ពីនេះ ពីនោះ
«Architect» ប្រែជា​ភាសា​ខ្មែរ​សំដៅលើ​អ្នក​គូរ​ប្លង់ ដែលមាន​ពាក្យ​ខ្មែរ​ចំ​ហៅថា​«​និម្មាបនិក​»
08, Jul 2020 , 7:29 am        
រូបភាព
​ជាទូទៅ​ពលរដ្ឋ​តែង​ហៅ​អ្នករៀន «​ផ្នែក​គូរ​ប្លង់​» ជា​ភាសា​អង់គ្លេស​ថា អ្នក​អា​ឃី​តិក «Architect»​។ ការពិតទៅ​ខ្មែរ​យើង​ក៏មាន​ពាក្យ​សម្រាប់​ហៅ​សំដៅលើ​ផ្នែក​គូរ​ប្លង់​ហ្នឹង​ដែរ គឺ​«​និម្មាបនិក​»​។ តែ​ពាក្យ​នេះ​កម្រ​មាន​អ្នក​ប្រើ​ណាស់​។ 

 
​តាម​វចនានុក្រម​ខ្មែរ​សម្ដេច​សង្ឃរាជ ជួន ណាត «​និម្មាបនិក​» មាន​ថ្នាក់​ពាក្យ​ជា «​នាម​» ដែល​សំដៅលើ អ្នកធ្វើ​ឬ​បង្កើត​អ្វីៗ​ដោយ​ឫទ្ធិ ឬ​អ្នកកាន់កាប់​មុខងារ​ខាង​កសាង​លំអ​តាក់តែង​។ 
 
​វចនានុក្រម​ខ្មែរ​ក៏បាន​លើកឡើង​នូវ​ពាក្យ​«​និម្មាបនកម្ម​» ដែល​ភាសា​អង់គ្លេស​សរសេរថា «Architecture» មាន​ថ្នាក់​ពាក្យ​ជា «​នាម​» សំដៅលើ​អំពើ​ឬ​ការបង្កើត​អ្វីៗ​ដោយ​ឫទ្ធិ​។ «​និម្មាបនកម្ម​»​ក៏​សំដៅលើ សិល្បៈ​ផ្នែក​ខាង​ការកសាង ឬ​តាក់តែង​នូវ​វត្ថុ​ផ្សេងៗ​ឲ្យ​បានល្អ​ឆើតឆាយ​ដូចជា​និម្មិត​។ ឧទាហរណ៍​៖ គួរ​ស្ងើចសរសើរ​នូវ​និម្មាបនកម្ម​នៃ​ប្រាសាទ​នគរវត្ត​៕ 
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com