កីឡាជាតិ
ជាតិ
ត្បូងឃ្មុំ កែប ក្លាយជា​បេក្ខភាព​ចុងក្រោយ​នៃ​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​
08, Jul 2020 , 5:03 pm        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមកែបជាមួយកំពង់ឆ្នាំងកាលជើងទី១
សកម្មភាពប្រកួតរវាងក្រុមកែបជាមួយកំពង់ឆ្នាំងកាលជើងទី១
ដោយ:
​ក្រុមបាល់ទាត់​ត្បូងឃ្មុំ និង​កែប​ក្លាយជា​បេក្ខភាព​ចុងក្រោយ​នៃ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត ដែលមាន​សៀមរាប​និង​ព្រៃវែង​កំពុង​រង់ចាំ​។ ការ​ក្លាយជា​បេក្ខភាព​នេះ បន្ទាប់ពី​ពួកគេ​បាន​ទម្លាក់​គូប្រកួត​រៀងៗ​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។​

 
​ក្រុម​ការពារ​តំណែង​ជើងឯក​ត្បូងឃ្មុំ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​កំពង់ស្ពឺ នា​ជំនួប​ជើង​ទី​២​នៅ​កីឡដ្ឋាន​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុនសែន មេមត់​។ លទ្ធផល​ស្មើ​នេះ វា​គ្រប់គ្រាន់​ក្នុង​ការជួយ​ឲ្យ​ត្បូងឃ្មុំ ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ជាមួយ​លទ្ធផល​សរុប​ទាំងពីរ​ជើង ៣-១​។ 
 
​នា​ជំនួប​នៅ​កីឡដ្ឋាន​ខេត្តកំពង់ឆ្នាំង កីឡាករ ជឿន ណា​ចារ បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ក្រុម​ភ្ញៀវ​កែប​នៅ​នាទី​ទី​១២ ។ ប៉ុន្តែ​៩​នាទី​ក្រោយមក​កីឡាករ កើ ខ្វើ បា​នរក​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​កំពង់ឆ្នាំង​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​វគ្គ​ទី​១​។ 
 
​ឈានដល់​វគ្គ​ទី​២​កីឡាករ ជឿន ណា​ចារ បានសម្រេច​គ្រាប់​ទី​ពីរ ដើម្បី​បង្កើន​ការនាំ​មុខ ២-១ សម្រាប់​ក្រុម​កែប​នៅ​នាទី​ទី​៨៦​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​។ ជ័យជម្នះ​នេះ​ជ័យ​ឲ្យ​កែប​ឈ្នះ​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​លទ្ធផល​ទាំងពីរ​ជើង ៦-៤៕ 
 

Tag:
 បាល់ទាត់​
  Hun Sen Cup 2020
  ត្បូងឃ្មុំ​
  កែប
© រក្សាសិទ្ធិដោយ thmeythmey.com