ជាតិ
ជី​ផាត មាន​ទីតាំង​ទេសចរណ៍​ជាច្រើន​ដ៏​ទាក់ទាញ ដែល​ទេសចរ​មិនទាន់​ទៅដល់​
08, Jul 2020 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ដោយ​៖ ជឿន ស្រី​ណ​យ​

​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​មាន​កន្លែង​កម្សាន្ត​យ៉ាង​សម្បូរបែប ប៉ុន្តែ​មាន​ភ្ញៀវទេសចរ​ខ្មែរ​ប្រហែល​៣០​ភាគរយ​ប៉ុណ្ណោះ​។ សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ស្ថិតនៅ​ភូមិ​ជី​ផាត ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង​ដែលមាន​ចម្ងាយ​១២៦ គីឡូម៉ែត្រ ពី​ក្រុង​ខេមរភូមិន្ទ​។ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​អាចធ្វើ​ដំណើរ​ទៅកាន់​តំបន់​នោះ​តាមផ្លូវ​ជាតិ​លេខ​៤៨ ត្រង់ចំណុច​ផ្លូវបំបែក​ហួស​ស្ពាន​អណ្តូងទឹក​ប្រហែល ៥ គីឡូម៉ែត្រ រួច​បន្តដំណើរ​តាមផ្លូវ​គ្រួស​ក្រហម រហូតដល់​ភូមិ ជី​ផាត​តែម្តង​។​

 
​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​មាន កន្លែង​កម្សាន្ត​ជាង​១៥​កន្លែង​ដូចជា តំបន់​ពាង​៧០ ឬ​ភ្នំ​ពើង​និង​មឈូស​បុរាណ តំបន់​ពាង​បុរាណ​អូរ​កី តំបន់​ពាម​តា​ខាត់ អូរ​ស្ពាត ភ្នំ​ត្រ​ង៉ោ​ល ឆាយ​អូស​គូទ វាល​ប្រាក់ ឆាយ​ទឹក​វេទ ស្ទឹង​ព្រ័ត្រ ថ្មអណ្តែត ដំណាក់​ខូ​ស និង​អូរ​ពាម​ក្រវ៉ា​ញ​។ 






 
​ព័ត៌មាន​ពិស្តារ សូម​ចូលទៅ​កាន់ www.thmeythmey25.com

Tag:
 ​ជី​ផាត
  កោះកុង
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com