ចង់​ឲ្យ​កូនតូច​ឈ្លាសវៃ និង​មាន​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​, តើ​អ្នក​ម្តាយ​គួរ​ធ្វើ​ដូចម្តេច​?
ជាតិ
សុខភាព
ចង់​ឲ្យ​កូនតូច​ឈ្លាសវៃ និង​មាន​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​, តើ​អ្នក​ម្តាយ​គួរ​ធ្វើ​ដូចម្តេច​?
09, Jul 2020 , 7:29 pm        
រូបភាព
​ភ្នំពេញ​៖ ការថែទាំ​សុខភាព​របស់​កុមារ​ជា​រឿង​សំខាន់​សម្រាប់​ម្ដាយ​គ្រប់រូប ព្រោះ​ថាបើ​កូន​មាន​សុខ​ភាពល្អ​រឹងមាំ​ហើយ​នោះ នឹង​ជួយ​ឱ្យ​កូន​ឆ្លាត​វៃ និង​មាន​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​ជៀស ផុតពី​ជំងឺ​ផ្សេងៗ​ផងដែរ​។ តើ​អ្នក​ម្ដាយ​គួរ​ធ្វើ​បែបណា​ដើម្បីឱ្យ​កូន​មាន​សុខ​ភាពល្អ និង​ចៀស ផុតពី​ជំងឺ​ផ្សេងៗ​?


​ដើម្បី​ជ្រាប​ច្បាស់​សូម​លោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​វេជ្ជបណ្ឌិត លី លីម​អ៊ាង ឯកទេស​ផ្នែក​ទារក និង​កុមារ នៃ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ដូចតទៅ​៖
 
 
​លោក​វេជ្ជបណ្ឌិត លី លីម​អ៊ាង ឯកទេស​ផ្នែក​ទារក​និង​កុមារ បាន​ណែនាំ​ថា អ្នក​ម្ដាយ​គួរតែ​នាំ​កូនតូច​មក​ពិនិត្យ ឬ​ផ្ដល់​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​តាមដាន​និង​វាយតម្លៃ​ទៅលើ​ការលូតលាស់​ទាំង​ផ្នែក​ខាងក្រៅ និង​ការអភិវឌ្ឍ​សតិបញ្ញា​របស់​កូនតូច​។ វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ទារក​និង​កុមារ នៃ​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ រូបនេះ បាន​រៀបរាប់​ពី​អត្ថប្រយោជន៍​ដែល​នាំ​កូនតូច​មក​ពិនិត្យ​សុខភាព​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុង​ចំណុច​នេះ យើង​មាន​តារាង​ក្នុងការ​វាយតម្លៃ បើសិនជា កុមារ​ឡើង ឬ​ស្រក​គីឡូ​ពេក អាចឱ្យ​កូនតូច​មាន​បញ្ហា​ជាច្រើន​។

ចំនុច​មួយទៀត ទាក់ទង​នឹង​ចំណីអាហារ ពេលខ្លះ​អ្នក​ម្ដាយ​ឱ្យ​ចំណីអាហារ​មិនបាន​ត្រឹមត្រូវ ឬ​មិនបាន​គ្រប់​ចំនួន​តាម​តម្រូវ​របស់​កូនតូច ដែល​ធ្វើឱ្យ​កូន​របស់គាត់​រីកលូតលាស់​មិនបាន​ល្អ​៕

Tag:
 កុមារ​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com