ជាតិ
អាជ្ញាធរ​ជាតិ ប្រារព្ធ​ខួប​៣​ឆ្នាំ នៃ​ការដាក់​ប​ញ្ជូ​ល​តំបន់​ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​
08, Jul 2020 , 10:34 am        
រូបភាព
ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងនៅក្នុងសតវត្សរ៍ទី ៧ ក្នុងរជ្ជកាលស្តេច ឥសានវរ្ម័ន ក្នុងសម័យចេនឡា (រូបពីហ្វេសប៊ុកអាជ្ញាធរជាតិសំបូរព្រៃគុក)
ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងនៅក្នុងសតវត្សរ៍ទី ៧ ក្នុងរជ្ជកាលស្តេច ឥសានវរ្ម័ន ក្នុងសម័យចេនឡា (រូបពីហ្វេសប៊ុកអាជ្ញាធរជាតិសំបូរព្រៃគុក)
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ថ្ងៃនេះ គឺជា​ខួប​៣​ឆ្នាំ នៃ​ការដាក់​ប​ញ្ជូ​ល​ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ អង្គការ​យូរ​ណេ​ស្កូ បានអនុម័ត​ចុះបញ្ជី​ប្រាសាទសំបូរព្រៃគុក កាលពី​ថ្ងៃទី​៨ កក្កដា ឆ្នាំ​២០១៧​។​

 
​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក នៅ​ថ្ងៃទី​៨ កក្កដា​នេះ បានរៀបចំ​ពិធី​ក្រុង​ពាលី ដើម្បី​ប្រារព្ធ​ខួប​អបអរសាទរ​៣​ឆ្នាំ នៃ​ការដាក់​តំបន់​ប្រាសាទសំបូរព្រៃគុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។​
 

​តំបន់​ប្រាសាទសំបូរព្រៃគុក​ក្នុង​បញ្ជី​បេតិកភណ្ឌ​នេះ ត្រូវបាន​សម្រេច​ចុះបញ្ជី​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៤១ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ នៅក្នុង​ទីក្រុង KRAKOW នៅក្នុង​ប្រទេស​ប៉ូឡូញ ដោយមាន​ការគាំទ្រ​ពី​សមាជិក​២១ ក្នុងចំណោម​សមាជិក​១៩៣​ប្រទេស​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នេះ ។ 


 
​ប្រាសាទសំបូរព្រៃគុក ត្រូវបាន​កសាងឡើង​នៅក្នុង​សតវត្សរ៍​ទី ៧ ក្នុង​រជ្ជកាល​ស្តេច ឥសាន​វរ្ម័ន ក្នុងសម័យ​ចេនឡា​។ បច្ចុប្បន្ន តំបន់​ប្រាសាទ​នេះ ក្លាយជា​រមណីយដ្ឋាន​វ​ប្ប​ធម៌ ប្រវត្តិសាស្ត្រ ដែល​ស្ថិតនៅ​ក្នុងភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ មាន​ចម្ងាយ​ប្រមាណ​៣៧​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ធំ​។ តំបន់​ប្រាសាទសំបូរព្រៃគុក មាន​ចំនួន​២៩១​ប្រាសាទ ដែល​បែង​ចែង​ជា​បី​ក្រុម​សំខាន់ គឺ​ក្រុម​ប្រាសាទ​កណ្ដាល , ក្រុម​ប្រាសាទ​ខាងត្បូង និង​ក្រុម​ប្រាសាទ​ខាងជើង​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com