ពីនេះ ពីនោះ
សុខភាព
ចង់​ស្រក​ទម្ងន់​? ងាយ​ណាស់​! “​ទឹកឃ្មុំ​” អាចជួយ​បាន​
09, Jul 2020 , 8:59 pm        
រូបភាព
​ក្រៅពី​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​ហើយ​នោះ ទឹកឃ្មុំ​ក៏​អាចជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​ដូច​បំណង​ផងដែរ​។ ធ្វើ​បែបណា​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ពី​របៀប​ងាយៗ​ប្រើប្រាស់​ទឹកឃ្មុំ​ដើម្បី​សម្រក​ទម្ងន់ ៖

 
១. ទឹកឃ្មុំ​និង​ឈើអែម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ​ឈើអែម​កន្លះ​ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ ១ ពែង​។ កូរ​ឱ្យ​សព្វ សឹម​ត្រង​យក​កាក​ដែល​ធំៗ​ចេញ​និង​បន្ថែម​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​ចូល​។ អ្នក​អាច​ទទួលទាន​ភេសជ្ជៈ​នេះ​ឱ្យទាន់​ក្ដៅ​ឧណ្ហៗ​រាល់​ព្រឹក​កន្លះ​ម៉ោង​មុនពេល​អាហារ​។​
 
២. ទឹកឃ្មុំ​និង​តែ​ខ្ញី​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​ក្នុង​តែ​ខ្ញី ១ ពែង​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន ២០ នាទី​មុនពេល​អាហារ​។​
 
៣. ទឹកឃ្មុំ​និង​ក្រូចឆ្មារ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​នៅពេល​ព្រឹក​លាយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ រួច​បន្ថែម​ទឹកក្រូច​ឆ្មារ​ស្រស់​ចំនួន​ម្ខាង​ចូល​។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​។​
 
៤. ទឹកឃ្មុំ​និង​ទឹក​ក្ដៅ​ឧណ្ហៗ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​លាយ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ក្នុង​បរិមាណ​ស្មើគ្នា​ជាប្រចាំ​។​
 
​ចំណាំ​៖ ចូរ​ជ្រើសរើស​ប្រើប្រាស់​ទឹកឃ្មុំ​សុទ្ធ​សរីរាង្គ​ដែលមាន​គុណភាព​ខ្ពស់​ទើប​ប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com