កីឡាជាតិ
ជាតិ
ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​៖ សៀមរាប ព្រៃវែង ត្រូវការ​ត្រឹម​ស្មើ​ថ្ងៃនេះ ដើម្បី​ឡើងទៅ​វគ្គ​១/២
07, Jul 2020 , 2:30 pm        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមព្រៃវែង(អាវផ្ទៃមេឃ)ជាមួយកោះកុងនៅជើងទី១, រូបភាពផ្តល់ដោយ CNCC
សកម្មភាពប្រកួតរវាងក្រុមព្រៃវែង(អាវផ្ទៃមេឃ)ជាមួយកោះកុងនៅជើងទី១, រូបភាពផ្តល់ដោយ CNCC
ដោយ:
​ក្រុមបាល់ទាត់​សៀមរាប និង​ព្រៃវែង​ត្រូវការ​ត្រឹម​លទ្ធផល​ស្មើ​ជាមួយ​គូប្រកួត នា​ជំនួប​ជើង​ទី​២​នៅថ្ងៃនេះ ដើម្បី​ធានា​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​(១/២)​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​។

 
​ក្រុមបាល់ទាត់​កណ្តាល ត្រូវ​បើកទ្វារ​កីឡដ្ឋាន​សងសឹក​សៀមរាប សម្រាប់​ជំនួប​ជើង​ទី​២​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០​នេះ​។ នា​ជំនួប​ជើង​ទី​១​នៅលើ​ទឺ​កដី​ខេត្ត​សៀម​រាម ក្រុម​កណ្តាល​ត្រូវបាន​ម្ចាស់ផ្ទះ​សៀមរាប​ផ្តល់​មេរៀន​ខកចិត្ត​ក្នុង​លទ្ធផល ៣-១​។ 
 
​នៅ​ម៉ោង​៣​រសៀល​នេះដែរ ក្រុម​កោះកុង​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខ្លួន ស្វាគមន៍​ភ្ញៀវ​ព្រៃវែង ដែល​បាន​យកឈ្នះ​ខ្លួន ៥-១ នៅ​ជើង​ទី​១​នា​ជំនួប​ក្រៅ​ដី​។ កោះកុង​ត្រូវការ​ឈ្នះ​ព្រៃវែង​លើស​៤​គ្រាប់ ក្នុងការ​បន្តដំណើរ​ទៅ​វគ្គ​បន្ត​។ 
 
​ទាំង​ក្រុម​សៀមរាប​និង​ព្រៃវែង​ត្រូវការ​ទប់​គូប្រកួត​ត្រឹម​ស្មើ​ប៉ុណ្ណោះ​នៅ​ជើង​ទី​២​នេះ ដើម្បី​ធានា​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​៕  

Tag:
 Hun Sen Cup 2020
  សៀមរាប​
  ព្រៃវែង​
© រក្សាសិទ្ធិដោយ thmeythmey.com