ឧស្សាហ៍​ឈឺ​សាច់ដុំ​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ឧស្សាហ៍​ឈឺ​សាច់ដុំ​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
09, Jul 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​ឈឺចាប់​សាច់ដុំ​អាច​បណ្ដាលមកពី​មូលហេតុ​ជាច្រើន​រួមបញ្ចូល​ទាំង​ការ​របួស​, ការប្រើប្រាស់​ខ្លាំងពេក​, ការធ្វើ​លំ​ហាត់ប្រាណ​, បញ្ហា​លំហូរ​ឈាម​, កង្វះ​ជាតិ​រ៉ែ​ដូចជា​កាល់ស្យូម ប៉ូ​តា​ស្យូ​ម​និង​ម៉ាញ៉េ​ស្យូ​ម​, កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​និង​ឥទ្ធិពល​នៃ​ការប្រើប្រាស់​ឱសថ​មួយចំនួន​។​​ប៉ុន្តែ​បើ​ចង់​បន្ថយ ឬ​បំបាត់​អា​ការៈឈឺចាប់​ក៏​មិន​ពិបាក​ដែរ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ពី​គន្លឹះ​ងាយៗ​ដោះស្រាយ​បញ្ហា​ឈឺចាប់​សាច់ដុំ ៖

 
១. ងូតទឹក​ក្ដៅ​ឧណ្ហៗ ឬ​ទឹក​ត្រជាក់​
 
​គ្មានអ្វី​ល្អ​ចំពោះ​សាច់ដុំ​ដែល​ឈឺចាប់​និង​ហត់នឿយ​ជាង​ការ​ទទួលទាន​ទឹក​ក្ដៅ​ឧណ្ហៗ​ឡើយ​។ ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​ងូតទឹក​ក្ដៅ​ឧណ្ហៗ​នោះ គឺ​មុនពេល​ចូល​គេង​។ ទោះជា​យ៉ាងណា​ការ​ងូត​ឆ្លាស់គ្នា​រវាង​ទឹក​ក្ដៅ​ឧណ្ហៗ​និង​ទឹក​ត្រជាក់​ក៏​ផ្ដល់​ប្រសិទ្ធភាព​គួរឱ្យកត់សម្គាល់​ផងដែរ​។ ការ​ងូតទឹក​ត្រជាក់​អាចជួយ​សាច់ដុំ​ឱ្យ​ឆាប់​សះស្បើយ​ឡើងវិញ​ឆាប់រហ័ស​។ នោះ​ក៏​ព្រោះតែ​ទឹក​ត្រជាក់​ជួយ​ទប់​ទល់នឹង​ការឈឺចាប់​ហើម​សាច់ដុំ​។ ការ​ស្អំ​ទឹកកក​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ២០ នាទី​អាច​បន្ថយ​អាកា​រៈ​ហើម​និង​ឈឺចាប់​។​
 
២. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ឬ ២ ស្លាបព្រា​បាយ​ក្នុង​ទឹក ១ កែវ​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​។ អ្នក​ក៏​អាច​ប្រើប្រាស់​ទឹកខ្មេះ​ផ្លែ​ប៉ោម​លាប​ផ្ទាល់​លើ​កន្លែង​ដែល​ឈឺចាប់​សាច់ដុំ ឬ​រមួលក្រពើ​ផងដែរ​។​
 
៣. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​
 
​ការហាត់​ប្រាណ​អាច​នឹង​ធ្វើឱ្យ​រាងកាយ​ទាំង​មួល រួមទាំង​សាច់ដុំ​បាត់បង់​ជាតិ​ទឹក​។ ដូច្នេះ​ការទទួល​ទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់ គឺ​សំខាន់​ណាស់​។ ហើយ​ការ​ទទួលទាន​ទឹក​ធម្មតា គឺ​ប្រសើរ​ជាង​ភេសជ្ជៈ​កីឡា​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ស្ករ​និង​គ្រឿងផ្សំ​បន្ថែម​រសជាតិ​។​
 
៤. ធ្វើ​ចលនា​
 
​ការធ្វើ​ចលនា ឬ​សន្ធឹង​សាច់ដុំ​ពិតជា​អាចជួយ​បំបាត់​អា​ការៈឈឺចាប់​និង​ឡើង​រឹង​គួរឱ្យកត់សម្គាល់​។ នេះ​ក៏​ព្រោះតែ​ការធ្វើ​ចលនា​ជួយ​ជម្រុញ​បរិមាណ​នៃ​លំ​ហូរឈាម​ទៅកាន់​សាច់ដុំ​ដែល​ជួយ​បំបាត់​ភាព​រឹង​និង​តឹង​ណែន​ឈឺចាប់​។ ដូច្នេះ​ជំនួស​ឱ្យ​ការ​គេង​ស្ងៀម​នៅពេល​ឈឺចាប់​ដុំ ចូរ​ព្យាយាម​ក្រោក​ដើរ ឬ​ធ្វើ​ចលនា​រាងកាយ​ស្រាលៗ​វិញ​។​
 
៥. ការ​ម៉ាស្សា​
 
​នោះ​ក៏​ព្រោះតែ​ការ​ម៉ាស្សា​ជួយ​បន្ធូរ​សាច់ដុំ​ដែល​តឹង​ណែន ហើយ​ជម្រុញ​ការបញ្ជូន​សារធាតុចិញ្ចឹម​ចាំបាច់ ក៏ដូចជា​អុកស៊ីសែន​ដែល​សាច់ដុំ​ត្រូវការ​។ ការ​ម៉ាស្សា​ក៏​ជួយ​រំញោច​ចរន្តឈាម​ហូរ​និង​ព​ន្លឿ​ន​ការ​ជាសះស្បើយ​នៃ​សាច់ដុំ​ផងដែរ​។​

៦. សម្រាក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​
 
​ពេលខ្លះ​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​មិន​ធ្វើ​អ្វី​ទាំងអស់​។ ប្រសិនបើ​អ្នក​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ ថ្ងៃ នោះ​អា​ការៈឈឺ​សាច់ដុំ​ធម្មតា​អាច​បាត់​ទៅវិញ​ដោយ​ខ្លួនឯង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com