដាំ​នៅលើ​ផ្ទៃដី ៤០​ហិកតា​ក្នុង​តំបន់​៣ នៃ​ភាគ​ខាងជើង​បឹង​ទន្លេសាប កាលពី​ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ​២០២០ ។ សកម្មភាព​ដាំ​ស្តារ​ព្រៃ​លិច​ទឹក​នេះ ស្ថិតក្នុង​ឃុំ​សរសរ​ស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងបរិស្ថាន​។​

 
​លោក ព្រឹ​ន សា​វិ​ន ប្រធាន​រដ្ឋបាល​ជលផល​ខេត្តសៀមរាប បាន​លើកឡើងថា ការដាំ​កូនឈើ​នៅ​តំបន់​ព្រៃ​លិច​ទឹក​នេះ ជា​និម្មិត​រូប​បញ្ជាក់​ពី​ស្មារតី​ដល់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​សសរស្តម្ភ និង​សហគមន៍​មុខ​បែន​។ កូនឈើ​ទាំងនេះ​មាន​ប្រភេទ ដើម​រាំង កូនទោល កូន​ចឹក​កែង កូន​ទាស់ កូនកន្សែង និង​កូន​ត្អូ​រ​។ 


 
​ជាមួយគ្នានេះ លោក ជា សំអាង អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា គម្រោង​នេះ​គឺជា​គម្រោង​មួយ​ដែល​បាន​កំពុង​អនុវត្តន៍ ដើម្បី​កាត់បន្ថយ​នូវ​ការបាត់បង់ និង​រិចរឹល​ព្រៃឈើ​។ តំបន់​ដាំ​កូនឈើ​នេះ គឺជា​តំបន់​ព្រៃ​លិច​ទឹក ខណៈ​ប្រជា​សហគមន៍​មូលដ្ឋាន​បាន​យល់ដឹង​ច្រើន​អំពី​ប្រយោជន៍​រួម​ពី​ការថែរក្សា​ការពារ​ព្រៃ​លិច​ទឹក​។ 
 
​លោក​បន្តទៀតថា ព្រៃ​លិច​ទឹក គឺជា​តំបន់​អភិរក្ស​ជីវៈចម្រុះ​ទាំង​នៅក្នុង​ទឹក និង​ទាំង​នៅលើ​គោក​។ ប្រជាជន​មូលដ្ឋាន នឹង​ទទួលបាន​ផលប្រយោជន៍​ពី​តំបន់​ព្រៃ​លិច​ទឹក​នេះ ហើយ​មច្ឆា​ជាតិ​ទាំង និង​សត្វ​ស្លាប​កម្រ​ច្រើន​ប្រភេទ គឺ​ពឹង​ផ្អែកទៅលើ​ព្រៃ​លិច​ទឹក​៕
 



Tag:
 ជាតិ​
  កូនឈើ​
  ព្រៃ​លិច​ទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com