អត្ថបទពាណិជ្ជកម្ម
ហេតុអ្វី​សណ្ឋាគារ​ស្អាត​មួយ​នៅ​កណ្តាល​ក្រុង​សៀមរាប​ចាប់​យកភ្ញៀវ​ខ្មែរ​ជាទី​ផ្សារ​ធំ​?
09, Jul 2020 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ឧស្សាហកម្ម​សណ្ឋាគារ​ក្នុង​ខេត្តសៀមរាប មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ សណ្ឋាគារ​មួយផ្នែកធំ ដាក់​គោលដៅ​ធំ​លើ​ទីផ្សារ​បរទេស ដោយសារតែ​សណ្ឋាគារ​ទាំងនោះ​យល់ថា ទីផ្សារ​បរទេស​អាច​លក់​បាន​ផលចំណេញ​ច្រើនជាង​ទីផ្សារ​ក្នុងស្រុក​។ ខុសពី​សណ្ឋាគារ​ទាំងនោះ សណ្ឋាគារ Landing Gold Villa Hotel ដែលមាន​ម្ចាស់ និង​ក្រុមប្រឹក្សា​សេវាកម្ម​បដិសណ្ឋារកិច្ច​ជា​ជនជាតិខ្មែរ បាន​ផ្តោត​គោលដៅ​ខ្លាំង លើ​ទីផ្សារ​ក្នុងស្រុក​ជាធំ​? តើ​មាន​មូលហេតុ​អ្វីខ្លះ ?
 
​សណ្ឋាគារ Landing Gold Villa Hotel បានបង្ហាញ​មោ​នកភាព ក្នុងនាម​ជា​សណ្ឋាគារ​មួយ ដែល​ផ្តោត​គោលដៅ​ទីផ្សារ​ខ្មែរ​ជាធំ​។ ទស្សនវិស័យ​របស់​ស​ណ្ឋា​គារ​នេះ គឺ​ចង់​ក្លាយជា​យីហោ​ខ្មែរ​មួយ ដែល​ផ្តល់​សេវាកម្ម​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច តាម​បែបបទ​ខ្មែរ​សុទ្ធសាធ ដែល​ទទួលស្គាល់​ក្នុងប្រទេស និង​តំបន់​។ ការផ្តោត​លើ​ទីផ្សារ​ខ្មែរ​នេះ គឺ​ដោយសារ​ភ្ញៀវ​ខ្មែរ មាន​ភាពស្មោះត្រង់​ចំពោះ​យីហោ (Brand loyalty) មិន​ដូច​បរទេស​ទេ ដែល​ភាគច្រើន មក​តែម្តង​ហើយ​មិន​ងាយ​ត្រឡប់មក​ម្តងទៀត​ទេ​។ ចំពោះ​ភ្ញៀវ​ខ្មែរ​យើង​វិញ បើ​ពួកគាត់​មក​ម្តង​ល្អ​ហើយ នោះ ពួកគាត់​នឹង​ត្រលប់​មកវិញ​ម្តងទៀត ហើយ​មិន​ងាយ​នឹង​ផ្លាស់ប្តូរ​យីហោ​ទេ​។ 


 
​បង្កើត​នៅ​ឆ្នាំ​២០១៦ Landing Gold Villa Hotel មានការ​ទទួលស្គាល់​ខ្ពស់ ពី​អតិថិជន​ក្នុងស្រុក ថា ជា​សណ្ឋាគារ​ប្រណិត និង​មាន​ការធ្វើ​បដិសណ្ឋារកិច្ច​បែប​ខ្មែរ ក្នុង​ភាសា​ខ្មែរ​។  អ្វីដែល​អតិថិជន​សមា​ជិ​ក សរសើរ​បំផុត​ចំពោះ​សណ្ឋាគារ​នេះ គឺ​ដោយសារ​សណ្ឋាគារ​មួយ​នេះ តែងតែ​រក្សា​តម្លៃ​នៅ​ថេរ (​មិន​ឆ្លៀតឱកាស​ដំឡើងថ្លៃ​បន្ទប់​) ក្នុង​ថ្ងៃ​ពិធីបុណ្យ​ជាតិ ឬ​ថ្ងៃ​ឈប់សម្រាក​ផ្សេងៗ​ឡើយ​។ នេះ​ជា​សកម្មភាព​មួយ បង្ហាញ​ពី​ជំហរ​រឹងមាំ ក្នុងការ​ចូលរួម​ដើម្បី​កែប្រែ​ទម្លាប់​ឆ្លៀតឱកាស​និយម​មួយ​នេះ អោយបាន​នាពេល​អនាគត​ឆាប់ៗ​នេះ​។​
 
​អ្វីដែល​ពិសេស​នោះ ក្នុង​វិស័យ​សណ្ឋាគារ​នេះ  គឺ​អតិ​ថ​ជន​ខ្មែរ​យើង តែងតែ​មានការ​រពឹង​ទុក​ត្រឹមត្រូវ និង​ចេះ​លើកទឹកចិត្ត​ច្រើនជាង​ភ្ញៀវ​បរទេស​ដទៃ​។ បើ​គាត់​មក​ផ្ទះសំណាក់​នោះ គាត់​មិន​រំពឹងថា ផ្ទះសំណាក់​ផ្តល់​ផាសុកភាព និង​សេវាកម្ម​ល្អ ដូច​សណ្ឋាគារ​ផ្កាយ​៣ ឬ ៤ ទេ ហើយ​ពួកគាត់​តែងតែ​លើកទឹកចិត្ត អធ្យាស្រ័យ​ឱ្យ​ជា​មតិ​ស្ថាបនា ដល់​សណ្ឋាគារ ដើម្បី​កែប្រែ​កាន់តែ​ល្អ​។​
 
​ដោយសារតែ​មានការ​គាំទ្រ​ច្រើនយ៉ាង​នេះហើយ ទើប​មាន​ភ្ញៀវ​ជាច្រើន បានស្នើ​សុំ​កាត​សមាជិក​VIP ពី​សណ្ឋាគារ Landing Gold Villa Hotel រហូត​ទៅដល់ ជិត​១​ម៉ឺន​នាក់ នា​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ដែល​ពួកគាត់​បានទទួល​ការបញ្ចុះ​តម្លៃ​ស្ទើរតែ ៥០​ភាគរយ ក្នុងការ​ស្នាក់នៅ​។ មហិច្ឆតា​នៅ​ថ្ងៃ​អនាគត សណ្ឋាគារ មាន​គម្រោង ពង្រីក​ខ្លួន​ឆាប់ៗ​នេះ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​របស់​អតិថិជន​សមាជិក​ខ្លួន ដែល​រំពឹងថា នឹង​កើន​រហូតដល់ ៤​ម៉ឺន​នាក់ នា​ចុងឆ្នាំ​២០២១ និង​ហ​តុ​ផល​មួយទៀត គឺ​ដោយសារ​តែមាន​ការចាប់​អារម្មណ៍ ពី​ការចង់​ទិញ​ស្លាក​យីហោ ពី​ខេត្ត​ទេសចរណ៍​ផ្សេងៗ​ទៀតផង​ដែរ​។​
 
​សម្រាប់​អតិថិជន ដែល​ចង់​សាកសួរ​ព័ត៌មាន​បន្ថែម ចង់​ចូល​ជា​សមាជិក ឬ​ចង់​កក់​សណ្ឋាគារ អាច​ទំនាក់ទំនង តាមរយៈ​លេខ​ទូរស័ព្ទ 017 799 428, 070 799 428  ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Landing Gold Villa៕






 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com