ភ្នំពេញថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២០៖ តាមរយៈការចាប់ដៃគូជាមួយ EMQ ដែលជាក្រុមហ៊ុនបណ្តាញទូទាត់ហិរញ្ញវត្ថុសកល ផ្តល់សេវាផ្ទេរប្រាក់ឆ្លងប្រទេស នឹងធ្វើឲ្យ អេ អឹម ខេ កាន់តែមានសមត្ថភាពមួយកម្រិតទៀត ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជន ជាពិសេសសេវាផ្ទេរប្រាក់ក្រៅប្រទេស។
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា និង EMQ ដែលជាក្រុមហ៊ុនបណ្តាញទូទាត់ហិរញ្ញវត្ថុសកលផ្តល់សេវាផ្ទេរប្រាក់ឆ្លងប្រទេស បានចាប់ដៃគូសហការគ្នា ដើម្បីជួយសម្រួល ដល់ការផ្ទេរប្រាក់ឆ្លងប្រទេសអាស៊ីអាគ្នេយ៍។ ភាពជាដៃគូនេះ នឹងជួយឱ្យ អេ អឹម ខេ កាន់តែមានសមត្ថភាពបន្ថែមទៀត ក្នុងការផ្តល់សេវាផ្ទេរប្រាក់ក្រៅប្រទេស ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព ថ្លៃសេវាសមរម្យ តាមរយៈបណ្តាញទូទាត់ EMQ ជាពិសេសេ នឹងជួយលើកម្ពស់វិស័យហិរញ្ញវត្ថុនៅក្នុងតំបន់ថែមទៀតផង។
លោក Max Liu ដែលជាស្ថាបនិក និងជាអគ្គនាយករបស់ EMQ បានមានប្រសាសន៍ថា៖«សេវាផ្ទេរប្រាក់ក្រៅប្រទេស ផ្តល់ដំណោះស្រាយដល់ប្រជាជនរាប់លាននាក់ ដែលរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសនៅអាស៊ីអាគ្នេយ៍ ជាទីកន្លែងដែល EMQ បានផ្តល់សេវាផ្ទេរប្រាក់ឆ្លងប្រទេសដែលមានតម្លៃសមរម្យ មានសុវត្ថិភាព និងទុកចិត្តខ្ពស់ ដល់ប្រជាជននៅក្នុងតំបន់»។ លោកបានបន្ថែមទៀតថា៖«ដោយសហការផ្ទាល់ជាមួយ អេ អឹម ខេ មានន័យថា យើងកំពុងផ្តល់ជូនអតិថិជន នូវជម្រើសល្អបំផុត និងភាពបទបែនល្អ ក្នុងការផ្តល់សេវាផ្ទេរប្រាក់ក្រៅប្រទេសយ៉ាងស្រួល ចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ យើងពិតជារីករាយណាស់ ក្នុងការធ្វើជាដៃគូ ជាមួយ អេ អឹម ខេ ដើម្បីលើកកម្ពសេវាហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសសេវាផ្ទេរប្រាក់ក្រៅប្រទេស»។
ការសហការគ្នា រវាង EMQ និង អេ អឹម ខេ ធ្វើឲ្យអតិថិជននៅក្នុងប្រទេសកម្ពុជា អាចផ្ទេរប្រាក់បានភ្លាមៗ និងរីករាយ ជាមួយនឹងជម្រើសនៃការទូទាត់ រួមមានការដកប្រាក់ភ្លាមៗ អាចធ្វើប្រតិបត្តិការប្រាក់បញ្ញើនៅធនាគារដែលជាដៃគូ និងដាក់ប្រាក់ក្នុងកម្មវិធីទូរស័ព្ទដៃ ឬការផ្ទេរជាសាច់ប្រាក់សម្រាប់ការផ្គត់ផ្គង់គ្រួសាររបស់ពួកគេ នៅទូទាំងអាស៊ីអាគ្នេយ៍។ កិច្ចសហការនេះ នឹងជួយលើកកម្ពស់សេដ្ឋកិច្ច ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រជាជនត្រឹមតែ ២៧%ប៉ុណ្ណោះ ដែលប្រើប្រាស់សេវាហិរញ្ញវត្ថុ។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍៖« នៅ អេ អឹម ខេ យើងប្តេជ្ញាផ្តល់ជូនអតិថិជន គ្រប់រូបនូវសេវាកម្មហិរញ្ញវត្ថុប្រកប ដោយសុវត្ថិភាព រហ័ស និងងាយស្រួល នៅទូទាំងទ្វីបអាស៊ី ដែលជាកន្លែង EMQ មានជំហររឹងមាំ មួយនឹងការទូទាត់ដែលមានច្រើនជម្រើស«។
តាមលោក គា បូរាណ ភាពជាដៃគូរបស់យើង ជាមួយ EMQ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ក៏ដូចជាការអភិវឌ្ឍមួយជំហានទៀត ក្នុងពេលដែល អេ អឹម ខេ កំពុងតែធ្វើបច្ចុប្បន្នភាពសេវាហិរញញវត្ថុរបស់យើង ដើម្បីដើរឲ្យទាន់បច្ចេកវិទ្យាចុងក្រោយ និងដើម្បីផ្តល់ជូនអតិថិជនរបស់យើង មានភាពងាយស្រួល និងទំនុកចិត្តខ្ពស់។
ជាមួយនឹងរបាយការណ៍ឧត្តមភាពប្រតិបត្ដិការ និងការរីកចម្រើនរបស់ពិភពលោក ដែលធ្វើឲ្យមនុស្សរាប់ពាន់លាននាក់ រស់នៅជិតគ្នា EMQ បានបង្កើនការពង្រីកបណ្តាញរបស់ខ្លួន នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អាហ្វ្រិក និងអាមេរិកខាងជើង ដោយអាចចូលទៅកាន់ទីផ្សារសំខាន់ៗ ចំនួន ៨០ នៅលើពិភពលោក។ បច្ចុប្បន្ន ក្រុមហ៊ុននេះ ត្រូវទទួលបានអាជ្ញាប័ណ្ណនៅ ហុងកុង សិង្ហបុរី ឥណ្ឌូណេស៊ី ហើយបានចុះបញ្ជីជាអាជីវកម្មសេវាកម្មប្រាក់ នៅកាណាដាផងដែរ។ EMQ ក៏ត្រូវទទួលស្គាល់ដោយច្បាប់ របស់តៃវ៉ាន់ ដោយគណៈកម្មការត្រួតពិនិត្យហិរញ្ញវត្ថុ នៅតៃវ៉ាន់ផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)