ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សួន សេរី​រដ្ឋា ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​
10, Jul 2020 , 11:50 am        
រូបភាព
ដោយ: ថ្មីៗ
​លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបានតែងតាំង​មុខតំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តាមរយៈ​ព្រះរាជក្រឹត្យ​មួយ​ចុះ​កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០​។ លោក​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ លោក​ទើបតែ​ទទួលបាន​ព្រះរាជក្រឹត្យ​នេះ​ផងដែរ​។​



លោក សួន សេរី​រដ្ឋា អាយុ​៤៦​ឆ្នាំ ធ្លាប់​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល ពីបទ​ញុះញង់​កុំ​ឲ្យ​យោធិន ស្តាប់បង្គាប់​មេដឹកនាំ ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​អំណាច​សាលដីកា​លេខ ១៤៩ ចុះ​ថ្ងៃទី​១៨ ខែ ០៥ ឆ្នាំ​២០១៨ របស់​តុលាការ​កំពូល​»​។​

​កាលពី​ថ្ងៃទី​២៣ ខែសីហា ព្រះករុណា ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​មួយ ត្រាស់បង្គាប់​ឲ្យ​លើកលែងទោស អតីត​ប្រធាន​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ រូបនេះ​។

«​សុ​បិ​ន្ត​របស់ខ្ញុំដែល​ចេញ​ធ្វើ​នយោបាយ គឺ​ដើម្បី​ជួយ​ពលរដ្ឋ ពិសេស​កសិករ​ដែលរ​ស់​ដោយសារ​ដីស្រែ​ចម្ការ ។ ខ្ញុំធ្លាប់​និយាយប្រាប់​កសិករ​ថា យើង​ជាកសិករមិនមែនជា​អ្នកក្រ​ទេ តែ​គឺជា​មហាសេដ្ឋី ព្រោះ​យើង​មាន​ដីស្រែ ដីចម្ការធំ ដែល​គ្នា​អ្នកទីក្រុង​ខ្លះ​មួយ​គ្រួសារ​មានកម្ម​សិទ្ធិ​ដី តែ​១០០ ការ៉េ សង់ផ្ទះ​មួយ​ល្វែង​ប៉ុណ្ណោះ​»​។​ នេះជាការ​លើក​ឡើង​របស់លោក សួន សេរីរដ្ឋា។


ទាក់ទងនឹង​តំណែងជារដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍ជន​បទ លោកបាន​បញ្ជាក់ថា លោក​មាន​ពេល និង​មានឱកាស​ទៅជួយកសិករអ្នក​ស្រែ អ្នក​ចម្ការវិញ។ «ខ្ញុំ ជា​កូន​អ្នកស្រែ ! ខ្ញុំ បាន​រៀន បានធ្វើ​ដល់ទី​ក្រុង បាន​ចេញទៅ​រៀន និង​ធ្វើការ​នៅ​បរទេស ហើយ​បាន​វិល​មកជួយ​ស្រុកកំណើត​វិញ គឺ​បាន​គុណ​ដីស្រែ»៕



Tag:
 សួន សេរីរដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com