អ្នកណាៗ ក៏ស្គាល់ដែរថារថយន្តតូយ៉ូតាគឺជារថយន្តដ៏ពេញនិយមបំផុតមួយរបស់ប្រទេសជប៉ុនក៏ដូចជារថយន្តដែលកំពុងចរាចរណ៏ច្រើនបំផុតលើដងវិថីនានាក្នុងប្រទេសកម្ពុជា។
ថ្មីៗនេះក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា)ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខទៅលើរថយន្តតូយ៉ូតាបានបង្កើតនូវកម្មវិធីប្រម៉ូសិនដ៏ពិសេសបំផុតមួយសម្រាប់អតិថិជនក៏ដូចជាអ្នកប្រើប្រាស់រថយន្តទូទៅក្នុងប្រទេស កម្ពុជា។សម្រាប់ការទិញរថយន្តតូយ៉ូតាក្នុងពេលនេះអតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់ $5,000 ភ្លាមៗ!!!
បន្ថែមពីលើប្រម៉ូសិនដ៏អស្ចារ្យនេះ សម្រាប់ការទិញរថយន្ត Toyota Rush និង Camry អតិថិជនក៏នឹងទទួលបានការផ្តល់ជូនបន្ថែមនូវបណ្ណ័ប្រេងឥន្ទនៈដែលមានតម្លៃរហូតដល់ $2,000។ លើសពីនេះទៅទៀត ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក្រោមការសហការណ៍ពិសេសជាមួយនឹង តូយ៉ូតាកម្ពុជាហ្វាយនែន ក៏មានការផ្តល់ជូនបន្ថែមសម្រាប់អតិជនដែលមានបំណងចង់បង់រំលស់រថយន្ត Toyota Rush, Fortuner និង Hilux Revo តាមរយៈការផ្តល់ជូននូវលក្ខខណ្ឌដ៏ពិសេសបំផុតជាមួយការបង់រំលស់រថយន្តចាប់ពី 20%មុន ជាមួយនឹងរយៈពេលរំលស់រហូតដល់ ៧២ខែ ឬក៏ ៦ឆ្នាំ រួមជាមួយនឹង អត្រាការប្រាក់ទាបជាងគេមិនធ្លាប់មានពីមុនមកផងដែរ។
អតិថិជនពិតជាចំណេញខ្លាំងបំផុត ពីការផ្តល់ជូនដ៏អស្ចារ្យនេះ។ នៅរង់ចាំអីទៀត សូមអញ្ជើញមកទទួលយកការផ្តល់ជូនដ៏ពិសេសនេះពីគ្រប់សាខាក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា៖
ទីស្នាក់ការកណ្តាលទឹកថ្លា (ទល់មុខមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ)
សាខាបឹងកេងកង (ជិតស្តុបបូកគោ)
សាខាទួលសង្កែ (លើផ្លូវជាសុផារ៉ា)
សាខាខេត្តសៀមរាប (ស្វាយធំ)
សាខាខេត្តបាត់ដំបង(ទល់មុខផ្សារថ្មី)
(អត្ថបទពាណិជ្ជកម្ម)