ជាតិ
កសិដ្ឋាន​ចិញ្ចឹម​បង្គា និង​តំបន់​កោង​កាង ជា​សក្តានុពល​ទេសចរណ៍​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ​
09, Jul 2020 , 10:29 pm        
រូបភាព
ដោយ​៖ ខន ណា​រី
 
​ខេត្ត​ព្រះសីហនុ មានបំណង​ប្រែក្លាយ​ការងារ​វារីវប្បកម្ម ឲ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ថ្មី​បន្ថែមទៀត តាមរយៈ​ការបង្កើន​ការចិញ្ចឹម​បង្គា និង​ដាំ​ដើម​កោង​កាង​បន្ថែម​។ នេះ​បើតាម លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះសីហនុ ប្រាប់​សារព័ត៌មាន​ThmeyThmey25​។​

 
​លោក នេន ចំរើន បាន​ឲ្យ​ដឹង​ទៀតថា សព្វថ្ងៃ​ការងារ​ចិញ្ចឹម​បង្គា​ក្នុង​ខេត្ត មាន​លក្ខណៈ​ល្អប្រសើរ ហើយ​ខេត្ត​ព្រះសីហនុ មាន​កសិដ្ឋាន​ចិញ្ចឹម​បង្គា ២​កន្លែង គឺ​មួយកន្លែង​ស្ថិតនៅ​ស្រុក​ស្ទឹងហាវ និង​មួយកន្លែង​ទៀត​នៅ​ស្រុក​ព្រៃនប់​។ ក្នុង​មួយឆ្នាំៗ កសិដ្ឋាន​ចិញ្ចឹម​បង្គា​ធម្មជាតិ​ក្នុង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ អាច​ផ្គត់ផ្គង់​បង្គា​បាន​ប្រមាណ​៥០០​តោន ប៉ុន្តែ​ចំនួន​នេះ​នៅ​មិនទាន់​អាច​លុបបំបាត់​ការ​នាំចូល​បង្គា​ពី​បរទេស​នៅឡើយ​។​


 
​ចំណែក​ផ្ទៃដី​ដាំ​កោង​កាង​វិញ ខេត្ត​ព្រះសីហនុ​មាន​ទំហំ ៩ ៣៥២ ហិកតា​។ ក្រៅពី​ខេត្ត​ព្រះសីហនុ  កម្ពុ​ជាមាន​ផ្ទៃដី​ព្រៃកោងកាង​នៅ​ខេត្តកោះកុង​ទំហំ ៤៦ ៥២៩ ហិកតា ខេត្តកំពត​ទំហំ ១ ៩៦៦ ហិកតា និង​ខេត្ត​កែប មាន​ព្រៃកោងកាង​ជាង​១​ពាន់​ហិកតា​ទៀត​។​
 
​ក្រៅពីនេះ​វិស័យ​វារីវប្បកម្ម លោក នេន ចំរើន ក៏​បញ្ជាក់បន្ថែម​ពី​បំណង​របស់​ថ្នាក់ដឹកនាំ​ខេត្ត ដែល​កែប្រែ​កសិឧស្សាហកម្ម ទៅជា​ក​សិ​ទេសចរណ៍​ថ្មី​សម្រាប់​ចិត្ត​អ្នកទេសចរ​ផងដែរ​៕


 
​ព័ត៌មាន​ក្នុង៖ ThmeyThmey25
 
 

Tag:
 ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com