អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន vivo នឹង​បើកសម្ពោធ​ជា​ផ្លូវការ​ស្មា​ត​ហ្វូ​ន X50 Series នៅ​ចុង​សប្តាហ៍​នេះហើយ​!
07, Jul 2020 , 3:18 pm        
រូបភាព
​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន ក្រុមហ៊ុន vivo បានបង្ហាញ​ជូន​នូវ​ព័ត៌មាន​ខ្លះៗ អំពី​មុខងារ សមត្ថភាព និង​បច្ចេកវិទ្យា​ពិសេសៗ​មួយចំនួន នៃ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​នៃ​ត្រកូល X ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន X50Series ។ ឥឡូវ យើង​បានដឹង​ព័ត៌មាន​បន្ថែមទៀតថា ក្រុមហ៊ុន​នឹង​រាប់​ថយក្រោយ (Countdown) ចំនួន​៣​ថ្ងៃ ទៅដល់​ថ្ងៃ​សម្ពោធ​ធំ​ម៉ូ​ឌែ​ល X50Series ដែលមាន​ឈ្មោះថា «​កម្មវិធី​សម្ពោធ ស្មា​ត​ហ្វូ​ន​សេរី​ថ្មី X50 Series»​។​

​កម្មវិធី​សម្ពោធ ស្មា​ត​ហ្វូ​ន​សេរី​ថ្មី X50 Series នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១០ ខែកក្កដា ខាងមុខនេះ ដោយ​នឹងមាន​ការចូលរួម​ជាពិសេស ពី​សំណាក់​កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា ដែល​តំណាង​ឲ្យ​ទូរស័ព្ទ vivo ទាំងបី​រូប គឺ​លោក ព្រាប សុវត្ថិ​,​កញ្ញា សុខ ពិសី និង​កញ្ញា ឡូ​រ៉ា ម៉ម​។ ក្នុង​កម្មវិធី​នោះ​ផងដែរ ក៏​នឹងមាន​ការចូលរួម​ពី​តំណាង​តារា KOL លោក​រៀន​ថត (​ពូ​ជ្រួញ​) អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​ផងដែរ​។  


 
​តារា​របស់​យើង នឹង​បង្ហាញជូន​លោកអ្នក នូវ​មុខងារ និង​បច្ចេកវិទ្យា​ថ្មីៗ​ពិសេស ដែល X50 Series មាន ក្នុងការ​ផ្សាយ​ផ្ទាល់ នៅ​ថ្ងៃទី​១០ ខែកក្កដា​ខាងមុខ​។ ខាង​ក្រុមហ៊ុន ក៏​មិន​ភ្លេច​ផងដែរ ចំពោះ​ទស្សនិកជន ដែល​បាន​ចូលរួម​ទស្សនា​ផ្ទាល់ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់ vivo និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ហង្ស​មាស Live 24h ដោយ​លោកអ្នក នឹង​ទទួលបាន​ឱកាស​ឈ្នះ កាស​ប្លូ​ធូ​ឥត​ខ្សែ vivo TWS Neo ព្រមទាំង​ស្មា​ត​ហ្វូ​ន X50 Pro ផងដែរ​។ លក្ខខណ្ឌ​នៃ​ការ​ឈ្នះ​រង្វាន់ គឺ​ងាយស្រួល​ទេ ដោយ​គ្រាន់តែ​លោកអ្នក ទស្សនា​ផ្ទាល់​ការផ្សាយ​នៅលើ​ទំព័រ Facebook ផេ​ក​ផ្លូវការ​របស់ vivo នឹងធ្វើ​តាម​សំណើ​ផ្សេងៗ ដែលមាន​ក្នុងអំឡុងពេល​ការផ្សាយ​បន្ត​ផ្ទាល់​នោះ ដែល​នឹង​មានការ LIVE  ចេញពី Page ផ្លូវការ​របស់​ហង្ស​មាស Live 24h និង Page ផ្លូវការ​របស់ vivo ពី​ម៉ោង​៧​យប់ ដល់​ម៉ោង​៩ យប់ នា​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០​។​
 
Vivo X50 series ជា​ប្រភេទ​ទូរស័ព្ទ ដែលមាន​បច្ចេកវិទ្យា​ឈានមុខ​គេ ដែល​ត្រូវបាន​បំពាក់​ជាមួយនឹង​ប្រព័ន្ធ​កាមេរ៉ា Gimbal ថតរូប​កាន់តែច្បាស់​នៅពេល​យប់ កាមេរ៉ា​លែ​ន​ធំ​លំដាប់​អាជីប Zoom បាន​រហូតដល់ 60 ដង​, មុខងារ​ទប់​លំនឹង Gimbal Stabilization ធ្វើ​ឲ្យ​ការថតរូប​បែបបទ​ត្រូវបាន​កំណត់​ឡើងវិញ នៅក្នុង​យុគសម័យ​ឌីជីថល​ជំនាន់​ថ្មី​៕





(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com