ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! គន្លឹះ​ងាយៗ​ដោះស្រាយ​បញ្ហា “​ត្របកភ្នែក​ធ្លាក់​” បែប​ធម្មជាតិ​
10, Jul 2020 , 6:59 pm        
រូបភាព
​ត្របកភ្នែក​យារ​ធ្លាក់​អាចជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​! វា​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​មើលទៅ​ចាស់​ជាង​វ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​បណ្ដាល​ជា​ជំងឺ​ភ្នែក​និង​បញ្ហា​ពិបាក​មើលឃើញ​ផងដែរ​។ ដើម្បី​ទប់ស្កាត់​បញ្ហា​ភ្នែក​ផ្សេងៗ​ដែល​បង្កឡើង​ដោយ​បញ្ហា​ត្របកភ្នែក​យារ​ធ្លា​ក់វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​បែប​ធម្មជាតិ​ងាយៗ​ដែល​អ្នក​គួរ​ព្យាយាម​អនុវត្ត ៖

 
១. ជែ​ល​ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ ១ ស្លាបព្រា​កាហ្វេ​ជាមួយ​យ៉ា​អួរ​សុទ្ធ ១ ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ត្របកភ្នែក​សម្រាប់​រយៈពេល ២០ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​
 
២. ផ្នែក​ពណ៌​ស​នៃ​ស៊ុត​
 
​ផ្នែក​ពណ៌​ស​នៃ​ស៊ុតមាន​ប្រសិទ្ធភាព​ធ្វើឱ្យ​ស្បែក​តឹង​ណែន​ឆាប់រហ័ស​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាង​សម្អាត​ត្របកភ្នែក​ឱ្យ​ស្អាត និង​ជូត​ស្ងួត​ជាមុនសិន សឹម​លាប​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ចំនួន​សមល្មម​លើ​ត្របកភ្នែក ហើយ​ទុកចោល​រហូតដល់​ស្ងួត​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​
 
៣. ត្រសក់​
 
​ត្រសក់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ចាំបាច់​សម្រាប់​ការផលិត​កូ​ឡា​ជែ​ន​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បិត​បន្ទះ​ត្រសក់​លើ​ត្របកភ្នែក​ជាប្រចាំ​។​
 
៤. ទឹក​ត្រជាក់​
 
​ទឹក​ត្រជាក់​ជួយ​បន្តឹង​ស្បែក​។ នេះហើយ​ជា​មូល​ហេតុដែល​ការលាង​សម្អាត​មុខជា​មួយ​ទឹក​ត្រជាក់​អាចជួយ​ដោះស្រាយ​បញ្ហា​ត្របកភ្នែក​ធ្លាក់​គួរឱ្យកត់សម្គាល់​។ អ្នក​ក៏​អាច​ប្រើប្រាស់​ដុំ​ទឹកកក​ស្អំ​លើ​ត្របកភ្នែក​សម្រាប់​រយៈពេល ១០ នាទី សឹម​យកចេញ ហើយ​ប្រើប្រាស់​កន្សែង​ស្អាត​ជូត​ផ្ដិតៗ​ដល់​ស្ងួត​ជាការ​ស្រេច​។​
 
៥. ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C
 
​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ជាប្រចាំ​ក៏​ចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា​ត្របកភ្នែក​ធ្លាក់​។ នេះ​ក៏​ព្រោះតែ​វីតាមីន C ជួយ​បង្កើន​ការផលិត​កូ​ឡា​ជែ​ន​និង​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​អាច​ការពារ​កូ​ឡា​ជែ​ន​ដែលមាន​ស្រាប់​មិនឱ្យ​ទទួលរង​ការបំផ្លាញ​ពី​សំណាក់​រ៉ាឌីកាល់​សេរី​។​
 
៦. គេង​ឱ្យបាន​គ្រប់គ្រាន់​
 
​ប្រសិនបើ​គេង​មិន​គ្រប់ អ្នក​នឹងមាន​អារម្មណ៍​តានតឹង ឬ​ស្ត្រេ​ស ហើយ​ភ្នែក​ប្រាកដជា​នឿយហត់​បង្កើន​បញ្ហា​យារ​ធ្លាក់​មិន​ខាន​។ ដើម្បី​ចៀសផុត​បញ្ហា​នេះ​ចូរ​ព្យាយាម​គេង​ឱ្យបាន​គ្រប់គ្រាន់​រាល់​យប់​។ ម្យ៉ាងវិញទៀត​តាមរយៈ​ការ​គេង​បាន​គ្រប់គ្រាន់ គឺ​អ្នក​កំពុង​ផ្ដល់ឱ្យ​រាងកាយ​នូវ​ឱកាស​ដើម្បី​ព្យាបាល​ខ្លួនឯង ហើយ​ពន្យឺត​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​។​
 
​ប្រយ័ត្ន​! ក្នុង​ករណីខ្លះ​ត្របកភ្នែក​អាច​បណ្ដាលមកពី​បញ្ហា​សុខភាព​ណាមួយ​ដូចជា​ការខូចខាត​នៃ​ស​សៃ​ប្រសាទ​ក្នុង​មុខ​។ ជាពិសេស​ប្រសិនបើ​បញ្ហា​ធ្លាក់​ត្របកភ្នែក​នេះ​ស្រាប់តែ​កើតឡើង​ភ្លាមៗ​។ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិនិត្យ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com