អាកា​រៈទាំង​នេះ ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ញ៉ាំ​ផ្អែម​ច្រើនពេក​ហើយ​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
អាកា​រៈទាំង​នេះ ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ញ៉ាំ​ផ្អែម​ច្រើនពេក​ហើយ​
10, Jul 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន​គិតតែ​មួយគត់​គឺថា ជំងឺ​ទឹកនោមផ្អែម​គឺមាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ប៉ុន្តែ​វា​មិន​អញ្ចឹង​ទាំងអស់​ឡើយ​។ មាន​មនុស្ស​ច្រើនណាស់​ដែល​អាចមាន​បញ្ហា​នេះ ហើយក៏​មិនបាន​សម្គាល់ថា​ដឹង​អំពី​ភាពគ្រោះថ្នាក់​ដែល​កំពុងតែ​កើតមាន​លើ​សរសៃប្រសាទ សរសៃឈាម និង​សរីរាង្គ​ជាច្រើន​ទៀត​ក្នុង​ខ្លួន​ដែរ​។ ដូច្នេះ​ដើម្បី​បង្ការ​ផលវិបាក​កើតឡើង​ធ្ងន់ធ្ងរ យក​ល្អ​គួរតែ​សម្គាល់​អំពី​អាកា​រៈ​មួយចំនួន​ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ញ៉ាំ​អាហារ​ផ្អែម​ច្រើនពេក​៖

 
  • ​ឃ្លាន​ជាប់​រហូត​
  • ​អស់កម្លាំង​កាន់តែខ្លាំង​ទោះបីជា​ញ៉ាំ​ហើយក៏​ដោយ​
  • ​នោម​ញឹក​
  • ​ស្ងួត​មាត់ និង​ស្រេកទឹក​ខ្លាំង​
  • ​ស្រក​ទម្ងន់​
  • ​ឧស្សាហ៍​មានការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ និង​ការបង្ក​រោគ​ផ្សិត​
  • ​ស្បែក​ស្ងួត​
  • ​ពិបាក​ផ្ចង់អារម្មណ៍​
  • ​ព្រឹល​ភ្នែក​
  • ​របួស​តិចតួច​ក្រ​ជា​
  • ​លិង្គ​មិន​ឡើង​រឹង​
  • ​ឆាប់​ឆេវឆាវ និង​បាក់​ទឹកចិត្ត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com