ប្រយ័ត្ន​! ទម្លាប់​ទទួលទាន ៣ នេះ​អាច​ជះ​ផលប៉ះពាល់​ដល់​ការរំលាយ​អាហារ​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ប្រយ័ត្ន​! ទម្លាប់​ទទួលទាន ៣ នេះ​អាច​ជះ​ផលប៉ះពាល់​ដល់​ការរំលាយ​អាហារ​
07, Jul 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទម្លាប់​នៃ​ការ​ទទួលទាន​មួយចំនួន​អាច​ជះឥទ្ធិពល​គួរឱ្យ​បារម្ភ​លើ​ដំណើរការ​នៃ​ការរំលាយ​អាហារ​។ ថា​តើ​ទម្លាប់​អ្វីខ្លះ​ដែល​អាច​ជះ​ផលប៉ះពាល់​ដល់​ការរំលាយ​អាហារ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​នៃ​ការ​ទទួលទាន​ដែល​អ្នក​គួរ​ប្រយ័ត្ន ៖

 
១. ទទួលទាន​ទឹក​ត្រជាក់​កំឡុងពេល​អាហារ​
 
​កំឡុងពេល​អាហារ​យក​ល្អ​អ្នក​គួរ​ចៀសវាង​ទទួលទាន​ទឹក​ត្រជាក់​។ នេះ​ក៏​ព្រោះតែ​ទឹក​ត្រជាក់​អាច​ជះឥទ្ធិពល​លើស​សៃ​ឈាម​ដោយ​អាច​ប្រែជា​រួម​តូច​។ ជា​លទ្ធផល​អ្នកនឹង​ជួបប្រទះ​នូវ​បញ្ហា​ពាក់ព័ន្ធ​ការរំលាយ​អាហារ​។ លើសពីនេះទៅទៀត​រាងកាយ​ក៏​មិន​ទទួលបាន​សារធាតុចិញ្ចឹម​ផ្សេងៗ​បាន​ពេញលេញ​ផងដែរ​ក៏​ព្រោះ​អាហារ​មិនត្រូវ​បាន​រំលាយ​ត្រឹមត្រូវ​។​
 
២. ទទួលទាន​ទឹក​ច្រើនពេក​កំឡុងពេល​អាហារ​
 
​ក្រៅពី​ការទទួល​ទាន​ទឹក​ត្រជាក់ អ្នក​ក៏​មិនគួរ​ទទួលទាន​ទឹក​ធម្មតា​ច្រើនពេក​កំឡុងពេល​អាហារ​ផងដែរ​។ នេះ​ក៏​ព្រោះតែ​ទឹក​ច្រើនពេក​អាច​បង្ក​អាកា​រៈ​ហើមពោះ​និង​ពិបាក​រំលាយ​អាហារ​។ ទឹក​ច្រើនពេក​នឹង​ពង្រា​វ ហើយ​បន្ថយឥទ្ធិពល​នៃ​ទឹក​អាស៊ីត​ក្រពះ​ដែលជា​លទ្ធផល​នាំឱ្យ​ការ​បំបែក​រំលាយ​អាហារ​មិនល្អ​ប្រសើរ​។ ដូច្នេះ​ចូរ​ព្យាយាម​កម្រិត​ការទទួល​ទាន​ទឹក​ត្រឹម ១ កែវ​កំឡុងពេល​អាហារ ហើយ​អ្នក​អាច​ទទួលទាន​ច្រើន​នៅមុន​ពេល ឬ​ក្រោយពេល​ទទួលទាន​។​
 
៣. ការរួមបញ្ចូល​ជាតិ​ម្សៅ​និង​ប្រូតេអ៊ីន​ច្រើនពេក​ក្នុង​របប​អាហារ​
 
​បាយ នំ​ប័​ុ​ង និង​ប៉េងប៉ោះ​ជាដើម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ម្សៅ ខណៈដែល​ស៊ុត ត្រី មាន់ និង​សាច់​ផ្សេងទៀត​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​។ ការរួមបញ្ចូល​អាហារ​សម្បូរ​ជាតិ​ម្សៅ​និង​ប្រូតេអ៊ីន​ច្រើនពេក​ក្នុង​របប​អាហារ​អាច​នឹង​បង្កបញ្ហា​ពិបាក​រំលាយ​អាហារ ព្រមទាំង​អាកា​រៈ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ផងដែរ​។ អ្នក​គួរ​ដឹងថា​អាហារ​មួយចំនួន​ត្រូវបាន​រំលាយ​លឿន​ជាង​អាហារ​ខ្លះទៀត​។ ជាតិ​ម្សៅ​អាច​ត្រូវបាន​រំលាយ​លឿន​ជាង​ប្រូតេអ៊ីន ដូច្នេះ​ទើប​ការទទួល​ទាន​អាហារ​សម្បូរ​ជាតិ​ម្សៅ​និង​ប្រូតេអ៊ីន​ក្នុងពេល​ជាមួយគ្នា​ច្រើន​អាច​បង្កបញ្ហា​។ គន្លឹះ​ដ៏​ប្រសើរ​នោះ គឺ​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ម្សៅ​មុនពេល​ប្រូតេអ៊ីន​។ អ្នក​អាច​ទទួលទាន​ក្នុងពេល​ជាមួយគ្នា​បាន ប៉ុន្តែ​ក្នុង​កម្រិត​សមល្មម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com