កីឡាជាតិ
ជាតិ
សៀមរាប ព្រៃវែង ឈ្នះ​កៅអី​ឡេីងទៅវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​
07, Jul 2020 , 5:12 pm        
រូបភាព
ក្រុមសៀមរាប និងក្រុមព្រៃវែង(រាប់ពីឆ្វេង)ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន, រូបភាពផ្តល់ដោយ CNCC
ក្រុមសៀមរាប និងក្រុមព្រៃវែង(រាប់ពីឆ្វេង)ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន, រូបភាពផ្តល់ដោយ CNCC
ដោយ:
​សៀមរាប ព្រៃវែង​ក្លាយជា​ក្រុម​ដំបូង​គេ ដែល​ទទួលបាន​កៅអី​ឡើងទៅ​ប្រកួត​នៅ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​(១/២)​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត ក្រោយ​ពួកគេ​ទម្លាក់​គូប្រកួត​រៀងៗ​ខ្លួន​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ក្នុងនោះ​សៀមរាប​ទម្លាក់​កណ្តាល រីឯ​ព្រៃវែង​ទម្លាក់​កោះកុង​។

 
​ជ័យជម្នះ ៣-១ ដោយ​បាល់​ប៉េ​ណា​ល់​ទី នា​ជំនួប​ជើង​ទី​២​នៅលើ​ទឹកដី​ខេត្តកណ្តាល វា​គ្រប់គ្រាន់​ក្នុង​ការជួយ​សៀមរាប​ឲ្យ​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​។ នា​ជំនួប​ជើង​ទី​១​ក្រុម​សៀមរាប​បាន​យកឈ្នះ​កណ្តាល​ក្នុង​លទ្ធផល ៣-១ តែ​ជើង​ទី​២​ក្រុម​កណ្តាល​បាន​យកឈ្នះ​សៀមរាប​វិញ​ក្នុង​លទ្ធផល ៣-១​។​
​ការប្រកួត​នៅ​ថ្ងៃ​អង្គារ​នេះដែរ ក្រុម​ព្រៃវែង​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​កោះកុង​ក្នុង​លទ្ធផល ៣-០​។ ជ័យជម្នះ​នេះ​ជួយ​ឲ្យ​ព្រៃវែង​ឈ្នះ​កៅអី​ឡើងទៅ​វគ្គ​១/២​ជាមួយ​ជ័យជម្នះ​ទាំងពីរ ៨-១​។ 
 
​សម្រាប់​ការប្រកួត​នៅ​ថ្ងៃស្អែក​ទី​៨ ខែកក្កដា ឆ្នាំ​២០២០ ក្រុម​ការពារ​តំណែង​ជើងឯក​ត្បូងឃ្មុំ​ស្វាគមន៍​ក្រុម​កំពង់ស្ពឺ ខណៈ​កំពង់ឆ្នាំង​តទល់​ជាមួយ​កែប​នៅ​កីឡដ្ឋាន​ខេត្តកំពង់ឆ្នាំង​។ ការប្រកួត​ទាំងពីរ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៣​រសៀល​ដូចគ្នា​៕  

Tag:
 Hun Sen Cup 2020
  សៀមរាប​
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com